ថ្មពិលកំពុងបំផ្លាញបរិស្ថាន និងសុខភាព
ផលប៉ះពាល់របស់ថ្មពិល
ថ្មពិលឬថ្មអគ្គិសនីឬថ្មគឺជាប្រភពថាមពលដ៏មានសារប្រយោជន៍សម្រាប់ ប្រជាជនកម្ពុជា។ ប៉ុន្ដែនៅពេលវាអស់សុពលភាព វាក៏ក្លាយទៅជាសំណល់មួយដែលត្រូវបានគេបោះចោលដោយគ្មានការគ្រប់គ្រង ត្រឹមត្រូវឡើយដែលអាចបង្កនូវគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ដល់បរិស្ថាន និងសុខភាពរបស់មនុស្សវិញមិនខាន។ សមាសធាតុដែលបង្កនូវគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរដល់បរិស្ថាន និងសុខភាពរបស់មនុស្ស គឺសារធាតុរបស់បារ៉តដែលចេញពីថ្មទាំងអស់នោះ។ សារធាតុបារ៉តនេះនឹងបង្កនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មនុស្ស នៅពេលដែលវា ធ្លាក់ចូលទៅក្នុងទឹក។ នៅពេលដែលវាធ្លាក់ចូលទៅក្នុងទឹក ត្រីនឹងស៊ីវាហើយនៅពេលមនុស្សបរិភោគត្រី អាចឆ្លងមកមនុស្ស។ មនុស្សដែលមានបារ៉តនៅក្នុងខ្លួនច្រើន ជាមនុស្សបាត់បង់ស្មារតីចងចាំ ក្រលៀនចុះខ្សោយបាត់បង់សមត្ថភាពបន្ដពូជ លើសពីនេះទៅ ទៀតនោះវាធ្វើឱ្យប៉ះពាល់ដល់សរសៃប្រសាទនិងបញ្ហាសរសៃឈាមនៅក្នុងខួរ ក្បាលថែមទៀតផង។
បទពិសោធន៍នៃផលប៉ះពាល់ និងការរងគ្រោះ
ពាក់ព័ន្ធនឹងការគំរាមកំហែងដែលបណ្ដាលពីថ្មពិលទាំងនេះ ប្រទេសជប៉ុនដែលជាប្រទេសឧស្សាហកម្មឈានមុខមួយនៅ លើពិភពលោក គឺជាប្រទេសមួយដែលបានទទួលនូវបទពិសោធន៍ដ៏ធ្ងន់ធ្ងរដែលបណ្ដាលមកពី ថ្មពិលនេះ។ នៅក្នុងទសវត្សរ៍១៩៥០ មន្ទីរពេទ្យសាជីវកម្មជីស៊ូនៃប្រទេសជប៉ុនបានរកឃើញនូវជម្ងឺមិន ច្បាស់លាស់មួយដែលបានបំផ្លាញសរសៃប្រសាទនៅក្នុងខួរក្បាលអ្នកជម្ងឺ មួយចំនួន។ នៅក្នុងដំណាក់កាលដំបូងគេសន្និដ្ឋានថាជម្ងឺចម្លែកនេះអាចពាក់ពន្ធ័ ទៅនឹងការបរិភោគត្រី។ ព្រោះអ្នកជម្ងឺភាគច្រើន រស់នៅតំបន់ជាប់នៅរោងចក្រផលិតថ្មពិលមួយនៅតំបន់ឆ្នេរសមុទ្រហើយថ្មពិល ដែលផលិតនោះបានត្រូវប្រជាពលរដ្ឋភាគច្រើននៅ ទីនោះប្រើប្រាស់រួចបានបោះវាចោលទៅក្នុងទឹកសមុទ្រដែលជាកន្លែងនេសាទ ត្រី។ ដោយសារតែការសង្ស័យនោះ អាជ្ញាធរជប៉ុនក៏ បានផ្លាស់ប្ដូរទីតាំងរោងចក្រនោះទៅតំបន់ទន្លេមួយឈ្មោះមីណាម៉ាតា ជំនួសតំបន់ចាស់ ប៉ុន្ដែរយៈពេលតែ៣ខែប៉ុណ្ណោះប្រជាពលរដ្ឋជប៉ុនដែលរស់នៅម្ដុំទន្លេនោះ ក៏បានចាប់ផ្ដើមមានជម្ងឺចម្លែកនោះដដែល។ បន្ទាប់ពីប្រជាពលរដ្ឋនៅទីនោះកើតមាននូវជម្ងឺចម្លែកនេះ ម្ដងទៀតនោះ នៅក្នុងឆ្នាំ១៩៥៩ក្រុមស្រាវជ្រាវមកពីសកលវិទ្យាល័យគុម៉ាម៉ូតុបាន សហការជាមួយអាជ្ញាធរ និងក្រុមហ៊ុនជប៉ុនជា ច្រើនធ្វើការសិក្សាពិសោធន៍រួមគ្នា។ ហើយទីបំផុត នៅក្នុងឆ្នាំ១៩៦៨ តុលាការបានសម្រេចថាសាជីវកម្មផលិតថ្មនោះគឺជាអ្នកបំពុលសមុទ្រ។
ប្រការគួរយកចិត្ដទុកដាក់
ថ្មមិនមែនប្រើសម្រាប់តែវិទ្យុមួយមុខនោះទេសូម្បីតែនាឡិកាក៏ប្រើ ថ្មផងដែរ។ កន្លងមកដោយសារតែកង្វះខាតការយល់ ដឹង យើងតែងតែសង្កេតឃើញប្រជាពលរដ្ឋដែលប្រើប្រាស់ថ្មពិលដាក់វិទ្យុហើយអស់ សុពលភាពពួកគាត់តែងតែគ្រវាត់ចោលពេញ វាល ជួននៅក្នុងទឹកក៏មាន។ ដូច្នេះយើងទាំងអស់គ្នាគួរប្រយ័ត្ន ព្រោះថាត្រីគឺជាប្រភពប្រូតេអ៊ីនសំខាន់ហើយបើត្រីឆ្លងសារធាតុទាំង អស់នោះ រូបរាងកាយយើងក៏នឹងទទួលសារធាតុនេះផងដែរ ពីព្រោះយើងបរិភោគសាច់ត្រី។ ដោយយល់ពីផលប៉ះពាល់ទាំងអស់នោះ ទើបនៅពេលថ្មីនេះសាលាក្រុងភ្នំពេញបានចេញនូវសេចក្ដីជូនដំណឹងមួយឱ្យ គ្រប់ស្ថាប័ននៅក្នុងទីក្រុងភ្នំពេញរៀបចំធុងសម្រាមដាក់ សំណល់ថ្មពិល។ ក្រៅពីសេចក្ដីជូនដំណឹងនេះក៏បានធ្វើការណែនាំឱ្យបណ្ដាទីផ្សារទាំងអស់ ដោយរួមទាំងកន្លែងលក់ទូរស័ព្ទ កុំព្យូទ័រ និងឧបករណ៍ដែលប្រើប្រាស់ថ្មទាំងអស់ឱ្យជួយណែនាំអតិថិជនរបស់ពួកគេឱ្យ យកថ្មចាស់ៗមកប្ដូរថ្មថ្មី ឬក៏ត្រូវបោះចោលឱ្យមាន សុវត្ថិភាព។
បណ្ដាំផ្ញើ
ដើម្បីចៀសផុតពីការគំរាមកំហែងផ្សេងៗដែលបណ្ដាលមកពីថ្មពិល ឬថ្មថាមពលគ្រប់ប្រភេទនោះទាល់តែលោកអ្នកទាំង អស់គ្នាចូលរួមចំណែកទើបបានសម្រេច មិនមែនជាតួនាទីផ្ដាច់មុខរបស់នរណាម្នាក់នោះទេ។ សូមរួមគ្នាជួយគ្នាដើម្បីការរស់នៅ សុខ ភាពនិងបរិស្ថានសម្រាប់ខ្លួនយើងទាំងអស់គ្នា និងសង្គមទាំងមូល។
No comments:
Post a Comment