៣៤/ តើមិត្តដែលគួរអោយសេពគប់មានប៉ុន្មានពួក
? មិនគួរអោយសេពគប់មានប៉ុន្មានពួក ?
មិត្តគួរសេពគប់មាន ៤ពួកៈ
-
មិត្តឧបត្ថម្ភៈ មិត្តចេះថែទាំមិត្ត ទំនុកបំរុងមិត្ត ។
-
មិត្តរួមសុខទុក្ខៈ ហ៊ានលះបង់ជីវិតខ្លួន ដើម្បីការ ពារមិត្ត ប្រាប់អាថ៌កំបាំងផ្ទាល់ខ្លួនដល់មិត្ត
។
-
មិត្តមគ្គុទេសក៍ៈ បង្ហាញនូវអំពើល្អ ផ្លូវទៅកាន់ សេចក្តីសុខ ។
-
សមានមិត្តៈ មិត្តមិនត្រេកអរចំពោះគ្រោះថា្នក់ របស់យើង ។
មិត្តមិនគួរសេពគប់មាន
៤ ពួកៈ
-
មិត្តលោភប្រាក់កាសៈ មិត្តដែលចំណាយតិចចង់ ចំណេញច្រើនលើយើង ។
-
មិត្តបានតែមាត់ៈ ពូកែនិយាយ តែពេលសាច់ការ ធ្វើមិនបាន ។
-
មិត្តចាក់បណ្តោយៈ ស្របការធ្វើខុស ប្រឆាំងការ ធ្វើត្រូវរបស់យើង ។
-
មិត្តជួយបំផ្លាញៈ តាំងខ្លួនជាមិត្តយើង ពេលយើង មានលុយជួយចាយ ស៊ីផឹក ដើរលេងហ៊ឺហារ ។
៣៥/ មូលហេតុអ្វីដែលបុព្វបុរសខ្មែរយើងកសាង ប្រាសាទសច្រើនម៉្លេះ ?
៣៥/ មូលហេតុអ្វីដែលបុព្វបុរសខ្មែរយើងកសាង ប្រាសាទសច្រើនម៉្លេះ ?
ក/ បុព្វហេតុសាសនាៈ
ការប្រកាន់ជំនឿសាសនាខុសៗគ្នា បានធ្វើអោយ ព្រះរាជាខ្មែរពុំព្រមគោរពបូជាប្រាសាទដដែល
ហើ យក៏បានចាត់ចែងអោយគេស្ថាបនាប្រាសាទ ដ៏ទៃ ទៀត តម្រូវតាមបំណង និងជំនឿរបស់ព្រះអង្គ ។
ខ/ បុព្វហេតុកិត្តិយសៈ
ការស្ថាបនាប្រាសាទ ជាសក្ខីភាពបញ្ជាក់នូវកិត្តិ
យសរបស់ព្រះរាជា ការបង្ហាញនូវស្នាព្រះហស្ថ ការ ប៉ិនប្រសប់ និងប្រាជ្ញដ៏វាងវៃរបស់ព្រះអង្គ
។ បណ្តា ក្បួរក្បាច់រចនាខ្ពស់ត្រដឹមត្រដែតលើនភាល័យ ជាង ប្រាសាទដទែទៀត ជាការបញ្ជាក់នូវកិត្តិយសរបស់
ព្រះរាជាអ្នកស្ថាបនា ព្រមទាំងផ្សាយនូវបារមីរបស់ ព្រះអង្គដល់ប្រជារាស្ត្រ ។
គ. បុព្វហេតុប្រវត្តិសាស្រ្តៈ
ការស្ថាបនាប្រាសាទប្លែកៗ ជាគោលបំណងមួយ ទៀតរបស់ព្រះរាជាខ្មែរ
ដើម្បីអោយកិត្តិនាមរបស់ ព្រះអង្គល្បីរន្ទឺក្នុងប្រវត្តិសាស្ត្រ ។
ឃ. បុព្វហេតុទម្លាប់ៈ
ការស្ថាបនាប្រាសាទ គឺជាទម្លាប់មួយដែរ នៅ ពេលឡើងសោយរាជ្យម្តង
ស្តេចខ្មែរទម្លាប់អោយ ស្ថាបត្យករជំនាញៗ សង់ប្រាសាទទុកជាកេរដំ ណែលសម្រាប់រជ្ជកាលរបស់ព្រះអង្គ
។
ង. បុព្វហេតុសង្គ្រាមៈ
ការកសាងប្រាសាទអោយធំទូលាយ រឹងមាំមាន ច្រកចូលខ្វាត់ខ្វែង
ដើម្បីជាមធ្យោបាយសម្រាប់ទប់ ទល់នឹងសត្រូវ ។
ច. បុព្វហេតុផ្លាស់ប្តូរទីក្រុងៈ
ការផ្លាស់ប្តូរទីក្រុងម្តងៗ តម្រូវអោយព្រះមហា
ក្សត្របញ្ជាអោយរៀបចំស្ថាបនាប្រាសាទថ្មីៗ ជា ដរាប ។
៣៦/ ចតុស្តម្ភជាអ្វី ? ចូរបកស្រាយ
។
ក. រៀនរស់នៅជាមួយគ្នា
-
រៀនរស់នៅជាមួយគ្នាដោយសន្តិភាព និងសុខដុម រមនា ។
-
រៀនយោគយល់គ្នា សហប្រតិបតិ្តការគ្នា ទទួល ស្គាល់ពហុវប្បធម៌ តម្លៃមនុស្ស សិទ្ធិមនុស្ស
រួមគ្នា ដោះស្រាយបញ្ហាដោយសន្តិវិធី អហិង្សា ។
-
អប់រំសីលសម្បទា ។
ខ. រៀនដើម្បីចេះដឹង
-
រៀនស្គាល់អ្វីៗនៅជុំវិញខ្លួន បង្កើតសមត្ថភាព ចំណេះដឹងទូទៅ ចំណេះវិទ្យាសាស្រ្ត បច្ចេកទេស
។
-
រៀនពីរបៀបរៀន និងបន្តរៀនអស់មួយជីវិត ។
-
អប់រំចំណេះដឹងសម្បទា ។
គ. រៀនដើម្បីចេះធ្វើ
-
បណ្តុះសម្បទាប្រតិបតិ្តជាបុគ្គល និងជាក្រុម ។
-
អប់រំវិជ្ជាជីវៈសម្បទា ។
-
បណ្តុះបំនិនជីវិតធម្មតា បំនិនជីវិតបុរេ-វិជ្ជាជីវៈ បំ និនជីវិត អាជីព ដោយផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការ
អនុវត្តការងារ សង្គម តាមរយៈការកសាងសមត្ថ ភាពលើមូលដ្ឋានពិសោធន៍ ឬការសាកល្បង ។
ឃ. រៀនដើម្បីចេះរស់
-
រៀនរៀបចំខ្លួនរស់ចុះសម្រុងជាមួយសង្គម ស្រប តាមកាលអាកាស ។
-
រៀនរស់នៅដោយម្ចាស់ការ មានឥស្សរភាព មាន ទំនួលខុសត្រូវ មានសោភ័ណ្ឌក្នុងកំនិត សមជា មនុស្សពេញលក្ខណៈ
និងថ្លៃថ្នូរ មិនរស់បញ្ជើក្អែក
-
អប់រំបញ្ញាសម្បទា ។
៣៧. ដើម្បីជ្រើសរើសមុខរបរ
ឬការងារមួយសម្រាប់ អនាគត តើអ្នកគប្បីពិចារណាលើលក្ខខណ្ឌអ្វីខ្លះ ?
ក. សមត្ថភាពវិជ្ជាជីវៈ
ដោយត្រូវយល់ ស្គាល់ពីសមត្ថភាពជំនាញឯកទេស របស់អោយច្បាស់លាស់ជាមុនសិន
និងត្រូវប្រាកដ ក្នុងខ្លួនថានឹងអាចធ្វើអ្វីបានខ្លះ ធ្វើបានក្នុងកម្រិត ណាខ្លះ មានបទពិសោធន៍កម្រិតណាក្នុងមុខជំនាញ
ព្រោះបើការងារមិនត្រូវមុខជំនាញ វានឹងនាំទៅបរា
ជ័យពុំរីកចម្រើនឡើយ ។
ខ. ឧបនិស្ស័យ ឬចំណង់ចំនូលចិត្ត
ដោយត្រូវពិចារណាលើនិស្ស័យពីកំណើត
ពីចំ ណង់ចំណូលចិត្តផ្ទាល់របស់យើង ព្រោះថាអ្វីដែល ចង់គឺយើងមានលទ្ធភាពតែអ្វីដែលមិនចង់
គឺមិន អាចធ្វើបានឡើយ ជាពិសេសពិចារណាថា តើមុខ ជំនាញ មុខរបរ ឬការងារដែលយើងជ្រើសរើសយក
នោះ ស្របនឹងនិស្ស័យរបស់យើងឬទេ ។
គ. ប្រភពធនធាន
ត្រូវចេះប៉ាន់ប្រមាណពីប្រភពធនធាន
ដែលយើង មានជាមួយនឹងមុខវិជ្ជាជីវៈ មុខរបរដែលយើងបំរុង នឹងជ្រើសរើសយក ហើយថ្លឹងថ្លែងមើលថា
តើអាច ទៅរួច ឬអត់ ។ ប្រភពធនធានដែលត្រូវពិចារណា គឺគិតពីសមត្ថភាពចំណេះដឹង កម្រិតបច្ចេកទេស
ទ្រព្យសម្ភារៈ ថវិកា សុខភាព រួមទាំងពេលវេលាផង ថាតើយើងអាចទ្រោលការងារនោះបានឬទេ និង បានក្នុងកម្រិតណា
។
ឃ. ច្បាប់សង្គម ឬឧត្តមគតិសង្គម
គ្រប់ការងារដែលយើងមានលទ្ធភាពធ្វើបាន
ហើយ យើងបំរុងនឹងជ្រើសរើសយកនោះ គប្បីជាការងារ ឬមុខរបរស្របច្បាប់ ស្របឧត្តមគតិសង្គម ទើបការ
ងារ ឬមុខរបរមានស្ថិរភាព និងរីកចម្រើន នេះជា ប្រការសំខាន់ ព្រោះបើគេប្រកបមុខរបរ ឬធ្វើការងារណាមួយមិនស្របច្បាប់
ផ្ទុយពីឧត្តមគតិសង្គម នោះនឹងត្រូវមានទោស ឬសង្គមរារាំង នាំមានផល វិបាកអាក្រក់ ។
ង. ស្ថានភាពសង្គម ឬស្ថានភាពទីផ្សារ
ដើម្បីអោយការងារ
ឬមុខរបររីកចម្រើនបន្ថែមពី លើលក្ខខណ្ឌខាងលើ យើងក៏ត្រូវសិក្សាពីតម្រូវការ របស់ទីផ្សារពលកម្ម
ឬតម្រូវការនៃការផ្គត់ផ្គង់ថែម ទៀត បើពុំនោះទេយើងពុំអាចសម្រេចគោដៅ នៃ ជីវិតបានឡើយ ព្រោះពីមួយជំនាន់ទៅមួយជំនាន់
មនុស្សពីមួយសតវត្សទៅមួយសតវត្ស ចម្រូវការទី ផ្សារពលកម្ម ក៏ដូចជាតម្រូវផ្គត់ផ្គង់តែងប្រែប្រួល
និងអភិវឌ្ឍជានិច្ច ។ ដូចនេះយើងគប្បីបង្កើតសមត្ថ ភាពអោយឆ្លើយតបតម្រូវការនៃសតវត្សជាប្រការ
ចាំបាច់ ។
៤៣/ តើគ្រូបង្រៀនត្រូវមានសកម្មភាពអ្វីខ្លះ
?
-
ចេះយកចិត្តទុកដាក់ដល់សិស្ស ពោលគឺមានទំ នាក់ទំនងជាមួយ គ្រួសារ សាលារៀន និងសង្គម
-
បង្រៀនអោយបានត្រឹមត្រូវ
-
អនុវត្តន៍កម្មវិធីសិក្សាអោយបានចប់
-
ធ្វើកិច្ចតែងការបង្រៀនអោយទៀងទាត់ និងមាន លក្ខណៈវិទ្យាសាស្ត្រ
-
ពេលវេលាក្នុងការបង្រៀន
-
អនុវត្តន៍អោយបាននូវលក្ខន្តិកៈរបស់មន្ត្រីរាជការ ស្គាល់តួនាទី និងភារកិច្ចរៀងៗ ខ្លួនដោយមានសាម
គ្គីភាពល្អជាមួយបុគ្គលិកជាមួយគណៈគ្រប់គ្រងចូល រួមគ្រប់សកម្មភាពរបស់អង្គភាព និងសង្គម
អនុវត្ត អោយបានល្អនូវការណែនាំរបស់ថ្នាក់លើ អោយ បានចំគោលដៅ ។
-
គោរពនូវគោលនយោបាយរបស់ក្រសួង ក៏ដូចជា របស់រាជរដ្ឋាភិបាល ។
៤៤/ តាមទ្រឹស្តីព្រះពុទ្ធសាសនាបានកំណត់ថា
មនុស្សអាចធ្វើមេដឹកនាំដ៏ល្អបាន ត្រូវឈរលើខន្តីនិ យមជានិច្ច ។ តើគោលខន្តីសំខាន់ៗ ដែលត្រូវប្រកាន់ មានអ្វីខ្លះ
?
-
ខន្តីចំពោះសេចក្តីលំបាក គឺការអត់ធន់ចំពោះការ លំបាករបស់ការងារ មិនរុញរាចំពោះឧបសគ្គ ការ
ហត់នឿយ សេចក្តីស្រេកឃ្លាន ក្តៅត្រជាក់ជាដើម
-
ខន្តីចំពោះទុក្ខវេទនា ដូចជាការឈឺចាប់ ជំងឺតម្កាត់ ភាពសោកសៅ ការព្រាត់ប្រាស់របួសជាដើម
។
-
ខន្តីចំពោះការឈឺចិត្ត ដូចជាការទទួលរងភាពអយុ ត្តិធម៌ ត្រូវគេនិន្ទាមួលបង្កាច់ ចំអកឡកឡើយ
ប្រមាថមើលងាយ រារាំងមិនអោយសម្រេចកិច្ចការ ជដើម ។
-
ខន្តីចំពោះអំណាចកិលេស អត់ធន់ចពោះវត្ថុដែល ធ្វើអោយកាមារម្មណ៍របស់យើងស្រើបស្រាល អត់ ធន់ចំពោះការបញ្ជោរអួតលើកជើងចង់បានអំណាចមិនត្រឹមត្រូវតាមធម៌
ពិសេសអត់ធន់ចំពោះចិត្ត ដែលចង់ធ្វើស្រេចតែចិត្តចង់ ខ្វះការពិចារណា ។
-
ខន្តីចំពោះការបដិបត្តិធម៌ គឺការបដិបត្តិតាមទស ពិតរាជធម៌ អោយបានត្រឹមត្រូវ ។
-
ខន្តីចំពោះភាពល្ងង់ខ្លៅរបស់ខ្លួន គឺត្រូវចេះអត់ធន់ មិនបង្ខំធ្វើអ្វីដែលខ្លួនចង់បាន
ទាំងងងឹតគ្មានការ សិក្សាឡើយ ព្រោះនាំអោយមានផលអាក្រក់ ។
- ខន្តីចំពោះអ្នកតូច ឬអ្នកក្រោមបង្គាប់ ដើម្បីជៀស ផុតការបែកបាក់
។
No comments:
Post a Comment