Friday, December 21, 2012

ការសម្រេចចិត្តការផ្សព្វផ្សាយលក់



­­­­​​​​​​​​​​​​​ការសំរេចចិត្តអំពីការផ្សព្វផ្សាយលក់
ជំហានទីមួយ​​ ក្នុងដំណើរការប្រព្រឹត្តិនៃការផ្សព្វផ្សាយលក់​ គឺកំណត់នូវគោលបំណងរបស់ការផ្សព្វផ្សាយលក់។ ជាថ្មីម្តងទៀត ការនេះត្រូវអោយសមស្រប ជាមួយគោលបំណងនៃការទំនាក់ទំនង Marketing  ហើយរួមមានការជំរុញ​ការសាកល្បង​​នៃផលិតផល ជំរុ​ញ​អ្នកស្តាប់ គោលដៅអោយប្រែ ពីផលិតផល​របស់​គូរប្រកួតប្រជែងមកផលិតផលយើង និងការរក្សាជំនួយពាណិជ្ជកម្ម។
ជំហានទីពីរ គឺរៀបចំបែងចែកថវិការ សំរាប់ផ្សព្វផ្សាយលក់ទំនិញ​ ទៅអោយ​ផលិត ផល ឬ​ ផ្លាកសញ្ញាផ្សេងៗ។ ការងារនេះអាច ​ធ្វើក្រោយពេលវាយតំលៃ ការសំដែងសកម្ម ភាព​ក្នុងទីផ្សារ ឬផ្លាកសញ្ញាពីឆ្នាំ ហើយកំណត់មើលថាតើ កិច្ចការផ្សព្វផ្សាយលក់ណាដែលចាំបាច់ចំពោះវា។
ជំហានទីបី​ គឺជ្រើសរើសឧបករណ៍ផ្សព្វផ្សាយលក់។​ឧបករណ៍ដែលសំដៅទៅអតិថិជន ចុងក្រោយគឺ
-Coupons
-ការប្តូរជាសាច់ប្រាក់វិញ
-អោយគំរូ
-ឆ្នោតរង្វាន់
-ជំនូន
-ព្រឹត្ដិការណ៍ពិសេស ដូចជាបុណ្យជាតិ ឬ បុណ្យប្រពៃណី
ឆ​-ការបង្ហាញផលិតផល​ និង
-ការដាក់តាំងនៅចំនុចវិញ។
ឧបករណ៍ ដែលសំដៅទៅសមាជិកច្រកបែងចែក គឺ
        -​​ពិពណ៌ពាណិជ្ជកម្ម​ ឬសន្និបាត
        -​ហ្វឹកហ្វឺនអ្នកលក់ក្នុងច្រកនិមួយៗ ឬតំណាងអ្នកបច្ចេកទេស
        -ការផ្តល់អប្បហារពាណិជ្ជកម្ម
        -ខ្ទង់ចំណេញពិសេស ដែលផ្តល់ចំពោះផលិផលថ្មី
        -ផ្តល់ខ្ទង់សំរាប់សហការផ្សាយពាណិជ្ជកម្ម ឬការផ្សព្វផ្សាយលក់
        -ការបង្ហាញគំរូ និង
        -ការតាំងនៅចំណុចលក់។
ក្រោយពេលជ្រើសរើស ឧបករណ៍រួចហើយ ត្រូវគូសគ្រោងរៀបចំកម្មវិធី ផ្សព្វផ្សាយលក់ទំនិញ។ ការងារទាំងនេះ ពាក់ព័ន្ធដល់
        -ពេលវេលា និងរយៈពេលជាក់លាក់របស់កម្មវិធី
        -ទំហំគ្រឿងលើកទឹកចិត្ត
        -​លក្ខខ័ណ្ឌសំរាប់រួមចំណែក និង
        -ផែនការលំអិតសំរាប់ការអនុវត្តន៍។
        ជំហានទីបួន ប្រសិនបើផែនការផ្តល់រង្វាន់បានរៀបចំរួចហើយនោះ រយៈពេលនិង​ រង្វាន់សំរាប់ឆ្នោតត្រូវកំណត់ជាក់លាក់ វិធាននៃការផ្តល់រង្វាន់ឡើង ទំរង់ការផ្តល់រង្វាន់ត្រូវបោះពុម្ព ហើយការអនុវត្តន៍ផែនការ ត្រូវបង្កើតឡើងសំរាប់ករណីដូចខាងក្រោម:
ការបែងចែកទំរង់នៃការផ្ដល់រង្វាន់ ទៅអោយសមាជិកច្រកបែងចែកនិង/ ឬអតិថិជនសង្ខេបការទទួលខុសត្រូវរបស់សមាជិកច្រកបែងចែកបែបបទសំរាប់ការចូលរួម របស់អតិថិជននិងពិនិត្យភាពមានសិទ្ធកំណត់និងផ្សព្វផ្សាយ អ្នកឈ្នះរង្វាន់និងបង្ហាញជាសាធារណៈ នូវអ្នកទទួលរង្វាន់។
        ជំហានទីប្រាំ គឺសាកល្បងដំបូងនូវកម្មវិធី។​ ជំហាននេះសំរាប់ការពារនូវបញ្ហាដែលមិនអាចមើលឃើញ។
        ជំហានចុងក្រោយ គឺវាយតំលៃកម្មវិធីនៃការផ្សព្វផ្សាយលក់។ការឆ្លើយ​តប​​របស់អតិថិជន និងសមាជិកច្រកបែងចែក ក៏ត្រូវបានពិនិត្យផងដែរ។ តើគេបាន​សាទរ​ចំពោះកម្មវិធីឬទេ? តើគេបានចូលរួមយ៉ាងទូលំទូលាយបែបណា? ឥទ្ធិពល​នៃ​កម្មវិធីលើកការលក់ អាចត្រូវបានវាយតំលៃ ទោះបីជាវាមាន​ការលំបាកក្នុង​ការ​បែង​ចែក អោយដាច់ក្នុងការបែងចែកអោយដាច់កម្មវិធីផ្សព្វផ្សាយលក់ និងការលក់​ក៏ដោយ។


No comments:

Post a Comment