ក្រុមហ៊ុនទូរស័ព្ទចល័ត Smart Mobile
១-ប្រវត្តិរបស់ក្រុមហ៊ុន និង កកើតរបស់ក្រុមហ៊ុន
ក្រុមហ៊ុនSmart Mobile ជាក្រុមហ៊ុនដែលផ្តល់នូវសេវាកម្មទូរស័ព្ទចល័តធំមួយ
ក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុននេះបង្កើតឡើងនៅឆ្នាំ២០០៦។ទីស្នាក់ការធំរបស់ក្រុមហ៊ុនគឺនៅផ្ទះលេខ៤៦៤A ផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេរបាសាក់
ខ័ណ្ឌចំការមន ក្រុងភ្នំពេញ ដែលមានអ្នកប្រើប្រាស់ជាង ១៥% នៃអ្នកប្រើប្រាស់សរុប។ភាគច្រើននៃអ្នកប្រើប្រាស់របស់ Smart Mobileគឺពួកយុវវ័យ។ពួកគេកំពុងតែពេញចិត្តក្នុង
ការប្រើប្រាស់ ទាំងតំលៃផលិតផល និងសេវា។ ក្រុមហ៊ុននេះ ត្រូវបានបង្កើតដោយ Latelz Co.,Ltd ។
ក្រុមហ៊ុន Latelz
Co., Ltd. ជាសម្ពន្ធភាពរបស់ក្រុមហ៊ុនទូរគមនាគមន៍អន្តរជាតិមួយ
មានឈ្មោះថា Timeturns
Holdings Limited មានទីតាំងស្ថិតនៅប្រទេស
Cyprus ដែលទទួលបានអាជ្ញាប័ណ្ណធ្វើអាជីវកម្មក្នុងវិស័យទូរគមនាគន៍នៅបណ្តាប្រទេសមួយចំនួននៅទ្វីបអាស៊ីអាគ្នេយ៍
និងអាហ្រ្វិក។ Latelz ទទួលបានអាជ្ញាប័ណ្ណដំណើរការអាជីវកម្ម
ជាប្រតិបត្តិករទូរគមនាគមន៍ចល័ត នៅព្រះរាជាណាចក្រកម្ពុជា។ អាជ្ញាប័ណ្ណនេះ
ផ្តល់ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក្រសួងប.ទ)។ Latelz ក៏ទទួលបាននូវអាជ្ញាប័ណ្ណជាក្រុមហ៊ុនអនុវត្តគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់
ពីក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ផងដែរ។ Latelz ប្រតិបត្តការប្រព័ន្ធទូរគមនាគមន៍ចល័តរបស់ខ្លួន
ដោយប្រើបច្ចេកវិទ្យា GSM ជាមួយនឹងពាណិជ្ជសញ្ញា Smart Mobile ដែលមានក្បាលលេខ 010, 069, 070, 086, 093 និង 098។ក្រៅពីការវិនិយោគលើវិស័យទូរគមនាគមន៍
Timeturns Holdings
Limited ទទួលបានភាពជោគជ័យក្នុងការវិនិយោគលើវិស័យផ្សេងៗទៀត
រួមមាន ធនាគារ ការអភិវឌ្ឍន៍អចលនទ្រព្យ ការលក់ និង ផលិតនូវគ្រឿងម៉ាស៊ីនធុនធ្ងន់
នៅតាមបណ្តាប្រទេសនានានៅទ្វីបអឺរ៉ុប និងអាស៊ី។Latelz ដំណើរការសេវាទូរស័ព្ទចល័តរបស់ខ្លួនក្រោម
ផ្លាកសញ្ញា Smart Mobile មានអ្នកធ្វើការជាង២០០នាក់ បូករួមទាំងអ្នកជំនាញ ក្នុងស្រុកនិងបរទេស។Latelz. Co.,Ltd ផ្តល់នូវផ្លាកសញ្ញា Smart Mobile របស់ក្រុមហ៊ុនទាំងស្រុងទៅលើផលិតផល
និងសេវាកម្មដូចជា៖
-Sim Card ដែលបូករួមនឹងលេខពិសេសៗ
-គុណភាពខ្ពស់នៃសំលេងការហៅចេញនិងចូល
-សារ (SMS)និងសារជា(MMS)
-GPRSនិងដែលផ្ដល់នូវល្បឿនលឿនដោយបច្ចេកវិទ្យាEDGE
-Back Tones (Smart tunes),រូបភាព,ហ្គែម,ការជជែកកំសាន្ដ,វីដេអូ,និងផ្សេងៗទៀត
-សេវា Missed
Call Alert
-ការហៅទៅអន្ដរជាតិតាមរយៈ VoIPនិង IDD
-សេវាកម្មសំរាប់អ្នកដំណើរកំសាន្ដទៅក្រៅប្រទេស
នៅក្នុងខែមករា ២០១០ ក្រុមហ៊ុនSmart
Mobile មានសេវាគ្រប់ដណ្តប់១៣ខេត្តក្រុង រួមមាន ភ្នំពេញ
សៀមរាប កំពង់ស្ពឺ សីហនុ បាត់ដំបង បន្ទាយមានជ័យ ប៉ោយប៉ែត កំពង់ចាម កណ្ដាល
កំពង់ឆ្នាំង កំពង់ធំ ព្រៃវែង ស្វាយរៀង និងតាមបណ្ដោយផ្លូវជាតិ លេខ១,៤,៥,៦និង
លេខ៧។ហើយមកដល់ពេលនេះ Smart Mobile បានពង្រីកចំនួន ៥ខេត្តទៀតមាន តាកែវ កំពត កែប ពោធិ៍សាត់ និងក្រចេះ។
អ្នកគ្រប់គ្នាចង់កា្លជាអ្នកដ៏ឆ្លាតហើយ
អ្នកទាំងអស់គ្នាចង់ធ្វើការជ្រើសរើសដ៏ឆ្លាត។នោះ
គឺជាអ្វីដែលសេវាទូរស័ព្ទថ្មីមួយនេះ
នឹងបំពេញតាមតំរូវការចំពោះ អតិថិជនទាំងអស់គ្នា។Smart Mobile, Smart
Life!
២-តំលៃរបស់ក្រុមហ៊ុននិងដៃគូរប្រកួតប្រជែង
២.១-តារាងតំលៃរបស់ក្រុមហ៊ុន Smart Mobile
|
ក្នុងប្រព័ន្ធ
|
ក្នុងក្រៅប្រព័ន្ធ
|
ហៅក្រៅប្រទេស
|
ការហៅ
|
៦c/៦min
សំរាប់មិនឈប់ជជែក
|
៦cents/min
|
៧c/min
France,U.S.A,Canada,Malaysia,Singapore,
China, Hong Kong, Macau,
South Korea,Brunei,India
Laos,Thailand,Vietnam,Banglades,Russia
Zone 1-13cents/min
Zone 2-25cents/min
Zone 3-35cents/min
Others-50cents/min
|
សារ
|
6cents/day-
unlimited
|
6cents/SMS
|
6cents/SMS
|
សាជាMMS
|
6cents/MMS
|
6cents/SMS
|
6cents/MMS
|
ការប្តូរទៅ Smart6
|
ចុច*201*3#
|
||
ថ្លៃដំណើរការ
|
50cents
|
||
សំគាល់
|
-30ថ្ងៃចាប់ប្រើ
-ក្រោយពីផ្លាស់ប្តូរប្រាក់ថែមឲត្រូវអស់សុពលភាព
|
២.២-សេវាវែងម៉ង!
ក្រោយពីបញ្ចូលចាប់ពី ២ដុល្លាឡើងទៅ
រឺក៏ច្រើនជាងនេះ អាចធ្វើការទទួលរយៈពេល១ឆ្នាំ
និងទទួលបានការផ្ញើរសារចំនួន១០ទៅក្នុងប្រព័ន្ធជារៀងរាល់ថ្ងៃ។
-ការឆែកមើលចំនួនសារ (SMS) ៖ចុច*២០១*២#
-ដើម្បីដំណើរការ ៖ ចុច*២០១*០#
-ថ្លៃភ្ជាប់ដំបូង ៥០សេនដោយបញ្ចូលប្រាក់ពី២ដុល្លាឡើងទៅ
តារាងតំលៃ
|
ក្នុងប្រព័ន្ធ
|
ក្រៅប្រព័ន្ធ
|
ក្រៅប្រទេស
|
ការហៅ
|
៦c/៦min
សំរាប់មិនឈប់ជជែក
|
៦cents/min
|
៧c/min
France,U.S.A,Canada,Malaysia,Singapore
China, Hong Kong, Macau,
South Korea,Brunei,India
Laos,Thailand,Vietnam,Banglades,Russia
Zone 1-13cents/min
Zone 2-25cents/min
Zone 3-35cents/min
Others-50cents/min
|
សារ(SMS)
|
១cent/SMSក្រោយពីអស់សារថែម
|
៥cents/SMS
|
១០cents/MSM
|
សារជារMMS
|
៥cents/MMS
|
១០cents/MMS
|
១០cents/MMS
|
២.៣-ការហៅទៅក្រៅប្រទេស
Smart Mobileផ្តល់ជូនទៅអតិថិជនរបស់ខ្លួននូវអត្រាតំលៃល្អបំផុត និងគុណភាពល្អជាងគេ
សំរាប់ទៅក្រៅប្រទេស។ដើម្បីហៅទៅក្រៅប្រទេសចុច៖ +លេខកូតប្រទេស+លេខតំបន់+ លេខទូរស័ព្ទ។តំលៃនៃការហៅចេញរបស់វា
ដូចបានចែងនៅក្នុងតារាងខាងលើ ដោយគិតលើការ ជ្រើសរើសសេវា។
២.៤-តំលៃសេវាអ៊ីនធើណេត
អ៊ីនធើណេតមានល្បឿនលឿន!មានទំហំធំជាងគេហើយតំលៃប្រសើរជាងគេ!
- 50MB សំរាប់ 1 USD (ចុច *093*1# ដើម្បីដំណើរការ) - រយៈពេល១៥ថ្ងៃ
- 400MB សំរាប់ 3 USD (ចុច*093*2# ដើម្បីដំណើរការ) - រយៈពេល១៥ថ្ងៃ
- 500MB សំរាប់ 5 USD (ចុច *093*3# ដើម្បីដំណើរការ) - រយៈពេល៣១ថ្ងៃ
- 2000MB សំរាប់ 10 USD (ចុច*093*4# ដើម្បីដំណើរការ) - រយៈពេល៣១ថ្ងៃ
- 5000MB សំរាប់ 20 USD (ចុច *093*5# ដើម្បីដំណើរការ) - រយៈពេល៣១ថ្ងៃ
- 12000MB សំរាប់ 40 USD (ចុច *093*6# ដើម្បីដំណើរការ) - រយៈពេល៣១ថ្ងៃ
-ស្ដង់ដាសេវាអ៊ីធើណេតGPRSតំលៃត្រឹមតែ១c/១០០KB
-ចុច *093*0#
ដើម្បីឆែកមើលទិន្និន័យតារាងកញ្ចប់តំលៃ
២.៥-តំលៃការផ្ញើរសារ SMS(Short Messaging Service)
-សារនីមួយៗអាចសរសេរ១៦០តួរអក្សរក្នុងមួយសារ
តំលៃ៖ ក្នុងប្រព័ន្ធតំលៃ១cent/SMS
ក្រៅប្រព័ន្ធតំលៃ៥cents/SMS
ក្រៅប្រទេសតំលៃ១០cents/SMS
២.៦-ការផ្ញើរសារជាMMS (Multimedia Messaging
Service)
អ្នកបច្ចេកទេសអាចងាយស្រួលច្នៃប្រឌិតនូវ
Multimedia Messaging,ការប្រើប្រាស់កាម៉េរាទូរស័ព្ទ,ឬអាចប្រើប្រាស់រូបភាពឬក៏សំលេខដែលស្តុកទុកពីមុនក្នុងទូរស័ព្ទ។
តំលៃ៖ ក្នុងប្រព័ន្ធ៥cents
ការហៅខកខាន៖ វាផ្តល់អ្នកនូវឱកាសដើម្បីដឹងដែលទូរស័ព្ទទៅអ្នកពេលទូរស័ព្ទរបស់អ្នកមិនដំណើរការ។
ការប្រើប្រាស់៖ ដើម្បីសកម្មភាពចុច*៨៨៣#
ដើម្បីផ្អាកវាចុច*៨៨៣*០#
តំលៃ៖ ពេលភ្ជាប់៥cents
ពេលផ្ដាច់គឺឥតគិតថ្លៃ
ថ្លៃសារប្រាប់៣cents/SMS
២.៧-របៀបផ្លាស់ប្តូរតារាងតំលៃ
ពីវែងម៉ងទៅWOW!៖ចុច*201*1#
·
ការភ្ជាប់ឥតគិតថ្លៃ
·
តុល្យភាពតំរូវការត្រឹម៥០centsឡើង
ពីWOW!ទៅវែងម៉ង៖ចុច
*២០១*០#
·
ការភ្ជាប់គិតត្រឹមតែ ៥០cents
·
តុល្យភាពតំរូវការត្រឹម$២ឡើងទៅ
៣-តារាងតំលៃរបស់ដៃគូរប្រកួតប្រជែងគឺក្រុមហ៊ុន
Metfone
៣.១-ការបង់ប្រាក់ជាមុន(
Prepaid)
៣.១.១-MetEco
-ត្រឹមតែ៦c/minសំរាប់ការហៅចេញក្នុងប្រព័ន្ធ
-គិតប្រាក់ជាវិនាទីពេលហៅទៅក្រៅប្រព័ន្ធ
-គ្មានកាប្រើប្រាស់ប្រចាំខែ
-រក្សារតុល្យភាពក្នុងកំឡុងពេលហួសកាលកំណត់ប្រើប្រាស់
-ហៅចេញទៅMethomeត្រឹមតែ៥c/min
តារាងតំលៃរបស់វា
|
តំលៃក្នុងប្រព័ន្ធ
|
តំលៃក្រៅប្រព័ន្ធ
|
ពីម៉ោង១៨:០០ដល់២០:០០
|
៦.៥c/min
|
១០c/min
|
ពីម៉ោង២២:០០ដល់៦:០០
|
៥c/min
|
៩.៥c/min
|
ពេលធម្មតា
|
៦c/min
|
៩.៥c/min
|
ហៅទៅ MetHome 24h
|
៥c/min
|
|
សារ
|
២.៥c/សារ
|
៤.០c/សារ
|
ហៅទៅក្រៅប្រទេស
|
តំបន់១:១០c/min, តំបន់២:១៥c/min,តំបន់៣:២៥c/min
|
តំបន់ទី១: ចំនួន១០ប្រទេស រួមមាន៖
ប្រទេសកាណាដា,ចិន,ឥណ្ឌា,កូរ៉េខាងត្បូង,លាវ,
ម៉ាឡេស៊ី,សាំងហ្គាពួរ,ថៃ,សហរដ្ឋអាមេរិច និង វៀតណាម។
តំបន់ទី២: ចំនួន១៥ប្រទេសរួមមាន៖
ប្រទេសបារាំង,អូស្ត្រាលី,អាឡឺម៉ង់,ជប៉ុន,ហង់កុង,
ឥណ្ឌូនេស៊ី,ម៉ាកាវ,នីហ្គឺរី,ប៉ាគីស្ថាន,ហ្វីលីពីន,រូស៊ី,អេស្ពាញ,ស៊ូដង់,តៃវ៉ាន់,អង់គ្លេស។
តំបន់ទី៣: ក្រៅពីប្រទេសទាំង ២តំបន់ខាងលើនេះ។
-ផ្ញើរសារទៅប្រទេសក្រៅប្រទេសត្រឹមតែ ១០c/min។
៣.១.២- MetForever
-គ្មានពេលកំណត់ អាចហៅចេញនិងផ្ញើរសារគ្រប់ពេល
-គ្មានការប្រើប្រាស់ប្រចាំខែ
-គិតប្រាក់ជាវិនាទីទៅក្រៅប្រព័ន្ធ
-រក្សារតុល្យភាពក្នុងកំឡុងពេលហួសការកំណត់ប្រើប្រាស់
-ការហៅចេញទៅ MetHome
ត្រឹមតែ៥c/min
តារាងតំលៃរបស់វា
|
តំលៃក្នុងប្រព័ន្ធ
|
តំលៃក្រៅប្រព័ន្ធ
|
ពីម៉ោង១៨:០០ដល់២០:០០
|
៧c/min
|
១០c/min
|
ពីម៉ោង២២:០០ដល់៦:០០
|
៥c/min
|
៩.៥c/min
|
ពេលធម្មតា
|
៦.៥c/min
|
៩.៥c/min
|
ហៅទៅ MetHome 24h
|
៥c/min
|
|
សារ
|
២.០c/min
|
៤.០c/min
|
ហៅទៅក្រៅប្រទេស
|
តំបន់១:១០c/min, តំបន់២:១៥c/min,តំបន់៣:២៥c/min
|
តំបន់ទី១: ចំនួន១០ប្រទេស រួមមាន៖
ប្រទេសកាណាដា,ចិន,ឥណ្ឌា,កូរ៉េខាងត្បូង,លាវ,
ម៉ាឡេស៊ី,សាំងហ្គាពួរ,ថៃ,សហរដ្ឋអាមេរិច និង វៀតណាម។
តំបន់ទី២: ចំនួន១៥ប្រទេសរួមមាន៖
ប្រទេសបារាំង,អូស្ត្រាលី,អាឡឺម៉ង់,ជប៉ុន,ហង់កុង,
ឥណ្ឌូនេស៊ី,ម៉ាកាវ,នីហ្គឺរី,ប៉ាគីស្ថាន,ហ្វីលីពីន,រូស៊ី,អេស្ពាញ,ស៊ូដង់,តៃវ៉ាន់,អង់គ្លេស។
តំបន់ទី៣: ក្រៅពីប្រទេសទាំង ២តំបន់ខាងលើនេះ។
-ផ្ញើរសារទៅប្រទេសក្រៅប្រទេសត្រឹមតែ ១០c/min។
៣.១.៣-MetTravel
តារាងតំលៃរបស់វា
|
តំលៃក្នុងប្រព័ន្ធ
|
តំលៃក្រៅប្រព័ន្ធ
|
ពីម៉ោង១៨:០០ដល់២០:០០
|
៦.៥c/min
|
១០c/min
|
ពីម៉ោង២២:០០ដល់៦:០០
|
៦c/min
|
៩.៥c/min
|
ពេលធម្មតា
|
៦c/min
|
៩.៥c/min
|
ហៅទៅ MetHome 24h
|
៥c/min
|
៣.២-Postpaid
៣.២.១-MetGold
-ប្រើប្រាស់ក្នុងប្រព័ន្ធត្រឹមតែ៥c/min
-គិតប្រាក់ជាវិនាទីនូវការហៅចេញទៅក្រៅប្រព័ន្ធ
-ហៅទៅក្រៅប្រទេសដោយផ្ទាល់នូវតំលៃមានដូចជា ១០c/min,១៥c/min
និង២៥c/min
-សេវាគ្របដណ្តប់ទូទាំង២៤ខេត្តក្រុង
៣.២.២-MetBiz
-សំរាប់ភ្ជាប់សេវាជាក្រុម
-Free
៣០នាទីរាល់ខែសំរាប់សមាជិកក្រុមនិមួយៗក្នុងប្រព័ន្ធ
តារាងតំលៃរបស់
MetGold និង MetBiz
|
ហៅទៅក្នុងប្រព័ន្ធ
|
ហៅទៅក្រៅប្រព័ន្ធ
|
ពីម៉ោង១៨:០០ដល់២០:០០
|
៥.៥c/min
|
៩.៥c/min
|
ពីម៉ោង២២:០០ដល់៦:០០
|
៥c/min
|
៧.២c/min
|
សារ
|
២.០c/min
|
៤.០c/min
|
ហៅទៅMetHome ២៤ម៉ោង
|
៤.២c/min
|
|
ថ្លៃចុះឈ្មោះ
|
$៨
|
|
ថ្លៃប្រចាំខែ
|
$៤
|
|
ថ្លៃកក់ទុក
|
$២០,$៥០,$១០០,$២០០
|
|
ហៅទៅក្រៅប្រទេស
|
តំបន់១:១០c/min, តំបន់២:១៥c/min,តំបន់៣:២៥c/min
|
តំបន់ទី១: ចំនួន១០ប្រទេស រួមមាន៖
ប្រទេសកាណាដា,ចិន,ឥណ្ឌា,កូរ៉េខាងត្បូង,លាវ,
ម៉ាឡេស៊ី,សាំងហ្គាពួរ,ថៃ,សហរដ្ឋអាមេរិច និង
វៀតណាម។
តំបន់ទី២: ចំនួន១៥ប្រទេសរួមមាន៖
ប្រទេសបារាំង,អូស្ត្រាលី,អាឡឺម៉ង់,ជប៉ុន,ហង់កុង,
ឥណ្ឌូនេស៊ី,ម៉ាកាវ,នីហ្គឺរី,ប៉ាគីស្ថាន,ហ្វីលីពីន,រូស៊ី,អេស្ពាញ,ស៊ូដង់,តៃវ៉ាន់,អង់គ្លេស។
តំបន់ទី៣: ក្រៅពីប្រទេសទាំង ២តំបន់ខាងលើនេះ។
-ផ្ញើរសារទៅប្រទេសក្រៅប្រទេសត្រឹមតែ ១០c/min។
៣.៣-កព្ចាប់សេវាអ៊ីធើណេត
3G
៣.៣.១-សំរាប់សេវាអ៊ីធើណេតលើទូរស័ព្ទដៃ
លេខ
|
កព្ចាប់សេវា
|
តារាងតំលៃអ្នកជាវប្រចាំ
|
តំលៃថែមជូន
(MB) |
តំលៃវិក័យប័ត្រ (cent/100KB)
|
|
USD
|
Unit
|
||||
១
|
MI 0
|
ក្នុងមួយខែ
|
-
|
០.៣
|
|
២
|
MI 2
|
២
|
ក្នុងមួយខែ
|
១៥០
|
០.៣
|
៣
|
MI 5
|
៥
|
ក្នុងមួយខែ
|
៥០០
|
០.៣
|
៤
|
MI day
|
១
|
ក្នុងមួយថ្ងៃ
|
១០០
|
០.៣
|
៥
|
MI week
|
៦
|
ក្នុងមួយសប្តាហ៏
|
៧០០
|
០.៣
|
៦
|
MI month
|
១៨
|
រយៈពេល៣០ថ្ងៃ
|
២៥៦០
|
០.៣
|
៣.៣.២-សំរាប់Modem USB 3G របស់Metfone
-អ្នកជាវ Modem USB 7.2Mbps តំលៃ$35 ថែមជូន SIM និងផ្តល់ជូននូវ 500MB ប្រើប្រាស់រយៈ ពេល៣០ថ្ងៃដោយឥតគិតថ្លៃ
តំលៃរបស់កព្ចាប់សេវា
Modem USB 3G
លេខ
|
កព្ចាប់សេវា
|
វិធីសាស្រ្តការចំណាយ
|
តំលៃរាល់ខែ
|
តំលៃកក់Postpaid
(USD)
|
ការថែមជូន (GB)
|
តំលៃលើសពីធម្មតា (cent/MB)
|
១
|
LT easy
|
Prepaid
|
០
|
០
|
៨
|
០.៧
|
២
|
LT ៣
|
Prepaid
|
៣
|
០
|
០.៨
|
០.៧
|
៣
|
LT ១២
|
Prepaid + Postpaid
|
១២
|
២០
|
៤
|
០.៧
|
៤
|
LT ២០
|
Prepaid + Postpaid
|
២០
|
៥០
|
១២
|
០.៧
|
៥
|
LTVIP
|
Prepaid + Postpaid
|
៤០
|
៥០
|
២០
|
០.៧
|
៦
|
LTday
|
Prepaid
|
១.៥
|
០
|
០.៥
|
០.៧
|
៧
|
LTweek
|
Prepaid
|
៨
|
០
|
៣
|
០.៧
|
៤-ចំណែកទីផ្សារដែលក្រុមហ៊ុនទទួលបានMarket Share
យោងតាមកំណត់ត្រារបស់រដ្ឋាភិបាល
ចំនួនអ្នកប្រើប្រាស់ទូរស័ព្ទក្នុងប្រទេសកម្ពុជា មានចំនួន១៥%គឺប្រហែល៣លាននាក់
នៃប្រជាជនសរុបនៅក្នុងឆ្នាំ២០០៨។ឆ្នាំ២០១០ មានអ្នកប្រើប្រាស់រហូតដល់៨.៤លាននាក់
គឺស្មើរនឹង៥៦%ហើយនៅឆ្នាំ២០១១នេះ
អាចកើនឡើងដល់១០លាននាក់គឺស្មើរនិង៦៧%នៃប្រជាជនប្រហែល ១៥.៧លាននាក់។ក្រុមហ៊ុនដែលប្រតិបត្តិការណ៍
ផ្នែកទូរគមនាគមន៍ក្នុងប្រទេសកម្ពុជាមានចំនួន៩ ។ក្រុមហ៊ុនទាំងនោះមាន Hello GSM (TMIC), Mfone (Camshin), QB
(Cadcomms), Star-Cell (Applifone), Excel, CamGSM, Metfone (Viettel), and Smart
Mobile (Latelz)។ប៉ុន្តែមានក្រុមហ៊ុនពីរ
ដែលបានបញ្ចូលគ្នាគឺ Smart
Mobile និង Star-Cell ។ការបញ្ចូលគ្នាតែមួយនេះ គឺនៅក្រោមផ្លាកសញ្ញារបស់ Smart Mobile ។ក្រុមហ៊ុនSmart Mobile ទទួលបាន ចំណែកទីផ្សារចំនួន១៥%
បូករួមនិង Star-Cell ៧.៥%ទៀតនោះ នោះគឺស្មើរនឹង ២២.៥%
នៃចំណែកទីផ្សារសរុប។ រីឯដៃ គូរប្រកួតប្រជែង គឺក្រុមហ៊ុនMetfone វិញទទួលបានចំណែកទីផ្សារចំនួន៤២% នៃទីផ្សារសរុប។បើប្រៀបធៀបទៅឃើញថាក្រុមហ៊ុនSmart Mobile មានអត្រាចំណែកទីផ្សារតិចជាងដៃគូរប្រកួតប្រជែង។ដូចនេះក្រុមហ៊ុនត្រូវទន្ទ្រានទីផ្សារយ៉ាងខ្លាំង
ដើម្បីទទួលនូវចំណែកទីផ្សារកាន់តែ ច្រើនជាងនេះទៀត។
៥-ការវិភាគ
SWOT
SWOT គឹជាការវិភាគទៅលើ
ភាពខ្លាំងរបស់ក្រុមហ៊ុន ភាពខ្សោយដែលក្រុមហ៊ុនមាន
ឱកាសដែលក្រុមហ៊ុនកំពុងតែជោគជ័យនៅលើទីផ្សារ និងការគំរាមគំហែងនៅលើទីផ្សារពីដៃគូរប្រកួតប្រជែង។ភាពខ្លាំងនិងភាពខ្សោយរបស់ក្រុមហ៊ុន
គឺវិភាគទៅលើបរិយាកាសខាងក្នុងរបស់ក្រុមហ៊ុនរីឯ ឱកាសនិងការគំរាមកំហែង គឹវិភាគទៅលើបរិយាកាសខាងក្រៅរបស់ក្រុមហ៊ុន។
ភាពខ្លាំងរបស់ក្រុមហ៊ុន គឺការផ្តល់ជូននូវសេវាថ្មីៗជាច្រើនទៅដល់អតិថិជន
ហើយ Brand name របស់ក្រុមហ៊ុនកាត់តែរីកសាយគ្រប់ទីកន្លែង ។ការបង្កើតនូវសេវា Talk Like Crazy
ដែលអតិថិជនជាយុវវ័យពេញចិត្ត ដោយសារការហៅចេញងាយស្រួលហើយការចំណាយអស់តិច។ចំពោះការប្រើប្រាស់អ៊ីធើណេតអាចប្រើគ្រប់ពេលវេលា
គ្រប់ទីកន្លែងនិងអាចប្រើបានទៅលើប្រាក់ដែល Bonus ថែមទៀតផង។ មួយវិញទៀតដែលធ្វើឲក្រុមហ៊ុនកាន់តែមានភាពខ្លាំងនោះគឺ
ការរួមបញ្ចូលគ្នាជាមួយនឹង Star-Cell។ ការបញ្ចូលគ្នានេះធ្វើឲសេវាកាន់តែធំទូលាយជាងមុន
អតិថិជនកាន់តែទុកចិត្ត ហើយកាតបញ្ចូលទឹកប្រាក់មានតំលៃចាប់ពី $1 រហូតដល់$50 ហើយមានភាពងាយស្រួលក្នុការរកទិញ។
ភាពខ្សោយរបស់ក្រុមហ៊ុនគឺក្រុមហ៊ុនទើបតែចូលប្រឡូកនៅលើទីផ្សារ។ច្រកបែងចែក
សេវាមាននៅតែទីក្រុងភ្នំពេញនិង
បណ្តាទីរួមខេត្តសំខាន់ៗប៉ុណ្ណោះ។មានកេរ្តិ៍ឈ្មោះមិនសូវ ល្អនៅតាមបណ្តាខេត្ត
ព្រោះនៅតាមបណ្តាខេត្តឆ្ងាយៗគ្មានសេវា។ដូច្នេះធ្វើឲ
អតិថិជនមិនអាចទំនាក់ទំនងគ្នាពីភ្នំពេញទៅបណ្តាខេត្ត និង ពីខេត្តទៅខេត្ត។រីឯមួយវិញទៀត
ការផ្សព្វ ផ្សាយនៅមានកំរិតធ្វើឲអតិថិជនខ្លះពុំបានស្គាល់ឬក៏ ដឹងពីផ្លាកសញ្ញា។
ឱកាស គឺក្រុមហ៊ុនបានផ្តល់នូវ
ការហៅនៅក្នុងប្រព័ន្ធ៣០នាទីដោយឥតគិតថ្លៃ សំរាប់ អតិថិជនជាវនូវ SimCard ថ្មី។ អតិថិជនកំពុងតែ
ចាប់អារម្មណ៍នូវសេវាថ្មីៗជាច្រើនរបស់ក្រុម ហ៊ុនដូចជា កញ្ចប់សេវាអ៊ីធើណេតសំរាប់ជ្រើសរើស
សេវាSmart6(៦c/minទៅគ្រប់ប្រព័ន្ធ) ចំណាយ១០centsក្នុងមួយថ្ងៃ
អាចហៅក្នុងប្រព័ន្ធរយៈពេល២ម៉ោងពីម៉ោង០:០០ដល់១៧:០០ និងចំណាយ៣០centsក្នុងមួយថ្ងៃអាចហៅបាន៣ម៉ោងរយៈពេលមួយថ្ងៃពេញ។ទាំនេះចាឱកាសដែលSmart Mobile នឹងអាចទទួលនូវអតិថិជនជាច្រើននៅពេលខាងមុខ។
ការគំរាមកំហែងរបស់ក្រុមហ៊ុន Smart Mobile មាន
ការផ្លាស់ប្តូរចំណង់ចំណូលចិត្តរបស់ អតិថិជនចំពោះសេវា។សេវាគ្របដណ្ដប់មិនទូទាំង២៤ខេត្តក្រុង
ពិសេសទីកន្លែងដែលនៅដាច់ស្រយាលពីខេត្ត ដែលធ្វើឲអតិថិជនគឺមិនអាចទំនាក់ទំនងបានទេ។ដូច្នេះ
ពួកគេក៏ងាកទៅរក សេវាផ្សេងទៀតមកជំនួស ដែលងាយស្រួលក្នុងការទំនាក់ទំនងនៅទីឆ្ងាយ។
រីឯមួយទៀត គឺការបង្កើតឡើងនូវទូរស័ព្ទលើតុ MetHome របស់ Metfone ដែលធ្វើឲអតិថិជនរបស់ក្រុមហ៊ុ Smart
Mobile មានការថយចុះបន្តិច។
អតិថិជនទាំងនោះភាគច្រើននៅតាម បណ្តាខេត្តឆ្ងាយៗមួយចំនួន។ជាពិសេស
ការគំរាមកមហែងដ៏ខ្លាំងក្លាទៅលើ ក្រុមហ៊ុននោះគឺបណ្តាញអ៊ីធើណេតរបស់ក្រុមហ៊ុន Metfone ដែលមានការកំពុងពេញនិយម យ៉ាងខ្លាំងក្លាពី
អតិថិជនដែលនិយមប្រើប្រាស់អ៊ីធើណេត។ បញ្ហានេះមានភាពប៉ះពាល់ដល់
តំលៃនៃសេវាអ៊ីធើណេតរបស់ក្រុមហ៊ុន Smart យ៉ាងខ្លាំង។
ជាចុងក្រោយ ទោះបីជាយ៉ាងណាក៏ដោយក្រុមហ៊ុន Smart Mobile ខិតខំបង្កើតនូវការ
បញ្ចុះតំលៃនៃ សេវាអ៊ីធើណេតរបស់ខ្លួន
ហើយក៏ធ្វើ់ឲសេវាអ៊ីធើណេតរបស់ខ្លួនមានល្បឿនលឿនជាងមុន
ដែលជាការចង់បានរបស់ក្រុមហ៊ុន។ក្រុមហ៊ុនបានផ្តល់នូវការ បន្ថែមប្រាក់ទៅដល់ ៥០០%
ហើយប្រាក់ដែលបន្ថែមនេះ អាចប្រើប្រាស់អ៊ីធើណេតបាន ដែលពីក្រុមហ៊ុនដ៏ទៃ។
ឯកសារយោង
៣-គេហទំព័ររបស់
Wikipedia
៤-សេវាបំរើអតិថិជនរបស់ក្រុមហ៊ុនSmart 010 200 888
អារម្ភកថា
ក្រោយពីបញ្ចប់ការស្រាវជ្រាវដែលទាក់ទងពីក្រុមហ៊ុនSmart Mobile រួចរាល់ហើយនោះថាក្រុមរបស់យើងខ្ញុំទទួលបានជោគជ័យគ្រប់ជំហ៊ានដែលលោកគ្រូតំរូវឲ។វាមានភាពលំបាក
ខ្លះដែរក្នុងការស្វែងរកទិន្និន័យដែលទាក់ទងនឹងក្រុមហ៊ុនឲជាក់លាក់មកបញ្ចូលក្នុងការស្រាវ
ជា្រវនេះ។ប៉ុន្តែទោះជាយ៉ាងណា
No comments:
Post a Comment