៤៥/ តើអ្នកមានទស្សនៈយ៉ាងណាខ្លះ
ដើម្បីធ្វើអោយ អក្សរសាស្រ្តជាតិ មានការរីកចម្រើន ?
-
ត្រូវរក្សាទម្រង់អក្សរសាស្រ្តរបស់ជាតិអោយបាន គង់វង្ស ហើយនឹងបន្តយន្តការសិក្សាស្រាវជ្រាវ
និង អភិវឌ្ឍន៍លើពាក្យពេចន៍ប្រើប្រាស់(ភាសាវិទ្យា) វេយ្យាករណ៍ អោយមានក្បួនខ្នាតកាន់តែសុក្រិត
និងឯកភាព ។
-
ប្រើប្រាស់ភាសាជាតិជាយាន្ត (ទិដ្ឋការរដ្ឋបាល ទំនាក់ទំនងផ្សេងៗ)
-
ប្រើប្រាស់ភាសាជាតិអោយបានត្រឹមត្រូវ តាមក្បួន ខា្នត (វេយ្យាករណ៍)
-
បណ្តុះបណ្តាល និងផ្សព្វផ្សាយក្នុងមជ្ឈដ្ឋានជាតិ អោយបានទូលាយ ពិសេសតាមគ្រឹះស្ថានសិក្សា
-
អោយតម្លៃចំពោះភាសាជាតិ (មោទនចំពោះភា សាជាតិ) ឧ. ការផ្សព្វផ្សាយពាណិជ្ជកម្មតាមទីសា ធារណៈ
ត្រូវតែសរសេរអក្សរខ្មែរអោយមានទំហំ ធំៗ ជាងអក្សរបរទេស ។
-
បង្កើតស្នាដៃដែលបម្រើអោយអក្សរសាស្រ្តជាតិ ឧ. ឯកសារនានាសរសេរជាអក្សរជាតិ (អ.សិ អត្ថ
បទទាក់ទងនឹងវិទ្យាសាស្ត្រ បច្ចេកទេស និងច្បាប់ជាដើម ។
ដូចនេះយើងត្រូវរួមគ្នាថែរក្សា និងពង្រឹងពង្រីក អក្សរសាស្រ្តជាតិអោយបានរីកចម្រើន
និងសិក្សា ភាសាបរទេសបន្ថែម ដើម្បីស្វែងយល់ពីព័ត៌មាន ផ្សេងៗ របស់ពិភពលោក ។
៤៦/ តើប្រព័ន្ធនៃការបង្រៀនចែកចេញជាប៉ុន្មាន
?
ប្រព័ន្ធនៃការបង្រៀនចែកចេញជាពីរ គឺវិធីសកម្ម និងវិធីអសកម្ម
។ វិធីសកម្មសិក្សាតាមបែបតថភាព និយម
-
ជាវិធីដែលធ្វើអោយសិស្សចេះសិក្សាស្រាវជ្រាវ
-
ធ្វើអោយសិស្សចេះពិសោធន៍
-
ធ្វើអោយសិស្សមានគំនិតច្នៃប្រឌិត
វិធីអសកម្ម សិក្សាតាមបែបសម្តីនិយម មាន
- បង្រៀនតាមបែបពណ៌នា
-
បង្រៀនតាមឧទេសបកស្រាយពន្យល់
-
បង្រៀនតាមបែបអត្ថាធិប្បាយ
៤៧/ តើវិធីបង្រៀនតាមបែបប្រពៃណីមានអ្វីខ្លះ
?
មាន៖ វិធីឧទេស វិធីសន្ទនា វិធីអត្ភន្តរញ្ញាណ
វិធី ពិសោធន៍ វិធីហឹ្វកហាត់ វិធីសារឡើងវិញ វិធីប្រើ ប្រាស់សៀវភៅ និងឯកសារ និងវិធីត្រួតពិនិត្យ
ចំណេះដឹង ចំណេះធ្វើ និងបំនិនប្រសព្វ ។
៤៨/ តើគ្រូត្រូវរៀបចំសកម្មភាពយ៉ាងដូចម្តេច
ដើម្បី សម្រេចបានលទ្ធផល ?
-
បរិយាកាសថ្នាក់រៀនប្រកបដោយគុណភាពល្អ តុបតែងថ្នាក់ល្អ
-
ត្រូវធ្វើអោយថ្នាក់រៀនមានភាពរស់រវើក (គ្រូ និង សិស្ស)
-
គ្រូមានសម្ភារៈបង្រៀន និងរៀនទាំងគ្រូ និងសិស្ស ក្នុងម៉ោងសិក្សា
-
គ្រូត្រូវរៀបចំកិច្ចតែងការបង្រៀន
-
ផ្តល់ឳកាសអោយសិស្សបញ្ចេញមតិយោបល់ ឬ ធ្វើសកម្មភាព
-
បែងចែកសិស្សជាក្រុម (តូច ធំ)
-
ប្រើប្រាស់សម្ភារៈសមស្របទៅនឹងមេរៀន
-
គ្រូត្រូវដាក់បញ្ជាអោយសិស្សធ្វើការពិភាក្សា
-
ប្រធានក្រុមឡើងធ្វើរបាយការណ៍
-
គ្រូជាអ្នកសម្របសម្រួល ត្រូវធ្វើសំយោគ
-
កំណត់ពេលវេលាអោយបានច្បាស់លាស់ ដើម្បី គ្រប់គ្រងវិន័យ
-
ជំរុញ និងលើកទឹកចិត្តសិស្សអោយមានជំនឿលើ ខ្លួនឯង មានភាពម្ចាស់ការចង់រៀន ចង់ស្រាវជ្រាវ
មានគំនិតច្នៃប្រឌិតខ្ពស់ បំពេញភាពខ្វះខាតរបស់ ខ្លួន ។
៤៩/ តើសសរស្តម្ភនៃការបង្រៀន
មានអ្វីខ្លះ ?
ក. រៀនស្គាល់
-
ពីអ្វីដែលមានលក្ខណៈថ្មី
-
ពីភាពជឿនលឿន និងលក្ខណៈវិទ្យាសាស្រ្ត
-
ដើម្បីទាញយកផលប្រយោជន៍ពីចំណេះដឹងទាំង នោះមកបំពេញនូវអ្វីដែលយើងខ្វះខាត ក្នុងការងារ យើង
ក្នុងសង្គម និងជីវភាពរស់នៅ
-
សមត្ថភាពយល់ដឹងផ្នែកទ្រស្តី
-
សមត្ថភាពតាមទាន់របស់បច្ចេកវិទ្យា
ខ. រៀនធ្វើ
-
បង្កើនសមត្ថភាពបំនិន
-
អាចដោះស្រាយទៅនឹងស្ថានភាពប្លែកៗ
-
មានគំនិតច្នៃប្រឌិត ទាញបានបទពិសោធន៍ពី ការងារ
-
ផ្សារភ្ជាប់ទ្រឹស្តីក្នុងមេរៀនទៅការអនុវត្តជាក់ស្តែង
គ. រៀនរៀនចំខ្លួន
គ. រៀនរៀនចំខ្លួន
-
សមត្ថភាពវិភាគរកហេតុផល (សុភវិនិច្ឆ័យ)
-
ត្រូវចេះអភិវឌ្ឍន៍ពុទ្ធិរបស់ខ្លួន
-
ត្រូវមានសមត្ថភាពកាយសម្បទា
-
ត្រូវចេះបង្កើត និងមានពុទ្ធិថ្មីៗ
-
ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់
-
ចេះអភិវឌ្ឍន៍សមស្របទៅនឹងកាលៈទេសៈសង្គម
-
ក្លាយជាមនុស្សថ្លៃថ្នូរ (សីលធម៌ គុណធម៌ សមត្ថ ភាពខ្ពស់ វប្បធម៌ខ្ពស់)
-ធ្វើអ្វីៗ
ដើម្បីទិសដៅរួមក្នុងការអភិវឌ្ឍប្រទេសជាតិ - មានគោលបំណងជាក់លាក់
-
ត្រូវមានទំនាក់ទំនងជាមួយមនុស្ស និងធម្មជាតិ អោយបានល្អ
ឃ. រៀនរស់ជាមួយគ្នា
-
ពង្រឹងពង្រីកការយោគយល់ចំពោះអ្នកដទៃ
-
ស្វែងយល់ពីប្រវត្តិប្រពៃណី និងគុណធម៌មនសិកា របស់អ្នកដទៃ
-
ចេះដោះស្រាយទំនាស់ប្រកបដោយសន្តិវិធី
-
ចេះសហការគ្នាក្នុងការដោះស្រាយបញ្ហាអ្វីមួយ អោយបានជោគជ័យ
-
រស់នៅក្នុងសន្តិភាពលើពិភពលោក សាមគ្គីធម៌
-
អាចគេចផុតពីវដ្តសង្សាប្រកបដោយគ្រោះថ្នាក់
-
មានស្មារតីគោរពទៅលើទស្សនៈរបស់អ្នកដទៃ
-
មានប្រាស្រ័យទាក់ទងគ្នាល្អក្នុងការរស់នៅ
-
មានចិត្តមេត្តា ករុណា ឧបេក្ខា មុទិតា
-
ចេះស្តាប់យោបល់អ្នកដទៃ
៥០/ ចូរអោយនិយមន័យនៃពាក្យស្នេហាជាតិ និង ជាតិនិយម តើមានលក្ខណៈដូចគ្នាឬទេ ?
-
ស្នេហាជាតិៈ គឺជាអ្នកស្រឡាញ់ជាតិខ្លួនឯង
ការ ពារជាតិ តស៊ូមិនអោយបាត់បង់ជាតិខ្លួនឯង ហ៊ាន លះបង់អាយុជីវិតដើម្បីមាតុភូមិខ្លួនឯង
ការពាររាល់ សម្បតិ្តទាំងឡាយរបស់ជាតិខ្លួន ។
-
ជាតិនិយមៈ ជាអ្នកដែលមានគំនិតថែរក្សាលក្ខ
ណៈជាតិ មិនធ្វើជាតិតូបនីយកម្ម យកលក្ខណៈជាតិ ជាធំ មិនចំលងអរិយធម៌បរទេស មិនចង់អោយ មានជាតិសាសន៍ផ្សេង
ធ្វើអ្វីក្រៅពីលក្ខណៈរបស់ ជាតិខ្លួន មិនចង់អោយមានជាតិសាសន៍ផ្សេងនៅ លើទឹកដីខ្លួន ។
សរុបសេចក្តីមកជាតិនិយម គឺជាអ្នកដែលចង់ រក្សាលក្ខណៈជាតិ
ចំពោះស្នេហាជាតិវិញ គឺជាអ្នក ដែលស្រឡាញ់ជាតិ និងការពារជាតិ ។
៥១/ តើការសិក្សាពីវប្បធម៌
អរិយធម៌ខ្មែរ អាចមាន ចំណេះដឹង ចំណេះធ្វើ ចំណេះអប់រំ និងចំណេះចេះ រស់នៅក្នុងសង្គមដូចម្តេចខ្លះ
?
ក. ចំណេះដឹង
-
បើកទូលំទូលាយនូវចំណេះដឹងទូទៅ អោយបាន ទូលំទូលាយបន្ថែម
-
ស្គាល់មូលដ្ឋានគ្រឹះរបស់សង្គមជាតិ ព្រលឹងជាតិ
-
យើងដឹងកាន់តែច្បាស់ពីអ្វីដែលខ្លួនមាន ដែលល្អ ហើយគេស្រលាញ់ និងទទួលស្គាល់តាំងពីបុរាណ
ខ. ចំណេះធ្វើ
-
បណ្តុះបណ្តាលមនោសញ្ចេតនាលើការងារគ្រប់ ផ្នែកដោយស្រលាញ់ថែរក្សា និងការពារអ្វីដែលជា របស់ជាតិ
-
ស្គាល់ច្បាស់នូវប្រភពលក្ខណៈនៃវប្បធម៌ អរិយ ធម៌ខ្លួន ឥរិយាបថដើក ដើរ ឈរ អង្គុយ ទំនៀម
ទម្លាប់ ប្រពៃណី ជំនឿ សាសនា សិល្បៈ ........ ។ល។
-
ចេះយកអ្វីដែលមិនមែនជារបស់ខ្លួន មកច្នៃប្រឌិត អោយសមស្របតាមចំណង់ចំណូលចិត្តរបស់ប្រជា
ជាតិខ្លួន អោយមកជាលក្ខណៈជាតិខ្លួន សមស្រប តាមដួងព្រលឹងជាតិ ។
-
ចេះរកវិធានការការពារ និងទប់ស្កាត់នូវឥទិ្ធពល វប្បធម៌ អរិយធម៌បរទេសទាំងឡាយណា ដែលមក បំផ្លាញដល់វប្បធម៌
អរិយធម៌របស់ជាតិខ្លួន
គ. ចំណេះអប់រំ
-
ធ្វើការអប់រំ ស្វែងយល់អោយកាន់តែស៊ីជម្រៅលើ អត្តសញ្ញាណជាតិ និងដួងព្រលឹងជាតិខ្លួន (ប្រជាជន
ទឹកដី ភាសា អ.សិ សិល្បៈ ទំនៀមទម្លាប់ប្រពៃណី ជំនឿសាសនា ចិត្តគំនិត អាកប្បកិរិយា ឆន្ទះរួបរួម
គ្នា
-
ចេះរស់នៅក្នុងសង្គម ចេះស្រឡាញ់រាប់អានគ្នា គោរពសិទ្ធិគ្នាទៅវិញទៅមក មិនបែងចែកវណ្ណៈ
ពណ៌សម្បុរ ជំនឿសាសនា ..... ។
-
ចេះរស់នៅប្រកបដោយចរិយាធម៌ និងគុណធម៌ ដើម្បីរស់នៅសមរម្យក្នុងសង្គម
-
ចេះយកទ្រឹស្តី និងដំបូន្មានទាំងឡាយណាដែលដឹក នាំមនុស្សទៅរកផ្លូវល្អ ស្គាល់កាតព្វកិច្ច
និងស្វ័យ អប់រំខ្លួនឯងអោយក្លាយជាពលរដ្ឋល្អ
-
មានមនសិកាក្នុងមុខវិជ្ជាជីវៈ តាមសមាជីវោ មិនរំ លោភលើអ្នកដទៃ
-
មានសាមគ្គីភាពល្អ ស្រលាញ់យុត្តិធម៌ ស្រឡាញ់ មនុស្សជាតិទូទៅ
-
ទទួលស្គាល់ទុក្ខវេទនារបស់អ្នកដទៃ អោយដូចជា ទុក្ខវេទនារបស់ខ្លួន
-
មានទំនាក់ទំនងជាមួយនឹងអន្តរជាតិ មិនប្រកាន់ ជាតិ សាសនា ជំនឿ ដើម្បីអភិវឌ្ឍន៍សង្គមជាតិ
។
No comments:
Post a Comment