១. ដូចម្តេចដែលហៅថាវប្បធម៌ ?
វប្បធម៌មានន័យច្រើន
ទៅតាមទស្សនៈនិយមផ្សេងៗ គ្នា ប៉ុន្តែទស្សនៈទាំងអស់នេះបានឯកភាពគ្នា ផ្តោតទៅ លើការរីកចម្រើនផ្នែកចំណេះដឹង
និងបញ្ញាស្មារតីរបស់ មនុស្ស ។ ដូច្នេះយើងអាចអោយនិយមន័យរួមមួយ ចំពោះពាក្យវប្បធម៌ ដូចតទៅ
៖
វប្បធម៌ គឺជាសញ្ញាមួយដ៏ទូលំទូលាយ ក្តោបក្តាប់គ្រប់ តម្លៃច្នៃប្រឌិតរបស់មនុស្ស
ទៅលើបណ្តាបាតុភូតផ្សេង ៗ នៃធម្មជាតិ ទោះបីជាសកម្មភាពនោះប្រព្រឹត្តឡើង ដោយបញ្ញាពលកម្មក្តី
ឬដោយកាយពលកម្មក្តី ។
២. ចូរអោយនិយមន័យនៃពាក្យអរិយធម៌ ?
អរិយធម៌ត្រូវបានគេអោយនិយមន័យប្លែកៗ
ដូចជា ពាក្យវប្បធម៌ដែរ ។ តាមវចនានុក្រមខ្មែរភាគទី២ បានពន្យល់ថាអរិយធម៌ គឺជាអ្វីដែលនាំ អោយកើតសេចក្តី
សុខ សេចក្តីចម្រើន ឬក៏ជាបែបបទ សណ្តាប់ធ្នាប់ របៀបរៀបរយល្អត្រឹមត្រូវ ។
តាមវចនានុក្រម ឡារូស ស.វទី២០ បានពន្យល់ថា
អរិយធម៌ គឺរបៀបរបបផ្សេងៗ នៃការរីកចម្រើនទាំង ខាងសតិបញ្ញា ចំណេះដឹងសីលធម៌ ឧស្សាហកម្មនៃ
សង្គមនីមួយៗ ។
លោកកាល់ម៉ាក ពន្យល់ថា គឺជាតម្លៃខាងសម្ភារៈ
។
ទោះបីពាក្យអរិយធម៌
ត្រូវបានអ្នកប្រាជ្ញនៅលើ សកលលោកពន្យល់ខុសៗ គ្នាក៏ដោយ ក៏មានមតិឯក ភាពគ្នាមួយ ត្រង់ចំនុចដែលអ្នកប្រាជ្ញាទាំងនោះបាន
អោយតម្លៃដល់ការរីកចម្រើនរបស់សង្គមមនុស្ស ។
ដូចនេះ យើងអាចអោយនិយមន័យថា អរិយធម៌គឺ ជាការរីកចម្រើនលើគ្រប់វិស័យ ទាំងផ្នែកស្មារតី
សម្ភារៈ និងការគ្រប់គ្រង ដែលនាំអោយសង្គមមនុស្សទៅរក ភាពរុងរឿងផ្ទុយនឹងភាពព្រៃផ្សៃ ។
៣. បើវប្បធម៌ជាមែកធាងនៃអរិយធម៌ ហើយសង្គម ធម៌ក៏ជាមែកធាងនៃអរិយធម៌ដែរ ហេតុដូចម្តេចបាន
ជាគេច្រើននិយមនិយាយថា វប្បធម៌ អរិយធម៌ ? ម្តេច គេមិននិយាយថា សង្គមធម៌ អរិយធម៌ ?
ក្នុងការនិយាយ
ក៏ដូចក្នុងការសរសេរក្នុងភាសាខ្មែរ យើងក៏ដូចជាភាសាបារំាងដែរ គេចូលចិត្តនិយាយថា វប្បធម៌
អរិយធម៌យ៉ាងដូចនេះ ។ គេចូលចិត្តនិយាយ យ៉ាងនេះ ព្រោះវប្បធម៌មានឥទ្ធិពលខ្លាំងសម្រាប់ទ្រទ្រង់
អរិយធម៌ ពោលគឺបើគ្មានវប្បធម៌ អរិយធម៌ក៏គ្មានដែរ ដើម្បីអោយមានអរិយធម៌ ត្រូវតែបណ្តុះបណ្តាលជា
មុនសិន មនុស្សដែលពុំបានទទួលការបណ្តុះបណ្តាល រៀនសូត្រ ពុំអាចក្លាយជាមនុស្សមានអរិយធម៌បាន
ឡើយ ។ ម្យ៉ាងវិញទៀត បានជាចូលចិត្តនិយាយវប្ប ធម៌អរិយធម៌ ព្រោះគេអាចមើលឃើញវប្បធម៌របស់
មនុស្សម្នាក់ របស់សង្គមមួយ ឬរបស់ជនជាតិណាមួយ គេមើលវប្បធម៌ មុននឹងឈានទៅមើលឃើញអរិយ ធម៌
។ ដូចនេះការនិយមហៅវប្បធម៌ តែងតែនៅមុខ ដែលគេត្រូវនិយាយថា វប្បធម៌អរិយធម៌យ៉ាងដូចនេះ។
ចំណែកឯសង្គមធម៌វិញ គេពុំសូវនិយាយភ្ជាប់ទៅនឹង អរិយធម៌ទេ ថ្វីត្បិតតែវាជាមែកធាងនៃអរិយធម៌ក៏
ដោយ ពីព្រោះថា គេពុំអាចមើលឃើញសង្គមធម៌របស់ សង្គមធម៌ របស់សង្គមណាមួយបានងាយឡើយ ដើម្បី
ស្គាល់ពីសង្គមធម៌របស់សង្គមជាតិមួយ គេត្រូវការពិនិ ត្យមើល ឬធ្វើការសិក្សាស្រាវជ្រាវអស់ពេលយ៉ាងយូរ
។ ដោយមូលហេតុខាងលើនេះ ទើបគេចូតចិត្តនិយាយថា វប្បធម៌ អរិយធម៌រៀងដរាបមក ។
៤/ មនុស្សចាប់មានវប្បធម៌របស់ខ្លួននៅពេលណា ?
ចាប់ពីពេលដែលខ្លួនបានចាកចេញពីលក្ខណៈភាព ជាសត្វ គឺនៅពេលដែលមានគំនិច្នៃប្រឌិតរកវត្ថុផ្សេងៗ
ធ្វើជាឧបករណ៍ប្រើប្រាស់ និងចេះបន្លឺសូរសញ្ញាផ្សេងៗ ជាសំគាល់ មានភាសា ពាក្យសម្តីជាដើម
។
៥. តើជនជាតិខ្មែរស្ថិតក្នុងអំបូរអ្វី ?
ខ្មែរជាជាតិសាសន៍មួយ ស្ថិតក្នុងអំបូរខ្មែរ-មន ឬមន -ខ្មែរ មានអត្ថន័យទូលំទូលាយ
សម្រាប់សម្គាល់ជនជាតិ ខ្មែរ និងជនជាតិមន បណ្តាជនជាតិភាគតិចជាច្រើន ទៀត មានប្រមាណជា៧៦ក្រុម
ដែលរស់នៅប្រទេស ឥណ្ឌាភាគខាងកើត រហូតដល់សមុទ្រចិន ដោយឆ្លង កាត់តាមប្រទេសភូមា ថៃ ខ្មែរ
ឡាវ និងវៀតណាម ក្នុង បណ្តាជនជាតិក្នុងអំបូរនេះ មានតែជនខ្មែរ និងមនទេ ដែលបានកសាងអរិយធម៌ខ្ពង់ខ្ពស់មុនគេ
និងមាន ប្រជាជនច្រើនជាងគេ អាស្រ័យហេតុនេះហើយទើបគេ អោយឈ្មោះជនជាតិពីរ គឺខ្មែរមននេះឯង
សម្រាប់សំ គាល់អំបូររបស់ខ្លួន ដោយរាប់ទាំងបណ្តាជនជាតិភាគ តិច ដែលជាជនជាតិដើមនៅតំបន់នេះផង
។
៦. ហេតុអ្វីបានជាខ្មែរស្ថិតក្នុងអំបូរមនខ្មែរ ?
បានជាខ្មែរស្ថិតក្នុងអំបូរមនខ្មែរ និងជនជាតិភាគតិច ដទៃទៀត ត្រូវរាប់បញ្ចូលទៅក្នុងអំបូរនេះដែរ
ព្រោះ មានលក្ខណៈឯកភាពសម្រាប់សម្គាល់ដូចតទៅ ៖
-
ភាសា
-
ជំនឿ ប្រហាក់ប្រហែលគ្នា (ខ្សែខាងម្តាយ)
-
លើការប្រកបរបរចិញ្ចឹមជីវិត (ធ្វើស្រែចំការ)
-
លក្ខណៈរូបរាងកាយ (មាឌតូចល្មម អាចឡើងដល់ មធ្យម ស្បែកស សម្បុរសណ្តែកបាយ)
-
ភ្នែកមានសណ្ឋានត្រង់ ហើយបើកធំៗ
-
ច្រមុះទូលាយ
-
សក់រឹង រួញអង្គាដី
-
ក្បាល
៧. តើអរិយធម៌ខ្មែរ មានលក្ខណៈពិសេសដូចម្តេច ?
- លក្ខណៈជាតិ ៈ ជាលក្ខណៈស្ថិតស្ថេររបស់ប្រជាជាតិ
កម្ពុជា ដែលរួមមានទំនៀមទម្លាប់ ប្រពៃណី សិល្បៈ សាសនា ភូមិសាស្រ្ត ទឹកដី...(ព្រលឹងជាតិ
អត្តសញ្ញាណ ជាតិ) ឥទ្ធិពលដែលមិនសមស្របតាមចំណង់ចំណូល របស់ប្រជាជាតិខ្មែរត្រូវបានទាត់ចោលទាំងស្រុង
។
- លក្ខណៈសំយោគៈ ជាលក្ខណៈដែលបត់បែន ទន់ភ្លន់
ទៅតាមអ្វីដែលមានលក្ខណៈរីកចម្រើន ដោយយកមកកែច្នៃប្រឌិត អោយមកជាលក្ខណៈជាតិ (ជាតូបនីយ
កម្ម) មានន័យថាខ្មែរមិនទទួលយកវប្បធម៌ អរិយធម៌ របស់បរទេសទាំងស្រុងឡើយ ។
៨. ចូរបង្ហាញពីបញ្ហាពុទ្ធិ ភាវៈ សុខៈ ក្នុងលទ្ធិសាសនា ព្រាហ្មណ៍ ?
គឺមិនខុសពីលទ្ធិវេទប៉ុន្មានទេ គឺអាស្រ័យដោយអាទិ ទេពកំណត់អោយ ពុទ្ធិដ៏ខ្ពង់ខ្ពស់
ឬក៏ពុទ្ធិសក្តិសិទ្ធិ គឺពុទ្ធិ កើតឡើងអំពីអាទិទេព ។ អ្នកដែលមានសិទ្ធិទទួលយក ពុទិ្ធនេះ
គឺមានតែវណ្ណៈព្រាហ្មណ៍ និងក្សត្រប៉ុណ្ណោះ ។ ភាវៈទាំងអស់កើតឡើងដោយសារអាទិទេព អាទិទេព
ជាអ្នកបង្កើតលោក ហើយប្រែប្រួលវិលកើតស្លាប់ មាន ទាំងអាត្ម័ន និងអាទិទេពទេ ដែលពុំចេះស្លាប់
តែចំពោះ សុខៈមាននៅក្នុងកណ្តាប់ដៃអាទិទេព បើចង់បានសុខ ត្រូវធ្វើការបួងសួងបែរបន់ទៅតាមពិធីផ្សេងៗ
។
៩.លទ្ធិព្រាហ្មណ៍សាសនា បានជះឥទ្ធិពលអ្វីខ្លះដល់ប្រ ទេសខ្មែរ ?
ជនជាតិខ្មែរ
បានទទួលឥទ្ធិពលវប្បធម៌សាសនា ព្រាហ្មណ៍ លើច្រើនវិស័យដូចជា លើវិស័យស្ថាបត្យកម្ម (ប្រាសាទភ្នំ)
លើវិស័យសិល្បៈ (រូបចម្លាក់បដិមានានា) ដែលទាក់ទងនឹងលទ្ធិសាសនាព្រាហ្មណ៍ ព្រះវិស្ណុ ព្រះ
ឥសូរ ។ លើវិស័យអក្សរសាស្រ្តខ្មែរ ទទួលឥទិ្ធពលសាស នាព្រាហ្មណ៍ លើភាសាបាលី សំស្រ្កឹតរបស់ឥណ្ឌា
លើ វិស័យជំនឿ ទំនាក់ទំនងជីវភាពរស់នៅ ខ្មែរមានជំនឿ លើពិធីបន់ស្រន់ (អ្នកតា) ។
១០. ហេតុអ្វីព្រះពុទ្ធសាសនាបែកចែកជាពីរនិកាយ ?
-
ការប៉ះទង្គិចគ្នារវាងព្រះពុទ្ធ និងព្រហ្មញ្ញសាសនា
-
មានអ្នកកាន់ព្រះពុទ្ធសាសនាខ្លះ ចង់អោយមានអាទិ ទេពណាមួយនៅគ្រប់គ្រង ដូចព្រាហ្មណ៍សាសនាដែរ
ហេតុនេះ ទើបមានព្រះពោធិ សត្វ អវលោកេស្វរៈ ។
១១. តើគោលប្រតិបតិ្តក្នុងព្រះពុទ្ធសាសនាមានអ្វីខ្លះ ?
No comments:
Post a Comment