១៦/. នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្នមានយុវសិស្សមួយចំនួនកំពុងប្រឈមមុខបញ្ហាអសកម្ម(ស្រី
ស្រា ល្បែង គ្រឿងញៀន) ។
ក. តើបញ្ហានេះបណ្តាលមកពីអ្វី ?
ខ. ក្នុងនាមជាបេក្ខជនប្រឡងជ្រើសរើសមុខរបរជាគ្រូបង្រៀនម្នាក់
ត្រូវមានភារកិច្ចយ៉ាងណាខ្លះក្នុងការទប់ស្កាត់បញ្ហាខាងលើ ?
ក. បណ្តាលមកពី៖
+ កត្តាគ្រួសារ
- ភាពក្រីក្រដែលជាភាពងាយស្រួលពីការអូសទាញពីអ្នកដទៃ
-គ្រួសារខ្វះការគ្រប់គ្រងហ្មត់ចត់បណ្តាលឲ្យកូនសេពគប់មិត្តមិនល្អ
- គ្រួសារខ្លះមានការអប់រំមិនបានល្អ
+ កត្តាសាលារៀន
- ជីវភាពគ្រូមានកម្រិតទន់ខ្សោយជាងជីវភាពសិស្ស មិនសូវហ៊ាននិយាយស្តី
អប់រំ ព្រោះខ្លាចអំពើហឹសាកើតមានឡើងជាយថាហេតុ
- សាលារៀនមានពេលវេលាតិចក្នុងការអប់រំ ប៉ុន្តែការអប់រំមិនមានតែក្នុងសាលាទេ
នៅក្រៅសាលា រៀនមានការអប់រំច្រើនណាស់ (ខ្វះភាពសហការ ពីសហគម)
+
កត្តាសង្គម
-
ការចូលរួមពីមជ្ឈដ្ឋានសង្គម ឬសហការជាមួយ សាលារៀន មានកម្រិតអំណាចនច្បាប់នៃសង្គម ចំពោះបញ្ហានេះនៅធូររលុង
-
ការវាយលុកផ្នែកវប្បធម៌បរទេសយ៉ាងអណាធិប តេយ្យជាហេតុធ្វើឱ្យយុវជនភ្លើតភ្លើន អនុវត្តគ្មាន
ដែនកំណត់
-
ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន មិនបានជួយយកចិត្ត ទុកដាក់ក្នុងការអប់រំយុវជនតាមរយៈសិល្បៈ
តន្រ្តី ពិសេសភាពយន្តអាសអាភាស ភាពយន្តដែលមាន ល្បិចឆក់ប្លន់ កាប់សម្លាប់ ចាប់ជំរិត សុទ្ធតែសាប
ព្រោះនូវឥទ្ធិពលអាក្រក់ដល់យុវជន ។
+
កត្តាផ្ទាល់ខ្លួន
-
ការសេពគប់មិត្តមិនល្អ
-
គេចង់ស្វែងយល់ពីអ្វីដែលប្លែកក្នុងជីវិតរបស់គេ
-
យុវជនខ្លួនឯងបណ្តោយខ្លួន ដោយការអូសទាញ តាមរយៈលុយកាក់ សម្ភារៈផ្សេង....
-
យុវជនខ្លួនឯងអាងលើទ្រពសម្បត្តិ លុយកាក់ឪពុក ម្តាយ ឬអាងលើបុណ្យសក្តិផ្សេងៗ ក្នុងក្រុមគ្រួសារ
ខ. ខ្ញុំបាទមានវិធានការទប់ស្កាត់ដូចតទៅ
៖
-
ត្រូវមានចំណេះ មានចំណេះចេះរស់នៅជាមួយគ្នា ប្រកបដោយគុណធម៌ខ្ពស់ មិត្តអប់រំមិត្ត ឱ្យពួកគេ
ក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ដោយគោរព តាមដំបូន្មានរបស់ឪពុកម្តាយ ច្បាប់សង្គម និងលទិ្ធ
ប្រជាធិតេយ្យឱ្យបានល្អ ។
-
ខិតខំស្វ័យសិក្សា ស្វ័យអប់រំខ្លួន និងស្វែងយល់ពីអ្វី ដែលល្អ អ្វីដែលជៀសវាងគ្រប់ពេលវេលាទាំងអស់
-
ត្រូវរួបរួមពួតដៃគ្នាទប់ស្កាត់ និងវាយបកឱ្យទាន់ ពេលវេលានូវសកម្មភាពទាំងឡាយណាដែលមានបំ
ណងបំផ្លិចបំផ្លាញសេចក្តីសុខសាន្តរបស់ប្រជាពល រដ្ឋយើង ពិសេសចូលរួមក្នុងការការពារ ថែរក្សា
ខឿនអរិយធម៌របស់ជាតិឱ្យបានរុងរឿង គង់វង់ ។
១៧/. ប្រទេសកម្ពុ ជា កំពុងអនុវត្តលទិ្ធប្រជាធិប តេយ្យសេរីពហុបក្ស ។
ក. តើលទ្ធិប្រជាធិបតេយ្យមានអត្ថន័យដូចម្តេច
?
ខ. តើលទិ្ធមានគោលការណ៍សំខាន់អ្វីខ្លះ
?
ក. លទ្ធិប្រជាធិបតេយ្យ
គឺជាលទិ្ធគ្រប់គ្រងរដ្ឋ ដោយ ប្រជាពលរដ្ឋ មានន័យថារាស្រ្តជាម្ចាស់នៃអំណាច ឬម្ចាស់នៃប្រទេសជាតិ
។ លទ្ធិនេះត្រូវបានគេបែង ចែកអំណាចរបស់រដ្ឋជាបីដាច់ពីគ្នា ដែលមានតុល្យ ភាពលើការត្រួតពិនិត្យគ្នាទៅវិញទៅមក
រវាងអំ ណាចទាំងបីនោះ ហើយអំណាចទាំងបីនោះមាន ៖
-
អំណាចនីតិបញ្ញតិ្ត
-
អំណាចនីតិប្រតិបត្តិ
-
អំណាចតុលាការ
ខ. លទ្ធិនេះមានគោលការណ៍សំខាន់
៨ យ៉ាងគឺ
-
ប្រជាពលរដ្ឋទាំងអស់ មានសិទ្ធិស្មើគ្នាចំពោះមុខ ច្បាប់និងការអប់រំ
-
ប្រជាពលរដ្ឋគ្រប់រូបមានសេរីភាពក្នុងការ និយាយ ស្តី បង្កើតសមាគម និងមានសិទ្ធិពេញទីខាងជំនឿ
សាសនា ។
-
ប្រជាពលរដ្ឋមានសិទ្ធិរួមប្រជុំ ធ្វើបាតុកម្ម ឬញ្ញតិ ដោយសន្តិវិធី
-
ប្រជាពលរដ្ឋមានសេរីភាព ក្នុងការបញ្ចេញមតិ យោបល់របស់ខ្លួន សេរីភាពខាងសារព័ត៌មាន និង
សេរីភាពខាងការបោះពុម្ពផ្សាយ
-
ការគ្រប់គ្រងត្រូវផ្អែកតាមច្បាប់ ដែលយកទៅអនុ វត្តលើប្រជាពលរដ្ឋ រដ្ឋាភិបាល និងស្ថាប័នរដ្ឋ
-
សភា និងរដ្ឋាភិបាលត្រូវកើតឡើងដោយការបោះ ឆ្នោតទៀតទាត់តាមកាលកំណត់ ការបោះឆ្នោតម្តង ៗ
ត្រូវមានពហុគណបក្សនយោបាយចូលរួម ហើយបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និង ជាសំងាត់
។
-
ប្រជាពលរដ្ឋទំាងពីរភេទមានសិទ្ធិបោះឆ្នោត និង ឈរឈ្មោះជាតំណាងរាស្រ្ត
-
អំណាចតុលាការត្រូវតែឯករាជ្យ ពោលគឺជំរះក្តី
ឬកាត់ក្តីដោយយុត្តិធម៌
ដូច្នេះ កត្តាទាំងអស់ខាងលើនេះ ដែលធ្វើឱ្យលទ្ធិ
ប្រជាធិបតេយ្យ រីកចម្រើនស្ទើរពាសពេញពិភព លោក
។
១៨/. តើយុវជនអាចក្លាយជាមេដឹកនាំ ត្រូវមានលក្ខ ណៈសម្បត្តិដូចម្តេចខ្លះ ? ចូរពន្យល់
។
យុវជនដែលអាចក្លាយជាមេដឹកនាំបានទៅអនា គតត្រូវមានលក្ខណៈសម្បតិ្ត
ដូចតទៅ ៖
-
មានសុខភាពល្អ កាយសម្បទាមាំមួន មិនពិការ អវយវណាមួយឡើយ គ្មានជំងឺប្រចាំកាយធ្ងន់ធ្ងរ និងគ្មានបញ្ហាខាងសសៃប្រសាទនោះទេ
។
-
មានសម្បទាល្អ អាចបំពេញកិច្ចការស្រាវជ្រាវបាន គ្រប់មធ្យោបាយ តាមផ្លូវចិត្ត បញ្ញា និងសម្ភារៈ
ទៅ តាមលទ្ធភាព ។
-
មានភាពឈ្លាសវៃ ចេះស្គាល់កាលៈទេសៈ ចេះបត់ បែនតាមសភាពការណ៍
-
មានចំណេះដឹងសមស្របតាមតម្រូវការសង្គម និង បទពិសោធន៍គ្រប់កាលៈទេសៈ
-
មានសមត្ថភាពអាចជំនួសរៀមច្បង ឬមនុស្ស ចាស់បានយ៉ាងល្អប្រសើរ
-
មានគុណធម៌ សីលធម៌ស្មោះត្រង់ ឧត្តមគតិ មន សិកាការងារ គិតប្រយោជន៍រួមជាធំ ឧស្សាហ៍ព្យា
យាមតស៊ូ អំណត់ សុទិដ្ខិនិយម
-
សាមគ្គីទូលំទូលាយ ទំនាក់ទំនងល្អក្នុងក្រម សង្គម ចេះចាត់ចែងមនុស្សឱ្យសមតាមសមត្ថភាព តួនាទី
ចំណង់ចំណូលចិត្តរបស់ពួកគេ
-
ចក្ខុវិស័យទូលំទូលាយល្អ មើលឃើញវែងឆ្ងាយ មានវិធានការទប់ស្កាត់ទាន់ពេលវេលា នូវអ្វីដែល
បានកើតឡើង
-
ចេះដោះស្រាយទំនាស់ និងបញ្ជៀសសង្គ្រាម ស្គាល់ទុក្ខធុរៈសមាជិក
-
ចេះគោរពច្បាប់ អនុវត្តច្បាប់បានល្អ ក្លាហាន ឆន្ទះមោះមុត ហ៊ានទទួលខុសត្រូវ ចេះអារកាត់
យុត្តិធម៌
-
មានសុភវិនិច្ឆ័យ និងវិភាគគ្រប់ជ្រុងជ្រោយ មានគំ និតរិះគិត អធ្យាស្រ័យល្អ
-
មានទេពកោសល្យក្នុងការដឹកនាំ មានគំនិតផ្តួច ផ្តើម និងគំនិតបង្កើតថ្មី ចេះរៀបចំផែនការបានល្អ
ម៉ឺងម៉ាត់ ម៉ត់ចត់ និងមានតម្លាភាព
ដូច្នេះ យុវជនដែលបានបំពេញលក្ខណៈដូចខាង លើនេះ នឹងក្លាយទៅជាមេដឹកនាំដ៏ល្អម្នាក់
។
១៩/. ដូចម្តេចដែលហៅថា ការអប់រំ ? តើការអប់រំ មានអត្ថប្រយោជន៍អ្វីខ្លះដល់មនុស្សម្នាក់ៗ
?
ក. អត្ថន័យនៃពាក្យអប់រំ
ចំពោះបញ្ញតិ្តនៃពាក្យអប់រំ មានអត្ថន័យខុសៗ គ្នា អាស្រ័យទៅតាមទស្សនៈមនុស្សម្នាក់ៗ
។ គេ សន្មត់អត្ថន័យប្រៀបបាននឹងគ្រាប់ពេជ្រមួយគ្រាប់ ដែលមើលឃើញពីទិសខុសៗ គ្នា ពោលគឺអត្ថន័យ
នៃពាក្យអប់រំខុសគ្នា ទៅតាមធម្មជាតិរបស់មនុស្សបរិស្ថានមនុស្ស ភាពខុសគ្នានៃការរស់នៅ
ភាពខុស គ្នានៃទ្រឹស្តី និងការអនុវត្តន៍ តែគេរកឃើញន័យរួម នៃអត្ថន័យអប់រំ គឺទាក់ទងជាជីវិតនៃការរស់នៅ
របស់មនុស្សម្នាក់ៗ ។
ឧ. គ្រូបង្រៀនយល់ថា ការបង្រៀនជាមុខរបរ របស់គេអាចចិញ្ចឹមជីវិតបាន ដែលខុសពីអាជីវករ
ដែលបានគិតថា ការទាក់ទាញអតិថិជនអោយទិញ របស់របររបស់គេ គឺជាការចិញ្ចឹមជីវិត ។
ដូច្នេះអត្ថន័យអប់រំ គឺជាការបណ្តុះបណ្តាល ឬជា ការណែនាំដល់បុគ្គលម្នាក់ៗ ទាំងក្នុងសាលា
និង ក្រៅសាលា ដើម្បីបុគ្គលនោះមានការប្រែប្រួលទំាង ចំណេះដឹង បំណិន សីលធម៌រស់នៅ សុខភាព
និង រូបកាយ ដើម្បីឆ្ពោះទៅរកការរីកចំរើន ហើយក្លាយ ទៅជាមនុស្សថ្លៃថ្នូរម្នាក់នៅក្នុងសង្គម
។
ខ. អត្ថប្រយោជន៍នៃការអប់រំចំពោះសង្គមជាតិ
មនុស្សម្នាក់ៗ ដែលជាសមាជិកក្នុងសង្គមតែងតែ
ទទួលបាន ដូចខាងក្រោមនេះ ៖
- មនុស្សម្នាក់ៗ ទទួលបានចំណេះដឹង ទាំងចំណេះ ដឹងផ្នែកវប្បធម៌
ចំណេះដឹងផ្នែកបច្ចេកទេសវិទ្យា សាស្ត្រ
- មនុស្សម្នាក់ៗ
ទទួលបានចំនាញ វិជ្ជាជីវៈសម្រាប់ ដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃឳ្យមានសេចក្តីថ្លៃថ្នូរក្នុងសង្គមនឹងគេដែរ
។
- ជួយមនុស្សម្នាក់ៗ ឳ្យមានសីលធម៌ល្អប្រសើរក្នុង
សង្គម ចេះរស់នៅរួមគ្នាក្នុងសង្គម
- មនុស្សម្នាក់មានសុខភាពមាំមួន អាយុយឺនយូរ សម្រាប់បន្តការរស់នៅ
- ការអប់រំបានជួយឳ្យគ្រួសារនីមួយៗ មានការរីក ចម្រើនទាំងផ្នែកការរស់នៅ
សីលធម៌ បំបាត់អំពើ ហិង្សាក្នុងគ្រួសារ កសាងតែសុភមង្គល.......។ល។
ចំពោះសង្គមជាតិវិញជួយឳ្យ
៖
- មានធនធានមនុស្សគ្រប់គ្រាន់ សម្រាប់អភិវឌ្ឍន៍ ប្រទេសជាតិ
-កសាងសនិ្តភាព សុវត្ថិភាព ស្ថេរភាព នយោបាយ គោរពសិទិ្ធមនុស្ស លទិ្ធប្រជាធិបតេយ្យ
-បង្កើតរបកគំហើញផ្នែកវិទ្យាសាស្ត្រជាបន្តបន្ទាប់
- បង្កើតឳ្យមានការបង្រួបបង្រួមជាតិ
ដោះស្រាយ តាមសន្តិវិធី ចេះសាមគ្គីទូលំទូលាយតាមរយៈធម៌ ខន្តី ការយោគយល់គ្នា និងសន្តោសប្រណីចំពោះ
មនុស្សជាតិដូចគ្នា
- ទាញយកបរិស្ថានជុំវិញខ្លួនមកបម្រើឳ្យមនុស្ស ជាតិ
និងសង្គមតាមរយៈការអប់រំ
-បង្កើតឳ្យមានចំណងសាមគ្គីជាតិរវាងជាតិសាសន៍ និងជាតិសាសន៍ ក្នុងចំណោមជាតិ ក៏ដូចជាអន្តរ ជាតិ
- អាថ៌កំបាំងទាំងឡាយក្នុងសង្គមជាតិ ត្រូវបានរក ឃើញតាមរយៈការអប់រំ
- បំបាត់ការរើសអើងជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សំបុរនៅក្នុងសង្គមជាតិ
ដូច្នេះ ការអប់រំពិតជាមានសារប្រយោជន៍ច្រើន យ៉ាងនៅក្នុងសង្គមជាតិបច្ចុប្បន្ន
ក៏ដូចជាអនាគត ។
No comments:
Post a Comment