អាជីវកម្មលក់ជីកសិកម្ម
I-សេចក្តីផ្តើម
បច្ចុប្បន្ននេះ
ប្រទេសកម្ពុជាកំពុងរីកចំរើនស្ទើរគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម។
វិស័យកសិកម្មកំពុងវិវឌ្ឍន៍ នូវភាពរីកចំរើនការតែខ្លាំង។ ផ្លាស់ប្តូរពី
ការធ្វើស្រែដោយ ការប្រវាស់នឹងមេឃ ប្តូរជាការធ្វើកសិកម្មជាធារាសាស្ត្រ។
ឧបករណ៍ប្រើប្រាស់ សំរាប់វិស័យកសិកម្ម កាន់តែរីកចំរើនផងដែរ។
ទិន្នផលបានពីការធ្វើកសិកម្ម
មានការកើនឡើង ហើយជាពិសេសគឺជាការកើនឡើងនូវ ប្រភេទជីគ្រប់ប្រភេទ។ ជីកសិកម្ម
ជាប្រភេទជីមួយដែលជួយ ធ្វើឲ្យដីមានជីវជាតិឡើងវិញ ការពារភាពសំណឹករបស់ដី និង
ជួយកែប្រែដីខូច ឲ្យមកដូចដើមវិញបាន។ ប្រភេទជីកសិកម្មនេះ កំពុងមានការពេញនិយមយ៉ាងខ្លាំងពីប្រជាកសិករខ្មែរគ្រប់រូប។
ស្របទៅនឹងទីផ្សារសព្វថ្ងៃនេះ
មានក្រុមហ៊ុនជាច្រើនដែលនាំចូលនូវ ផលិតផលជីកសិកម្មចូលមកប្រទេសកម្ពុជា។ ដូចនេះ
ក្រុមហ៊ុនទាំងនោះមានការប្រកួតប្រជែងគ្នា ក្នុងការដណ្តើមទីផ្សារបច្ចុប្បន្ន។ ជាងនេះទៅទៀត
ក៏មានក្រុមហ៊ុនថ្មីដែលទើបតែ នាំចូលនូវប្រភេទជីកសិកម្មនេះផងដែរ
ធ្វើឲ្យទីផ្សារប្រកួតប្រជែងកាន់តែកើនឡើង។
I-កំលាំងប្រកួតប្រជែងទាំង៥
១.គូប្រកួតក្នុងចំណោមអាជីវកម្មដូចគ្នា
នៅក្នុងអាជីវកម្មនីមួយៗ
តែងតែមានដៃគូប្រកួតប្រជែង ក្នុងអាជីវកម្មដូចគ្នា។
សំរាប់អាជីវកម្មខ្លះមានដៃគូប្រកួតប្រជែងច្រើន រីឯអាជីវកម្មខ្លះមានចំនួនតិច។
ដូចនេះ ក្រុមហ៊ុនត្រូវសិក្សាពីដៃគូរអាជីវកម្ម និង
សិក្សាពីចំនួននៃដៃគូរប្រកួតប្រជែង។
ចំពោះ
អាជីវកម្មលក់ជីកសិកម្មរបស់ក្រុមហ៊ុនយើងខ្ញុំ មានដៃគូប្រកួតប្រជែងច្រើន មានទាំងផលិតផលដែលបានផលិតក្នុងស្រុក
និង ផលិតផលដែលបានផលិតក្រៅស្រុក។ គូរប្រកួតប្រជែងដែលមានអាជីវកម្មដូចយើងនេះ
កំពុងតែមានសកម្មភាពយ៉ាងខ្លាំង ក្នុងទីផ្សារប្រកួតប្រជែងនៃផលិតផលជីកសិកម្ម។ ក្រុមហ៊ុនដែលមានអាជីវកម្មដូចយើងនេះ
មានចំនួន ២៦ក្រុមហ៊ុន។ ក្រុមហ៊ុនដែលជាក្រុមហ៊ុនចំណូលថ្មីនេះមានចំនួន ៦ក្រុមហ៊ុន
ហើយ ២០ក្រុមហ៊ុនទៀតជាក្រុមហ៊ុនដែលរកស៊ីជាយូរហើយ។
សំរាប់អាជីវកម្មលក់ជីកសិកម្មរបស់ក្រុមហ៊ុនយើង
គឺមានគាំទ្រនិងជឿទុកចិត្តពីសំណាក់អតិថិជនដែលបានប្រើប្រាស់និង ជីវទៅលក់បន្ត។ លទ្ធផលនេះគឺបានមកពី
ការផ្សព្វផ្សាយអំពីផលិតផល ទៅដល់អតិថិជនជាគោលដៅបានច្រើន តាមរយៈវិទ្យុ ទូរទស្សន៍
ការសែត និង ទស្សនាវត្តី។ ការផ្សព្វផ្សាយរបស់ក្រុមហ៊ុនរបស់យើង
គឺមានប្រៀបជាងដៃគូរប្រកួតប្រជែង និងច្រើនជាងដៃគូរប្រកួតប្រជែង ដែលធ្វើឲ្យអតិថិជន
មានចំណាប់អារម្មណ៍ និង ស្គាល់ច្រើននៃផលិតផលរបស់យើង។ មួយទៀត
គឺក្រុមហ៊ុនបានបង្កើតឲ្យមានភ្នាក់ងារលក់ និងចែកចាយទូទាំងខេត្តក្រុង
ដោយបានដាក់ទីស្នាក់ការនៅតាមខេត្តនីមួយថែមទៀតផង។
ខាងក្រោមនេះជាក្រុមហ៊ុនដែលចែកចាយនូវប្រភេទជី៖
ឈ្មោះក្រុមហ៊ុន
|
អាស័យដ្ឋាន
|
ទំនាក់ទំនង
|
My
Agro-Business (Cambodia) Company Limited
|
Phnom Penh, No. 89C, St. 202, Sangkat Teuk Laak 3, Khan Toul Kork, 12158 Phnom Penh
|
088
5702 888
|
Le
Quang Import Export
|
Phnom Penh , No. 637, Yothapol Khemarak Phoumin (St. 271), 12307
Phnom Penh
|
023
996 108
|
D.S
Fresh Produce
|
Phnom Penh, No.
18F, St. 384, Group 26, Sangkat Toul Svay Prey II, Khan Chamkar Morn, 12309
Phnom Penh
|
|
SBK
Research & Development
|
Phnom Penh No.
334B, Oknha Tep Phan (St. 182), 12158 Phnom Penh
|
061
338 888
|
Phnom Penh No.
350, St. 173, Sangkat Olympic, Khan Chamkar Morn, 12312 Phnom Penh
|
023
218 158
|
|
Nokorthom Agriculture
Development Co., Ltd
|
Phnom Penh No.
58D, St. 350, 12308 Phnom Penh
|
023
6790 707
|
VNC
(Cambodia) Co., Ltd.
|
Phnom Penh No.
31C, Sihanouk (St. 274), 12207 Phnom Penh
|
023
223 066
|
Representative
Office of PVFCCO
|
Phnom Penh No. 55,
Sothearos (St. 3), 12301 Phnom Penh
|
023
6302 727
|
Heng
Pich Chhay Import Export Co., Ltd.
|
Phnom Penh No.
155, Chom Chao (St. 217), 12405 Phnom Penh
|
012
446 006
|
Caris
Co., Ltd
|
Phnom Penh No. 178Z,
St. 146, 12157 Phnom Penh
|
023
311 022
|
Kasekor
Rongroeung
|
Phnom Penh No.
430DEEo, St. 163, 12304 Phnom Penh
|
012
285 033
|
Contact
Agro Science (Cambodia) Co., Ltd
|
Phnom Penh No.
600B, Confederation de la Russie (St. 110), 12406 Phnom Penh
|
077
905 805
|
Hai
Agrochem Join Stock Company
|
Phnom Penh No. 120BE0,
St. 192, 12158 Phnom Penh
|
088
8330 008
|
Mitchell
Lucky (Cambodia) Co., Ltd
|
Phnom Penh No. 9A,
St. 139, 12253 Phnom Penh
|
023
6778 077
|
IsoTerra
|
Phnom Penh Northbridge
(St.), Sangkat Teuk Thla, 12102 Phnom Penh
|
092
222 442
|
7T
Bioland Bio Solution Co., Ltd
|
Phnom Penh No.
124, Sothearos (St. 3), in front of Phnom Penh Center, 12301 Phnom Penh
|
023
6323 096
|
Son
Quang Vinh Trading (Cambodia) Joint Stock Company
|
Phnom Penh No. G14,
Gold (St.), 12306 Phnom Penh
|
023
4568 686
|
Isri
Italy Import Export Investment Co., Ltd
|
Phnom Penh No. 20,
St. 18, 12101 Phnom Penh
|
012
955 718
|
CIDC
Holding Co., Ltd
|
Phnom Penh No. 35-37,
St. 348, 12211 Phnom Penh
|
023
726 748
|
Tang
Sok
|
Phnom Penh No.
71Eo, Ung Pokun (St. 109), 12256 Phnom Penh
|
012
801 201
|
Green
Khmer International Ltd
|
Phnom Penh No. 42,
St. 20, Borey New World, 12405 Phnom Penh
|
023
969 076
|
FAK
- Far Arune Krangashest Co., Ltd
|
Phnom Penh No.
18C, National Road No 6A, Borey Sopheak Mongkul, 12110 Phnom Penh
|
092
861 588
|
Anachak
Fertilizer Co., Ltd
|
Phnom Penh No. 41Eo,
St. 150, 12154 Phnom Penh
|
010
220 505
|
Lim
Bun Heng Trading Co., Ltd
|
Phnom Penh No.
H103, National Road No 6A, Borey Sopheak Mangkol, 12110 Phnom Penh
|
088
4990 999
|
Binh
Dien Fertilizer Company
|
Phnom Penh No.
700, Kampuchea Krom (St. 128), 12154 Phnom Penh
|
|
Ly Porchou Import Export Co., Ltd. |
Phnom Penh No. 10J, Village 11, Sangkat Teuk Laak III, 12158 Phnom
Penh
|
077
777 223
|
High
Thrive Co., Ltd
|
Phnom Penh No. 65A, Oknha Nou Kan (St. 105), 12258 Phnom Penh |
023
6922 213
|
ENFC
- Eco Natural Fertilizer
|
Phnom Penh No. 37C, St. 426, 12310 Phnom Penh |
023
242 389
|
ផលប៉ះពាល់ពីក្រុមហ៊ុនទាំងនេះ គឺអាចធ្វើឲ្យធ្លាក់ចុះនៃបរិមាណការទិញរបស់អតិថិជន ពីក្រុមហ៊ុនរបស់យើង។ មូលហេតុនេះ ធ្វើឲ្យប្រាក់ចំណេញក៏កាន់តែ មានការធ្លាក់ចុះផងដែរ។ លើសពីនេះទៅដើម្បីទទួលបានទីផ្សារដ៏ប្រសើរដូចមុននោះ ក្រុមហ៊ុនត្រូវចំណាយលើការផ្សព្វផ្សាយ ច្រើនជាងមុនទៅទៀត។ នេះជាបញ្ហាដែលទទួលបាន ពីគូរប្រកួតប្រជែងដែលមានមុខរបរដូចគ្នា។
សរុបមក តាមការស្រាវជ្រាវបានបញ្ជាក់ថា
អាជីវកម្មរបស់ក្រុមហ៊ុនលក់ជីកសិកម្មរបស់យើង មានឥទ្ធិពលជាងដៃគូរ ប្រកួតប្រជែងដ៏ទៃទៀតដែលបានរកស៊ី
នូវអាជីវកម្មដូចគ្នា។ ជាងនេះទៅទៀតផលិតផលរបស់ក្រុមហ៊នកំពុងតែ
ពេញនិយមនិងទទួលបាននូវប្រាក់ចំណេញច្រើន ហើយនឹងអាចកើនឡើងនូវប្រាក់ចំណេញកាន់តែច្រើននូវរយៈពេកដ៏ខ្លីខាងមុខ។
២. អ្នកប្រកួតចំណូលថ្មី
បច្ចុប្បន្ននេះ
ទីផ្សារកំពុងតែរីកចំរើនគ្រប់វិស័យ ចំពោះអាជីវកម្មលក់ជីកសិកម្ម ក៏មាន ក្រុមហ៊ុន មួយចំនួនដែលចាប់ផ្តើមធ្វើអាជីវកម្មដូចគ្នានេះដែរ។
ដោយពួកគេបានសំលឹងឃើញប្រាក់ចំណេញ ដែលទទួលបានពីការធ្វើអាជីវកម្មនេះ។ ជាងនេះ ទៅទៀត
ក្នុងទីផ្សារផលិតផលកសិកម្ម កំពុងមានតំរូវការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។
ប្រភេទក្រុមហ៊ុនដែលជាដៃគូរចំណូលថ្មីមានដូចជា៖
ENFC - Eco Natural Fertilizer, High Thrive Co., Ltd, Ly
Porchou Import Export Co., Ltd, Binh
Dien Fertilizer Company, Lim
Bun Heng Trading Co., Ltd, Anachak
Fertilizer Co., Ltd ។ ក្រុមហ៊ុនទាំងនេះបាននាំចូលផលិតផលជីកសិកម្មនេះ
ពីប្រទេសជប៉ុន ប្រទេសវៀតណាម ប្រទេសថៃ ប្រទេសឥណ្ឌូនេស៊ី និង ប្រទេសម៉ាឡេស៊ី។ ប្រភេទជីកសិកម្មដែលនាំចូលពីប្រទេសទាំងអស់នេះ
សុទ្ធតែមានស្តង់ដារក្នុងការផលិតរបស់អន្តរជាតិ ប៉ុន្តែក្រុមហ៊ុនទាំងនេះមានចំនួន៥
ដែលមិនទាន់មាន ការអនុញ្ញាត(ទទួលបាតង់)ក្នុងការធ្វើអាជីវកម្មឡើយ វាផ្ទុយស្រឡះពីក្រុមហ៊ុនរបស់យើង។
ក្រុមហ៊ុន Binh Dien Fertilizer Company ជាក្រុមហ៊ុនមួយដែលនាំផលិតផល ជីកសិកម្មមកពីបរទេសដែរ។
ក្រុមហ៊ុននេះជាក្រុមហ៊ុនមានតែមួយ ទើបតែទទួលកាត់អនុញ្ញាតនូវសិទ្ធនាំចូល
ផលិតផលជីកសិកម្មសំរាប់ផ្គត់ផ្គងទីផ្សារ ក្នុងប្រទេសកម្ពុជា។ ជាងនេះទៅទៀតក្រុមហ៊ុន
ទើបតែមានការផ្សព្វផ្សាយ និង បែងចែកចំណែកទីផ្សាររបស់គាត់ប៉ុណ្ណោះ។
បើគិតពីការលក់ផលិតផលរបស់ក្រុមហ៊ុននេះ ទៅអតិថិជនប្រើប្រាស់នោះពុំសូវខ្លាំងក្លាប៉ុន្មានទេ។
ដោយសារក្រុមហ៊ុនទាំងនេះ
គឺជាក្រុមហ៊ុនដែលជាអ្នកចំណូលថ្មី អញ្ចឹងទីផ្សារអតិថិជនរបស់ពួកគេក៏មានតិចជាងទីផ្សារអតិថិជន
របស់ក្រុមហ៊ុនយើងដែលមានស្រាប់។ បន្ថែមពីលើនេះទៀត ក្រុមហ៊ុនទាំងនេះ
ត្រូវការរយៈពេលធ្វើការផ្សព្វផ្សាយ ពីផលិតផលរបស់ខ្លួនក្នុងទីផ្សារ និងការទាក់ទាញអតិថិជនថ្មី។ ក្នុងដំណាក់កាលដំបូង ក្រុមហ៊ុនថ្មីទាំងនេះ
អាចប្រឈមមុខនូវហានិភ័យច្រើនរបស់ខ្លួននូវទីផ្សារថ្មី ដែលមានគូរប្រកួតយ៉ាងច្រើននេះ។
ប្រសិនបើក្រុមហ៊ុនទាំងនេះ មានការផ្សព្វផ្សាយកាន់តែច្រើននោះ
ភាពងាករេរបស់អតិថិជនមួយចំនួន អាចទៅប្រើប្រាស់នូវផលិតផលរបស់គេ។
៣. អ្នកជំនួស
ក្រៅពីផលិតផលជីកសិកម្ម
នៅមានផលិតផលផ្សេងៗទៀត ដែលអាចជំនួសបាន។ ផលិតផលដែលអាចជំនួសបាននោះរួមមាន៖
ផលិតផលជីគីមី ប្រភេទជីធម្មជាតិ (ដូចជា រុក្ខជាតិ និង លាមកសត្វ)។
ផលិតផលដែលអាចជំនួសបាននេះ គឺវាអាចធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មរបស់យើង
យ៉ាងខ្លាំងជាពិសេសក្រុមហ៊ុនមាន ការខាតបង់នូវប្រាក់ចំណេញនិង អតិថិជនសក្តានុពល។
ផលិតផលជីគីមី
គឺជាផលិតផលមួយ ដែលគេមានការនិយមច្រើននៅ ប្រមាណបួនប្រាំឆ្នាំមុន។
ជីគីមីនេះធ្វើឲ្យទិន្និផលស្រូវមានការកើនឡើងខ្ពស់ ដែលនឹកស្មានមិនដល់។
ការទទួលផលបែបនេះ ធ្វើឲ្យប្រជាកសិករមានការពេញចិត្តខ្លាំង
ក្នុងការប្រើប្រាស់វាសំរាប់មុខរបររបស់គាត់។ ផលិតផលជីគីមីនេះវាងាយស្រួលក្នុងការប្រើប្រាស់
ហើយងាយស្រួលក្នុងការរកទិញ។ គ្រប់ប្រជាកសិករទាំងអស់
ចង់បាននូវទិន្និផលខ្ពស់លើការបង្ករបង្កើនផលរបស់គាត់ ហើយស្របទៅនឹងអ្វីដែលពួកគាត់ ជ្រើសរើសដំបូងនោះគឺផលិតផលជីគីមីនេះ។
ទោះបីជាមានគុណសម្បត្តិក្នុងការបង្ករបង្កើនផលបានច្រើនក៏ដោយ
ក៏វាមានការជះឥទ្ធិពលអាក្រក់ផងដែរ ដោយសារតែវាធ្វើឲ្យដីមានការសឹក
រិចរឹលហើយគ្មានជីវជាតិ។ ទិន្និផលដែលប្រជាកសិករទទួលបាននោះ
គឺនៅពេលដំបូងតែសំរាប់នៅប្រើប្រាស់បន្តបន្ទាប់មក មានការធ្លាក់ចុះនូវទិន្និផល។ ប្រជាកសិករប្រើប្រាស់យូរទៅធ្វើឲ្យដីដែលបង្ករបង្កើនផលនោះ នឹងមិនអាចដាំដុះទៀតបានឡើយ។
ចំណែកអ្នកជំនួសមួយទៀតនោះគឺ
ប្រភេទជីធម្មជាតិ។ ប្រភេទជីធម្មជាតិនេះ គឺអាចធ្វើដោយខ្លួនឯងសំរាប់ប្រជាកសិករគ្រប់រូប។
ជីធម្មជាតិនេះ មានគេអាចធ្វើពី លាមកសត្វ (អាច់គោ អាច់មាន់ អាច់ជ្រូកជាដើម)
រុក្ខជាតិមួយចំនួន។ វាងាយស្រួលក្នុងការស្វែករកពួកទាំងនេះ ដើម្បីយកមកប្រើប្រាស់។
ជាងនេះទៅទៀត ជីធម្មជាតិនេះ វាជួយសន្សំសន្ចៃក្នុងការចំណាយ
ដែលអាចប្រើប្រាស់ថវិការតិច ហើយចំពោះប្រភេទខ្លះទៀតអាចមិន ចំណាយដោយពួកគាត់មានស្រាប់
ដូចជាលាមកសត្វជាដើម។ ប្រភេទជីធម្មជាតិនេះវាអាចទទួលបានទិន្និផលតិចជាង ប្រភេទជីគីមី
ប៉ុន្តែវាជួយថែរក្សាដីមិនឲ្យខូច និងជួយឲ្យគុណភាពដីកាន់តែមានជីវជាតិ។
ទោះបីវាមានអត្ថប្រយោជន៍យ៉ាងណាក៏ដោយ ប៉ុន្តែវាប្រើប្រាស់រយៈពេលយូរក្នុងការផលិតវាឡើង
ជាងនេះទៅទៀតវាអាចផ្គត់ផ្គង់ បានតែចំនួនតិចប៉ុណ្នោះ។
ជាងនេះទៅទៀតអង្គការមួយចំនួន
បានចុះមកបង្ហាត់បង្រៀន ប្រជាកសិករក្នុងការធ្វើជី កសិកម្ម ។ការបង្ហាត់បង្រៀននេះ ភាគច្រើនជាការចុះទៅបង្ហាត់បង្រៀន
ទៅដល់មូលដ្ឋានរបស់ ពួកគេតែ ម្តង។ ក្នុងការបង្ហាត់បង្រៀនផលិតជីកសិកម្មដោយខ្លួនឯងនេះ
ប្រជាកសិករភាគច្រើនបាន អនុវត្តន៍ តាមបានច្រើន
ព្រោះវាត្រូវបានកាត់បន្ថយការចំណាយមួយចំនួន។
៤. អ្នកផ្គត់ផ្គង
ក្រុមហ៊ុនយើងគឺជាក្រុមហ៊ុនផ្តាច់មុខ ដែលទទួលការនាំចួលផលិតផល
ជីកសិកម្មពីបរទេស ផ្ទាល់។ នោះអ្នកផ្គត់ផ្គង់របស់ក្រុមហ៊ុនយើង
គឺផ្គត់ផ្គង់ផលិតផលសំរេច ចេញពីរោងចក្រ។ ក្រុមហ៊ុនដែលជាអ្នកផ្គត់ផ្គង់
សំរាប់អាជីវកម្មរបស់យើងនោះគឺ Sitto Vietnam Co.,Ltd ដែលជាក្រុមហ៊ុនមានទីស្នាក់ការនៅប្រទេសវៀតណាម ហើយក៏ជាអ្នកផលិតផ្ទាល់នៃជីកសិកម្មនេះដែរ។
ក្រុមហ៊ុននេះបានផ្គត់ផ្គង់នូវផលិតផលជីកសិកម្ម
ឲ្យពួកយើងផ្តាច់មុខសំរាប់នាំចូលមកប្រទេសកម្ពុជា។ មូលហេតុដែលនាំឲ្យក្រុមហ៊ុន
របស់យើងបាននាំចូលនូវផលិតផល របស់ប្រទេសវៀតណាមនោះ
ដោយសារតែងាយស្រួលក្នុងការដឹកជញ្ជូនផលិតផល។ លើសពីនេះទៅទៀតផលិតផលជីកសិកម្ម
របស់ប្រទេសវៀតណាមនោះ មានគុណភាពល្អ ស្របទៅប្រភេទដំនាំរបស់ប្រជាកសិករ
ហើយវាស្របទៅនឹងប្រភេទដី និងអាកាសធាតុក្នុងគ្រប់តំបន់របស់ប្រទេសកម្ពុជា។
ស្របជាមួយគ្នានេះ ការនាំចូលផលិតផលពីប្រទេសវៀតណាមត្រូវបានលើកលែងពន្ធ។
បច្ចុប្បន្ននេះ ការរីកចំរើននូវកសិកម្ម
កាន់តែច្រើនឡើងស្ទើរគ្រប់ប្រទេស ហើយតម្រូវការនៃការផ្គត់ផ្គង់ នូវផលិតផលជីកសិកម្មក៏កើនឡើងដែរ។
សំរាប់អ្នកផ្គត់ផ្គង់មាន
ក្រុមហ៊ុនជាច្រើនដែលបានយកផលិតផលនេះនាំចូលទៅប្រទេសផ្សេងៗទៀត។
ដូចនេះអ្នកផ្គត់ផ្គង់របស់យើង កំពុងផ្គត់ផ្គង់ទៅតាមបណ្តារប្រទេសជាច្រើន នៅលើសកលលោក
ពេលខ្លះនៅប្រទេសជិតខាងមានតម្រូវការមុន ដូចនេះគេត្រូវផ្គត់ផ្គង់ទៅពួកគេមុន។
នៅពេលដែលក្រុមហ៊ុនយើងមានតម្រូវការបន្ទាប់នោះ អ្នកផ្គត់ផ្គង់អាចផ្គត់ផ្គង់មិនគ្រប់
ដូចនេះវាអាចប៉ះពាល់តម្រូវការបន្តនៃប្រជាកសិករកំឡុងពេលធ្វើកសិកម្ម។
កំឡុងពេលដែលអ្នកផ្គត់ផ្គង់មិនបាន ផ្គត់ផ្គង់ផលិតផលឲ្យយើងគ្រប់គ្រាន់ទេនោះ
អតិថិជនអាចងាករេរយកផលិតផល របស់ក្រុមហ៊ុនដទៃទៅប្រើប្រាស់ជំនួសវិញ។
ការផ្តល់នូវផលិតផល សំរាប់អតិថិជនគ្រប់គ្រាន់នោះ វាអាស្រ័យលើអ្នកផ្គត់ផ្គង់របស់យើង។ ប្រសិនបើការផ្គត់ផ្គង់មានការធ្លាក់ចុះ ដែលបានផ្តល់ពីអ្នកផ្គត់ផ្គង់តិចនោះ យើងនឹងផ្តល់ ផលិតផលជូនអតិថិជនក៏បានតិចដែរ។ ត្រង់ចំណុចនេះវាអាចធ្វើឲ្យ អតិថិជនប្រើប្រាស់នូវផលិតផលផ្សេង មកជំនួសក្នុងការធ្វើកសិកម្មរបស់គេ។ កំឡុងពេលនេះ អាចឲ្យដៃគូរប្រកួតប្រជែងឆក់យកឱកាស ដែលទទួលបានពីអតិថិជនរបស់យើង ដោយងាយស្រួល។
ការផ្តល់នូវផលិតផល សំរាប់អតិថិជនគ្រប់គ្រាន់នោះ វាអាស្រ័យលើអ្នកផ្គត់ផ្គង់របស់យើង។ ប្រសិនបើការផ្គត់ផ្គង់មានការធ្លាក់ចុះ ដែលបានផ្តល់ពីអ្នកផ្គត់ផ្គង់តិចនោះ យើងនឹងផ្តល់ ផលិតផលជូនអតិថិជនក៏បានតិចដែរ។ ត្រង់ចំណុចនេះវាអាចធ្វើឲ្យ អតិថិជនប្រើប្រាស់នូវផលិតផលផ្សេង មកជំនួសក្នុងការធ្វើកសិកម្មរបស់គេ។ កំឡុងពេលនេះ អាចឲ្យដៃគូរប្រកួតប្រជែងឆក់យកឱកាស ដែលទទួលបានពីអតិថិជនរបស់យើង ដោយងាយស្រួល។
ចំនុចសំខាន់សព្វថ្ងៃនេះ មានការឡើងថ្លៃនូវវត្ថុធាតុដើម
ដែលអ្នកផ្គត់ផ្គង់យកមកផលិត។ ដូចនេះផលិតផលដែលទទួលបានពីការផ្គត់ផ្គង់នោះ
ត្រូវមានការឡើងថ្លៃផងដែរ។ សំរាប់ក្រុមហ៊ុនរបស់យើង ការទទួលបាននូវផលិតផល ដែលមានការឡើងថ្លៃនេះ
យើងមិនអាចរក្សាតម្លៃឲ្យឋិតថេរបានទេ ក្រុមហ៊ុនរបស់យើងត្រូវតែតម្លើងថ្លៃផលិតផលផងដែរ។
រាល់ផលិតផលទាំងអស់ ប្រសិនបើមានការឡើងថ្លៃបន្តិចនោះ គឺមានការប្រតិកម្មពីអតិថិជនជាក់ជាមិនខានឡើយ។
ប្រព័ន្ធផលិតកម្មរបស់អ្នកផ្គត់ផ្គង់
មានការរាំងស្ទះត្រង់ចំណុចណាមួយ នៃការផលិតជីកសិកម្ម
វាអាចនាំអោយការបញ្ជាទិញរបស់ក្រុមហ៊ុនយើង មានការយឺតយ៉ាវក្នុងការផ្គត់ផ្គង់
ជាហេតុដែលនាំឲ្យក្រុមហ៊ុន មិនអាចបំពេញនូវតម្រូវការជូនដល់អតិថិជន
បានទាន់ពេលវេលានិងមិនគ្រប់ចំនួន នៃការបញ្ជារទិញរបស់អតិថិជនរបស់យើង។
ក្រៅពីនេះ
អ្នកផ្គត់ផ្គង់អាចផ្តល់នូវគុណភាពរបស់ផលិតផល កាន់តែអន់ទៅៗ។
ការធ្វើបែបនេះអាចមានគោលបំណងពីរយ៉ាង គឺ បង្កើនបរិមាណផលិតផលនិងបង្កើនតម្លៃផលិតផល។
ការបង្កើនបរិមាណផលិតផលនេះ ដោយសារតែមានតម្រូវការខ្ពស់ពីអតិថិជន។ វត្ថុធាតុដើម
មានកំណត់ ប៉ុន្តែតម្រូវការទីផ្សារមិនមានកំណត់ទេ មានការកើនឡើងជារៀងរាល់ថ្ងៃ
ដូចនេះការផលិតត្រូវតែបង្កើននូវបរិមាណដោយមិនគិតពី គុណភាពរបស់ផលិតផលឡើយ។ បញ្ហាត្រូវធ្លាក់មកលើ
ក្រុមហ៊ុនរបស់យើងដែលប្រឈមមុខទីផ្សារដែលកំពុង មានការប្រកួតប្រជែងយ៉ាងខ្លាំងក្លានេះ។
រីឯគោលបំណងមួយទៀតគឺការបង្កើនតម្លៃផលិតផល របស់អ្នកផ្គត់ផ្គង់របស់យើង។ គុណភាពខ្ពស់របស់ផលិតផលនៅពេលដំបូង
តែបន្ទាប់មកស្រាប់តែថយចុះនោះ ធ្វើឲ្យអាជីវកម្មរបស់យើងមានធ្លាក់ចុះ។
ដើម្បីបង្កើនគុណភាពឲ្យដូចដើមនោះ ដូចនេះក្រុមហ៊ុនត្រូវចំណាយថ្លៃខ្ពស់ជាងមុន
ទើបរោងចក្រផលិតយ៉ាងល្អឲ្យក្រុមហ៊ុន។
៥. អ្នកទិញ
ក្រុមហ៊ុនរបស់យើងគឺជាក្រុមហ៊ុននាំចូលនូវផលិតផល
ជីកសិកម្មពីបរទេស។ ដូចនេះអ្នកទិញរបស់ពួកយើងគឺជាអតិថិជន។ អតិថិជនរបស់យើង
មិនមែនត្រឹមតែទិញផលិតផលរបស់យើងទៅប្រើប្រាស់នោះទេ គឹអាចទិញផលិតផលរបស់ទៅលក់បន្តទៀត។
អ្នកទិញគឺជាអតិថិជនប្រើប្រាស់ និងអតិថិជនអាជីវកម្ម
ដែលទិញផលិតផលរបស់យើងសំរាប់តម្រូវការរបស់ពួកគេ។ អតិថិជនប្រើប្រាស់
គឺជាអ្នកទិញផលិតផលរបស់ក្រុមហ៊ុនយើង យកសំរាប់ប្រើប្រាស់ក្នុងការងារកសិកម្មរបស់ពួកគាត់។
សំរាប់អតិថិជនអាជីវកម្ម
គឺទិញផលិតផលរបស់ក្រុមហ៊ុនយើងយកទៅ លក់បន្តក្នុងគោលបំណងដើម្បីទទួលបាននូវប្រាក់ចំណេញ។
ការទិញរបស់គាត់មានចំនួនច្រើន និងអាចកំម៉ង់ទិញនូវផលិតផលទុកជាមុនទៀតផង។
ការទិញរបស់គាត់កាន់តែច្រើន ដំណើរអាជីវកម្មរបស់យើង
ក៏ទទួលបាននូវប្រាក់ចំណេញក៏កាន់តែច្រើនផងដែរ។ អតិថិជនអាជីវកម្មនេះ
ជាអតិថិជនក៏មានសក្តានុពលមួយ ដែលគាត់បានលក់ផលិតផលបន្ត ដល់អតិថិជនប្រើប្រាស់។
ផ្ទុយទៅវិញ ប្រសិនបើការបញ្ជារទិញរបស់ពួកគាត់មានការធ្លាក់ចុះនោះ ធ្វើឲ្យប្រាក់ចំណេញមានការធ្លាក់ចុះខ្លាំងផងដែរ។ ជាងនេះទៅទៀត
ផលិតផលនឹងមិនអាចទៅលក់អតិថិជនប្រើប្រាស់បន្តទៀតទេ។ វាជាផលវិបាកមួយនេះ
ដែលក្រុមហ៊ុនត្រូវដោះស្រាយបញ្ហាជាបន្ទាន់។ ក្រុមហ៊ុនត្រូវលើកទឹកចិត្ត
ដល់អតិថិជនអាជីវកម្ម និងធ្វើឲ្យពួកគាត់ជឿទុកចិត្ត
ហើយបន្តជាវផលិតផលរបស់យើងទៅលក់បន្តទៀត។
អតិថិជនប្រើប្រាស់ គឺទិញនូវផលិតផលរបស់យើង
សំរាប់តែបំពេញតម្រូវការក្នុងការប្រើប្រាស់របស់ពួកគេ ហើយចំនួនការទិញរបស់គេនោះ
គឺមានចំនួនសមល្មមប្រើប្រាស់ ក្នុងការងារកសិកម្មប៉ុណ្នោះ។
ទោះបីការទិញនូវផលិតផលរបស់ពួកគេ មានចំនួនតិចក៏ដោយ
តែអតិថិជនប្រភេទនេះមានចំនួនច្រើន។ អតិថិជនប្រភេទនេះ មានសារសំខាន់ណាស់សំរាប់អាជីវកម្ម
របស់យើង ដែលទទួលបានប្រាក់ចំណេញកាន់តែកើនឡើង។ អតិថិជនប្រភេទនេះ ងាយប៉ះពាល់ណាស់ក្នុងទិញផលិតផលរបស់យើង ប្រសិនបើគេមិនពេញចិត្ត។ ការមិនពេញចិត្តរបស់ពួកគេ
នោះគឺគុណភាពនិងតម្លៃរបស់ផលិតផលរបស់ក្រុមហ៊ុន។ គុណភាពផលិតផលមានការធ្លាក់ចុះ
ដោយគ្រាន់តែផលិតយកតែបរិមាណនោះ ការប្រើប្រាស់ក៏មានការធ្លាក់ចុះដែរ។ សព្វថ្ងៃនេះ
ផលិតផលដែលមានគុណភាព មានច្រើន ដូចនេះជំរើសក៏មានច្រើនទៅតាមនឹងដែរ។
និយាយពីតម្លៃរបស់ផលិតផលវិញ ការលក់ផលិតផលរបស់ក្រុមហ៊ុនដែលមិនឋិតថេរនោះ
ការប្រើប្រាស់ទិញរបស់អតិថិជនប្រហែលជាមិនឋិតថេរផងដែរ។
II-ធនធាន
១.ដីធ្លី
សំរាប់អាជីវកម្មលក់ជីកសិកម្មនេះ
យើងបានបែងចែកនិងកំណត់ថវិការសំរាប់ដំណើរការ៖
មានឃ្លាំងមួយទំហំ ២០ម × ៥០ម ដែលគិតជាទឹកប្រាក់ប្រ
ហែល២៥០ ០០០ដុល្លា។ការិយាល័យនៅខេត្តមានការរៀប
ចំដូចគ្នាគឺមាននូវការិយាល័យធ្វើការមួយទំហំ ៥ម × ២០ម
គិតជាទឹកប្រាក់ ១០ ០០០ដុល្លា
និង ឃ្លាំងសំរាប់ផ្ទុកឥវ៉ាន់
មួយ ទំហំ ១០ម × ៣០ម ចំណាយទឹកប្រាក់ ៥០
០០០ដុល្លា។
-សំភារៈ ៖ អាជីវកម្មរបស់យើង មានសំភារៈដូចជា
ឡានដឹកជញ្ជូនចំនួន ៦គ្រឿង
(ខេត្ត៤គ្រឿងនិង
ភ្នំពេញ២គ្រឿង)។
២.បុគ្គលិក
បុគ្គលិក
គឺជាធនធានមួយយ៉ាងសំខាន់សំរាប់ក្រុមហ៊ុន។ បុគ្គលិកនេះ បានបញ្ចេញនូវកំលាំងកាយ និង
កម្លាំងប្រាជ្ញាសំរាប់អាជីវកម្មរបស់យើង។ រាល់បុគ្គលិកគ្រប់រូបត្រូវបែកចែកទៅតាមផ្នែក
នៃការងារក្នុងក្រុមហ៊ុនរបស់យើង។ ជាពិសេសបុគ្គលិកទាំងអស់ត្រូវ
ទទួលការបណ្តុះបណ្តាលរួចហើយទើបចូលធ្វើការក្នុងក្រុមហ៊ុន។
បុគ្គលិកផ្នែកទីផ្សារ/លក់
៖ ក្រុមហ៊ុនបានបែងចែកបុគ្គលិកផ្នែកលក់ ងាយស្រួលក្នុងការគ្រប់គ្រង។
សំរាប់ក្រុមហ៊ុនរបស់យើង មានបុគ្គលិកលក់ចំនួន ២០នាក់ នៅភ្នំពេញចំនួន ៥នាក់
និងនៅតាមខេត្តចំនួន១៥នាក់ (បាត់ដំបង៤នាក់ កំពង់ចាម៤នាក់ រតនៈគីរី៤នាក់ និង
ព្រៃវែង៣នាក់)។ បុគ្គលិកទាំងនេះស្ថិតនៅក្រោមការគ្រប់គ្រង់ដោយ
អ្នកគ្រប់គ្រងផ្នែកលក់។
បុគ្គលិកផ្នែកគណនេយ្យ
៖ ចំពោះបុគ្គលិកផ្នែកគណនេយ្យ មានចំនួន៦នាក់ (២នាក់សំរាប់បុគ្គលិកនៅភ្នំពេញ និង ៤នាក់ទៀតសំរាប់បុគ្គលិកនៅខេត្ត)។
បុគ្គលិកផ្នែកគណនេយ្យទាំងអស់នេះ ត្រូវបានគ្រប់គ្រងដោយ អ្នកគ្រប់គ្រងផ្នែកគណនេយ្យ។
អ្នកគ្រប់គ្រងផ្នែកគណនេយ្យនេះ គ្រប់គ្រងទាំងនៅការិល័យកណ្តាលនិងតាមខេត្ត។
បុគ្គលិកផ្សេងៗ
៖ បុគ្គលិកផ្សេងៗមានដូចជា កម្មករចំនួន ២៣នាក់ (ភ្នំពេញ៨នាក់ ១៥នាក់នៅតាមខេត្ត)
បុគ្គលិកផ្នែកសំអាត ៦នាក់ (ភ្នំពេញ២នាក់ និង នៅតាមខេត្ត៤នាក់) អ្នកបើកបរ៦នាក់ ។
បុគ្គលិកទាំងអស់នេះ មិនបាច់ត្រូវបណ្តុះបណ្តាលឡើយ។
គ្រប់បុគ្គលិកទាំងអស់
និង គ្រប់ផ្នែក ស្ថិតនៅការគ្រប់គ្រងដោយ អ្នកគ្រប់គ្រងទូទៅម្នាក់ទៀត។
អ្នកគ្រប់គ្រងទូទៅនេះ ជាអ្នកត្រួតពិនិត្យការងារទូទៅ និង
មើលរាល់សកម្មភាពរបស់បុគ្គលិកទាំងអស់នោះ។ លើសពីនេះទៅទៀត អ្នកគ្រប់គ្រងទូទៅនេះ
ជាអ្នកជ្រើសរើសបុគ្គលិកផ្ទាល់ ហើយក៏ជាអ្នក
បណ្តុះបណ្តាលសំរាប់ផ្នែកគណនេយ្យ និង ទីផ្សារ/លក់។
រចនាសម្ព័ន្ធរបស់ក្រុមហ៊ុន
ក្រុមហ៊ុនបានបង្កើតនូវបទបញ្ជារសំរាប់
បុគ្គលិកគ្រប់រូបអនុវត្តន៍៖
-បុគ្គលិកត្រូវគោរពពេលវេលាក្នុងក្រុមហ៊ុន
(ចូលធ្វើការម៉ោង ៧:៣០នាទី ចេញធ្វើការ ៥:៣០នាទី)
-បុគ្គលិកមិនត្រូវលួចបន្លំ
ឯកសាររបស់ក្រុមហ៊ុនឡើយ
-បុគ្គលិកមិនត្រូវលួចនូវ លុយ ផលិតផល
និងប្រដាប់ប្រដារផ្សេងទៀតពីក្រុមហ៊ុន
-ផ្តល់ភាពស្មោះត្រង់សំរាប់ក្រុមហ៊ុន
-បុគ្គលិកដែលធ្វើច្រើនដងត្រូវបញ្ឈប់ពីការងារ
-ក្នុងការក្លែងបន្លំថវិការក្រុមហ៊ុន ត្រូវទទួលទោសតាមច្បាប់និង
ទូទាត់សំណងជូនក្រុមហ៊ុនវិញ
ក្រមសីលធម៌បុគ្គលិកសំរាប់អនុវត្តន៍ចំពោះក្រុមហ៊ុន និង
អតិថិជន៖
-សហការគ្នាក្នុងការធ្វើការងារ
-ចេះជួយគ្នាក្នុងការងារ មិនត្រូវប្រចាំគ្នាឡើង
-បុគ្គលិកត្រូវមានឯកសណ្ឋាននៅរាល់ម៉ោងធ្វើការ
-ត្រូវជំរាបសួរនៅពេលជួបជាមួយអតិថិជន
-ប្រើប្រាស់ពាក្យពេជ្រសមរម្យ ទន់ភ្លន់
និងមានចរឹកសុភាពរាបសារដល់អតិថិជន
-ផ្តល់ព៌តមានពេញលេញនិងច្បាស់លាស់ជូនអតិថិជន
៣.មូលធន
រាល់ការធ្វើឲ្យមានដំណើរការ
នៃអាជីវកម្មរបស់យើងនោះ ត្រូវមានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ដើម្បីចាត់ចែងនូវការចំណាយទូទៅ។
ធនធានហិរញ្ញវត្ថុនេះ វាធ្វើឲ្យអាជីវកម្មរបស់យើងមានដំណើរល្អ
ហើយក៏អាចឲ្យអាជីវកម្មមានដំណើរការយូរដែរ។
រាល់អ្វីដែលបានធ្វើការបង្ហាញពីខាងលើ
នូវការចំណាយសំរាប់ផ្នែកនីមួយៗនោះ អាជីវកម្មរបស់យើងបាន កំណត់ថវិការចំនួន
៥លានដុល្លា។ ៣០%ស្មើនឹងតម្លៃ ១ ៥០០ ០០០ដុល្លានៃទឹកប្រាក់សរុប
ត្រូវបានខ្ចីពីធានាគារ ចំណែក៧០%ដែលស្មើនឹង ៣ ៥០០ ០០០ដុល្លា ទៀតជាប្រាក់ដែលក្រុមហ៊ុនមានស្រាប់។
ទឹកប្រាក់ទាំងអស់ត្រូវបាន បែងចែកទៅតាមផ្នែកនិមួយៗ
ហើយអ្វីដែលនៅសល់គឺសំរាប់ធ្វើការផ្សព្វផ្សាយនូវប្រព័ន្ធផ្សព្វផ្សាយនានា
និងទុកសំរាប់ទ្រទ្រង់ដំណើរការអាជីវកម្មរបស់យើង។
ទឹកប្រាក់ចំណាយដំបូងដែលបាន
បូកសរុបទាំងអស់មានចំនួន ១ ៥០០ ០០០ដុល្លា ដែលជាការចំណាយលើ ការិយាល័យ ឃ្លាំង
រថយន្ត និង បរិក្ខានានា។ បន្ថែមពីលើនេះទៅទៀត
ក្រុមហ៊ុនបានចំណាយក្នុងការបញ្ជាទិញនូវផលិតផលជីកសិកម្មនោះ អស់ ១ ០០០
០០០ដុល្លាសំរាប់ជំហ៊ានដំបូង។ ប្រសិនបើមានការរីកចំរើន
ក្រុមហ៊ុននឹងបញ្ជារទិញច្រើនជាងនេះ។ ជាមួយនឹងនេះផងដែរ ក្រុមហ៊ុនបានចំណាយលើ ការផ្សព្វផ្សាយតាមរយៈទូរទស្សន៍លើបណ្តាញ
CTN ចន្លោះម៉ោង ៧ ដល់ ៨
ក្នុងមួយខែ ១២៧០$ រយៈ៥ខែ
ពីខែ វិច្ឆិការ ដល់ ខែមិនា។ រយពេល ៥ខែនេះក្រុមហ៊ុនត្រូវចំណាយទឹកដល់ទៅ ៦៣៥០ ដុល្លាសំរាប់ការផ្សព្វផ្សាយលើបណ្តាញទូរទស្សន៍
CTN នេះ។
៤.សហគ្រាស
សហគ្រាសគឺជាការប្រមូលផ្តុំនៃគំនិត
ការពិចារណាថ្មីៗ និងមាគ៌ាធ្វើឡើងដោយក្រុមហ៊ុនក្នុងដំណើរការឆ្ពោះទៅរកការរីកចំរើន
និងផ្តល់នូវភាពរុងរឿងនៅឆ្នាំខាងមុខៗ។ គោលបំណងរបស់សហគ្រាសនោះមានដូចជា៖
ផលចំណេញ
គ្រប់គ្រងទ្រព្យសម្បត្តិ
និងធនធានមនុស្ស, ក្នុងចរឹកលក្ខណៈដែលមានគុណភាពនិងប្រសិទ្ធភាពបំផុត,
ដើម្បីធានាការវិនិយោគដែលសមហេតុផល ហើយដើម្បីរក្សាការទូទាត់គ្រប់គ្រាន់។
ការលូតលាស់
ដើម្បីសំរេចនូវភាពសមហេតុផលសមផល និងកើនឡើងគ្មានការផ្លាស់ប្តូរ
និង ដើម្បីបង្កើតធនធាន សំរាប់ការអភិវឌ្ឍន៍ ហេដ្ឋរចនាសម្ព័ន្ធ
និងជំនាញការក្នុងក្រុមហ៊ុន។
បរិយាកាសនៃអង្គភាពអាជីវកម្ម
ដើម្បីអភិវឌ្ឍន៍និងរក្សាបរិយាកាស នៃអង្គភាពអាជីវកម្មសំរាប់បញ្ចូលសមាជិកថ្មី,
ការកែប្រែថ្មីនិងផលិតភាព ហើយក៏ ដើម្បីធានានូវពាណិជ្ជកម្មស្មើគ្នា
ទៅដល់នយោជិកជាមួយមនុស្ស។
អភិវឌ្ឍន៍ពាណិជ្ជកម្ម
ដើម្បីបង្កើតឲ្យប្រាក់ចំណេញគ្រាប់គ្រាន់ដោយ
ការប្រើប្រាស់ធានធានតែនៅសល់ ដើម្បីវិសាលភាពធំធេង។
ភាពផ្សេងៗគ្នា
ដើម្បីការបង្កើតអតិបរមានៃពាណិជ្ជកម្ម
ក្នុងកត្តាដ៏ទៃទៀតជាងកត្តាជីកសិកម្ម។
កាតព្វកិច្ចទៅលើសង្គម
ដឹកនាំពាណិជ្ជកម្មក្នុងចរឹកលក្ខណៈ ដែលមានសីលធម៌បំផុត, និង
ជាមួយច្បាប់មានស្តង់ដា, ក្នុងការរៀបចំដើម្បីបង្កើតនូវបរិយាកាសសង្គមល្អមួយ។
III-SWOT
ភាពខ្លាំង
ចំណុចខ្លាំងរបស់ក្រុមហ៊ុនយើង
មានច្រើនជាងក្រុមហ៊ុនជាច្រើនផ្សេងទៀត។ រាល់ចំណុចខ្លាំងទាំងនោះមានដូចជា៖
-ក្រុមហ៊ុនទទួលបានសិទ្ធអនុញាត
ពីរដ្ឋាភិបាលក្នុងការនាំចូលផលិតផល ជីកសិកម្មពីបរទេស
-ផលិតផលដែលនាំចូលមានស្តង់ដារការផលិតផល
និង គុណភាពខ្ពស់
-ផលិតផលត្រូវនឹងស្ថានភាពដីសំរាប់ប្រទេសកម្ពុជា
-ងាយស្រួលប្រើប្រាស់
និងរក្សាទុក
-មានការទុកចិត្តពីគុណភាពរបស់ផលិតផល
-ផលិតផលថោកជាងទីផ្សារ
-អតិថិជនស្គាល់ពីផលិតផលរបស់យើងច្រើន
-ផលិតផលក្រុមហ៊ុនអាចប្រើប្រាស់គ្រប់ប្រភេទដំណាំ
ចំណុចខ្សោយ
-កង្វះផលិតផលនៅពេលដែលអតិថិជនត្រូវការច្រើន
-ធនធានមានកំណត់
ក្នុងការផ្សាយពាណិជ្ជកម្ម
-ខេត្តឆ្ងាយៗក្រុមហ៊ុនមិនទាន់បានចែកចាយទៅដល់
-ផលិតផលមានតែមួយមុខ
ឱកាស
-ទីផ្សារកំពុងតែមានតម្រូវការកើនឡើង
នៃផលិតផលជីកសិកម្ម ឯទីផ្សារជីគីមីកំពុងធ្លាក់ចុះ
-រដ្ឋាភិបាលកំពុងតែជំរុញ
ប្រជាកសិករប្រើប្រាស់ជីកសិកម្ម
-អតិថិជនស្គាល់និងយល់ដឹងពីគុណភាពផលិតផលជីកសិកម្មច្រើន
ភាពគំរាមកំហែង
-ភាពគំរាមកំហែងពីដៃគូរប្រកួតប្រជែងច្រើន
-ការបន្ទាបតម្លៃផលិតផលរបស់ដៃគូរប្រកួតប្រជែង
-ផលិតផលជីកសិកម្មក្លែងក្លាយមានច្រើន
-គ្រោះធម្មជាតិដូចជាទឹកជំនន់
និង ភាពរាំងស្ងួតជាដើម
-អង្គការមួយចំនួនកំពុងតែមានចុះជួយបង្រៀនប្រជាកសិករនូវការធ្វើជីកសិកម្មដោយខ្លួនឯង
No comments:
Post a Comment