៥២/ តើកាតព្វកិច្ច ១០ ប្រការក្នុងការគ្រប់គ្រង
ដែល អ្នកដឹកនាំទូទៅត្រូវបំពេញ មានអ្វីខ្លះ ? ព្រោះអ្វី ?
-
ត្រូវមានការប្រជុំ និងពិគ្រោះគ្នាជានិច្ចស្តីពីការងារ ដែលខ្លួនប្រុងនឹងធ្វើ គឺមិនត្រូវធ្វើអ្វីដោយអត្តនោ
ម័ត រាល់ការងារដែលខ្លួនត្រូវធ្វើគប្បីពិភាក្សាប្តូរ យោបល់សហសេវិកអោយបានល្អិតល្អន់ ម៉ត់ចត់
មុននឹងដាក់ចេញកិច្ចការអោយអ្នកនៅក្រោមឱវាទ អនុវត្ត ពីព្រោះកាតព្វកិច្ចនេះនឹងគ្មានប្រតិកម្មពេល
ប្រតិបត្តិការងារ និងធ្វើអោយការងារមានដំណើរ ការរលូនទៅមុខឥតអាក់ ។
-
ត្រូវការពារនារី កុមារ និងចាស់ជរាអោយបានដិត ដល់ និងមានប្រសិទ្ធិភាព ព្រោះជនទាំងបីពួកខាង
លើនេះ ងាយទទួលរងគ្រោះពីបុគ្គលអាក្រក់ទូទៅ គេមានកម្លាំងកាយទន់ខ្សោយ ពុំអាចទ្របញ្ហាធ្វន់
ធ្ងរសម្រាប់ការពារខ្លួន នឹងការរំលោភបំពាន សម្រាប់ការរស់នៅសុខស្រួលបានឡើយ ។
-
ត្រូវគោរព និងការពារបូជនីយដ្ឋាន កេរមរតកវប្ប ធម៌ជាតិ ប្រពៃណីជាតិអោយបានល្អប្រសើរបំផុត
ពីព្រោះអ្វីៗ ទាំងអស់នេះជាដួងព្រលឹងជាតិ ជួយទ្រ ទ្រង់ជាតិអោយគង់វង្ស ស្ថិតស្ថេរជាអមតៈ
។
-
ត្រូវរួបរួមគ្នាការពារប្រទេសជាតិ រក្សានូវបូរណ ភាពទឹកដីជានិច្ច គឺត្រូវរកវិធីស្វែងរកសន្តិភាពជូន
ជាតិ ថែរក្សាទឹកដីកុំអោយបាត់បង់ បញ្ចៀសទឹកដី អោយផុតពីនឹមត្រួតត្រានៃជាតិសាសន៍ណាមួយ
។
ព្រោះទឹកដីបាត់បង់
ជាតិសាសន៍ក៏ត្រូវសូន្យឈ្មោះ អនុជនត្រូវរងនូវការលំបាកគ្រប់ពេលវេលា ។
-
ត្រូវរក្សាឃុំគ្រងគាំពារបព្វជិត ដែលមានគុណធម៌ គ្រប់ពេលវេលាទាំងអស់ គឺត្រូវទំនុកបម្រុងគាំទ្រអ្នក
ទ្រទ្រង់សាសនាអោយបានដិតដល់បំផុត ដោយសារ អ្នកទាំងនោះជាឃោសនិកជកដ៏សំខាន់ ជួយអប់រំ ពលរដ្ឋអោយក្លាយជាពលរដ្ឋល្អ
ប្រកបដោយប្រ សិទ្ធិភាពខ្ពស់ ដែលធ្វើអោយសង្គមជាតិរុងរឿង ។
-
ត្រូវធ្វើសំណើ និងរៀបចំគម្រោងកែប្រែច្បាប់ និង បង្កើតច្បាប់ជាបន្ទាន់ ស្របតាមស្ថានភាពជាក់ស្តែ
ង នៃសង្គមជាតិ គឺបើឃើញច្បាប់ណាមួយប្រើពុំ មានប្រសិទ្ធិភាពហួសសម័យ ត្រូវកែប្រែរៀបចំស្នើ
ទៅរដ្ឋសភាសម្រេច ព្រោះការធ្វើបែបនេះអាចរក្សា បានរបៀបរៀបរយ សន្តិសុខសណ្តាប់ធ្នាប់ សង្គម
បានល្អ និងបម្រើផលប្រយោជន៍ប្រជាជន តាមការ ចង់បានពិតប្រាកដរបស់គាត់ ។
-
ត្រូវរក្សាសត្វព្រៃ ព្រៃឈើ ធនធានធម្មជាតិទាំង ឡាយអោយមានតុល្យភាពក្នុងប្រទេស គឺត្រូវហាម
ប្រាម និងបង្រ្កាបផ្តាន្ទាទោសពពួកជនបំផ្លាញសត្វ ព្រៃ ព្រៃឈើ ធនធានធម្មជាតិ ខុសបទដ្ឋានបច្ចេក
ទេស ព្រោះធម្មជាតិអាចបង្កើតបាននូវប្រយោជន៍ ច្រើនរាប់ពុំអស់ បើយើងចេះប្រើប្រាស់វា ។
-
ត្រូវស្តាប់មតិអ្នកប្រាជ្ញ បណ្ឌិត បញ្ញវ័ន្ត និងព្រឹទ្ធា ចារ្យ គឺត្រូវទទួលយកគំនិត
ទស្សនៈ ដំបូន្មានមាន អ្នកមានចំណេះដឹងខ្ពង់ខ្ពស់ យកទៅពិចារណាក្នុងការធ្វើការងារធំៗ
លំបាកស្មុគស្មាញណាមួយ ព្រោះ អ្នកទាំងនោះសុទ្ធមានបទពិសោធន៍ មានជំនាញ មានទស្សនៈល្អភ្លឺស្វាង
និងមានចំណេះផ្តួចផ្តើម ច្នៃ ប្រឌិតនូវអ្វីៗ អោយល្អឆាប់រហ័ស ហើយផ្តល់ជា គុណប្រយោជន៍ដល់ជាតិ
និងប្រជាជនបាន ។
-
ត្រូវផ្តល់អាហាររូបករណ៍ដល់សិស្ស និស្សិតសម្រា ប់យកទៅបង្កើនចំណេះ និងផ្តល់ប្រាក់បៀវត្សដល់
មន្ត្រីរាជការស៊ីវិលគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់ អាវុធគ្រប់ផ្នែក អោយបានសមរម្យ
ព្រោះសម្រាប់ ពួកគេនាំយកចំណេះ បច្ចេកវិទ្យាថ្មីៗ មកអភិវឌ្ឍន៍ ជាតិទៅថ្ងៃមុខ សង្គមអាចថយចុះនូវអំពើពុករលួយ
អំពើល្មើសច្បាប់ ភាពរយីករយាកនៃការងារ ។
-
ត្រូវបង្រាបបទឧក្រិដ្ឋ ចោរកម្មគ្រប់ប្រការ និង បណ្តុះចំណេះមុខជំនាញល្អ សីលធម៌រស់នៅជូន
ពលរដ្ឋ ពីព្រោះកិច្ចការនេះនឹងធ្វើអោយសង្គមមាន ស្ថិរភាព ពលរដ្ឋស្ងប់ចិត្ត អារម្មណ៍នឹងនរ
មិនកើត មានការព្រួយបារម្មណ៍ផ្សេងៗ និងអាចធ្វើអោយ ពលរដ្ឋមានលទ្ធភាព បំពេញការងារចិញ្ចឹមជិវិតរស់
នៅដោយសុខសាន្ត ។
៥២/ តើលក្ខណៈទាំង ១០ យ៉ាងរបស់អ្នកដឹកនាំជាតិ មានអ្វីខ្លះ ?
-
ពិសោធន៍ក្នុងកិច្ចការយូរ ចេះចាំរឿងរ៉ាវផ្សេងៗ ច្រើនដឹងការរាក់ជ្រៅ ធ្លាប់ឆ្លងកាត់បទពិសោធន៍
ជីវិត និងការងារយូរមកហើយ ចេះអត់ធ្មត់ មិន ឈាមរាវដូចកូនក្មេង ។
-
ចេះដឹងគោរពច្បាប់វិន័យបញ្ញតិ្តផ្សេងៗ មានច្បាប់ រដ្ឋធម្មនុញ្ញជាដើម មិនព្រមប្រព្រឹត្តល្មើសច្បាប់
និង ទង្វើខាងកាយវាចារល្អប្រពៃ មិនមានស្លាកស្នាម ខាងអំពើទុច្ចរិត ។
-
មានចំណេះវិជ្ជាខ្ពង់ខ្ពស់ និងទូលំទូលាយ ស្គាល់ បញ្ញា ស្គាល់សេចក្តីត្រូវការរបស់សង្គម
ដែលខ្លួន គ្រប់គ្រង និងឆ្លៀវឆ្លាតក្នុងការដោះស្រាយបញ្ហាផង
- មានការចេះដឹងពីគោលច្បាប់ គោលវិន័យទាំង ច្បាប់គ្រងគ្រងប្រទេស ច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់ជាតិ ច្បាប់អន្តរជាតិទាំងឡាយ រួមមានសន្ធិសញ្ញា កតិកាផ្សេងៗ ដែលទាក់ទងនឹងរឿងនយោបាយ សង្គ្រាម សេដ្ឋកិច្ចសង្គម កិច្ចវប្បធម៌ ..... ជាដើម ។
- មានការចេះដឹងពីគោលច្បាប់ គោលវិន័យទាំង ច្បាប់គ្រងគ្រងប្រទេស ច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់ជាតិ ច្បាប់អន្តរជាតិទាំងឡាយ រួមមានសន្ធិសញ្ញា កតិកាផ្សេងៗ ដែលទាក់ទងនឹងរឿងនយោបាយ សង្គ្រាម សេដ្ឋកិច្ចសង្គម កិច្ចវប្បធម៌ ..... ជាដើម ។
-
មានការវៃឆ្លាត ពូកែក្នុងការរំងាប់អធិករណ៍ ចំ ពោះការទាស់ទែងគ្នា ក្នុងសង្គមប្រកបដោយគតិ
បណ្ឌិត ។
-
មានចិត្តស្រលាញ់ធម៌ យកធម៌ជាធំ ស្រឡាញ់ការ ចេះដឹង ស្រឡាញ់ការពិត ចេះធ្វើខ្លួនអោយគេ គោរព
។
-
មានការសន្តោសដោយបច្ច័យបួន តាមមាន តាម បាន មិនលោភលន់ មិនខ្ចះខ្ជាយ មិនចង់បានហួស ឋានៈខ្លួន
រស់នៅតាមធម្មតា សាមញ្ញមិនហ៊ឺហារស៊ី វិល័យហួសពីអ្វី ដែលខ្លួននិងប្រទេសខ្លួនកំពុងមាន
-
មានសុខភាពកាយ និងចិត្តបរិបូរ មិនងាយខឹង មិន មួម៉ង មិនតក់ស្លុត ទោះជាមានហេតុការណ៍អ្វីៗ
កើតឡើងក៏ដោយ ។
-
មានសេចក្តីក្លាហានរ៉ឹងប៉ឹងនឹងធឹង ប្រកបដោយ សតិសម្បជញ្ញៈ
-
មានកិរិយាមារយាទល្អ ជ្រះថ្លា ដឹងពិធីការ ដឹងសុជី វធម៌ក្នុងសង្គម មិនឆ្គង មិនឈ្លើយ ។
៥៣/ គ្រូជាបុព្វការីជននៃសិស្ស
ដោយសារតែគ្រូ បានធ្វើគុណអ្វីខ្លះចំពោះសិស្ស ?
-
ខិតខំអប់រំណែនាំ អត្តចរិតសិស្សអោយក្លាយជា មនុស្សល្អប្រសើរពិតប្រាកដ គឺត្រូវព្យាយាមប្រៀន
ប្រដៅសិស្សជាប្រចាំ ដោយបង្វិកចិត្តគំនិតសិស្ស អោយទៅជាមនុស្សស្គាល់ខុសត្រូវ ស្គាល់គុណ
ទោស ស្លូតបូត សុភាពរាបសារ មិនប្រព្រឹត្តអំពើ ពាលាបំពានអ្នកដទៃដោយកំរោល អប់រំផ្លូវកាយ
វាចារចិត្តសិស្ស អោយទៅជាមនុស្សគួរអោយគោ រព និងស្រលាញ់ពីជនទូទៅ
-
ប្រឹងប្រែងណែនាំសិស្ស ពីវិធីរៀនសូត្រ ដើម្បី អោយសិស្សក្រេបយកចំណេះដឹងបានច្បាស់លាស់
និងមានប្រាជ្ញាឈ្លាសវៃ គឺលោកតែងបង្ហាញនូវ ល្បិចកលក្នុងការសិក្សាដល់សិស្ស បង្ហាញយទ្ធវិធី
សម្រាប់អោយសិស្សយកទៅដោះស្រាយរាល់បញ្ហា ផ្សេងៗ ដែលកប់ក្នុងវិជ្ជាដែលខ្លួនរៀនអោយយល់ ដឹង
រួចយកទៅអនុវត្ត និងប្រើប្រាស់ក្នុងការរស់នៅ
-
ខិតខំផ្ទេរចំណេះ ដែលលោកបានផ្តល់ទៅអោយ សិស្សឥតលាក់លៀមទុកឡើយ គឺលោកបានបន្ស ល់ទុកនៅទេពកោសល្យ
កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ពន្យល់បង្ហាត់ បង្រៀនសិស្សដោយមិនប្រ កាន់វណ្ណៈ ពណ៌សំបុរ
ជាតិសាសន៍ ភេទឡើយ ។ គ្រូ បានផ្ទេរចំណេះដឹងដល់សិស្សគ្មានសល់ពីខ្លួន មិន ខ្វល់រវល់ពីការហត់នឿយពីការលំបាកអ្វីឡើយ
។ ទន្ទឹមនឹងនេះលោកតែងខិតខំសិក្សាស្រាវជ្រាវរកនូវ គន្លឹះបច្ចេកទេសបង្រៀនល្អៗ ប្លែកៗ
សម្រាប់ជួយ សិស្សអោយយល់ដឹងមេរៀនដែលលោកបាន បង្រៀនថែមទៀតផង ។
-
គ្រូតែងតែខិតខំលើកស្ទួយសិស្ស និងវាយតម្លៃការ សិក្សាដោយសុក្រិតយុត្តិបំផុត គឺលោកតែងតែផ្តល់
លទ្ធផលលើការសិក្សាសិស្ស ត្រឹមត្រូវឥតល្អៀង ។ ប្រការនេះធ្វើអោយសិស្សមានជំនឿទុកចិត្តគាំទ្រ
គោរព និងយល់ដឹងទទួលស្គាល់ពីសមត្ថភាពពិត របស់ខ្លួន យល់ពីកម្រិតយល់ដឹងរបស់ខ្លួន ។
-
គ្រូតែងគ្រប់គ្រងការពារ មើលការមើលការខុស ត្រូវជំនួសឪពុកម្តាយសិស្ស ក្នុងវង្វង់ម៉ោងសិក្សាក្នុង
ថ្នាក់ ក្នុងសាលាយ៉ាងដិតដល់ក្រៃលែង គឺគ្រូតែងតែ ឃ្លាំមើលថែទាំ យកចិត្តទុកដាក់ប្រុងប្រយ័ត្នរក្សា
សុវត្ថិភាពសិស្ស ដែលមករៀនក្នុងសាលា ដើម្បី ឆ្លើយតបទៅនឹងការទុកចិត្តរបស់ មាតាបិតាសិស្ស
ដែលបាននាំកូនអោយមករៀនសូត្រក្នុងសាលា ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់បំផុត ស្តីពី សុខទុក្ខសិស្ស
និងចាត់ទុកសិស្សជាកូនចៅបង្កើត របស់ខ្លួន ។
- គ្រូតែងតែផ្តល់មតិព្រឹក្សាចំពោះសិស្ស ដែលមាន វិបតិ្តដោយគតិបណ្ឌិតជាមូលដ្ឋាន
គ្រូតែងតែមាន ចិត្តត្រេកអររីករាយជានិច្ច ក្នុងការជួយដោះស្រាយ បញ្ហាស្មុគ្រស្មាញនានា
ដែលសិស្សពឹងពាក់អោយ ខ្លួនជួយ ដោយផ្អែកលើវិធានល្អៗ ស្របតាមចិត្ត សាស្រ្ត សង្គមសាស្រ្ត
និងបរិយាកាសសង្គម ដែល ពួកគេរស់នៅ ជាហេតុធ្វើអោយសិស្សមានវិបត្តិ រសាយទុក្ខ មានសង្ឃឹមក្នុងជីវិត
និងទឹកចិត្តតស៊ូ ជំនះឧបសគ្គនានាទៀតផង ។
No comments:
Post a Comment