៨/. តើសេដ្ឋកិច្ច និងវប្បធម៌មានទំនាក់ទំនងគ្នាយ៉ាង
ដូចម្តេចខ្លះ ? ចូរពន្យល់ 
   - វប្បធម៌ៈ ជាកន្សោមនៃចំណេះដឹង ដែលមាន តួនាទីបណ្តុះបណ្តាលគំនិត
ប្រាជ្ញាស្មារតីរបស់ មនុស្ស .... ។
   
- សេដ្ឋកិច្ចៈ
គឺជាកិច្ចការដ៏ប្រសើរសម្រាប់ទ្រទ្រង់ និងអភិវឌ្ឍន៍សង្គម ដូចជាវិស័យកសិកម្ម ឧស្សាហ កម្ម
ពាណិជ្ជកម្ម ..... ។ 
       ទំនាក់ទំនងរវាងវប្បធម៌
និងសេដ្ឋកិច្ចមានលក្ខ ណៈ ជាទំនាក់ទំនងរវាងទ្រឹស្តី និងការអនុវត្ត ដូចជាៈ ក្នុងការផ្សព្វផ្សាយឱ្យអតិថិជន
ដែលជាអ្នកទិញបានស្គាល់ពីទំនិញរបស់យើង បើពុំបានប្រើប្រាស់ នូវការផ្សព្វផ្សាយនោះទេ គេមិនដឹងថាយើងកំពុង
តែធ្វើអ្វីទេ ។
    
ដូចនេះក្នុងការផ្សព្វផ្សាយ យើងត្រូវប្រើភាសា ឬ សិល្បៈផ្សេងៗ យកទៅសម្តែងជាឈុតឆាកខ្លីៗ
នៃ រឿងណាមួយ ឬជាកម្មវិធីជាបទចំរៀង ដែលជា ផ្នែកតូចៗ នៃសិល្បៈ សុទ្ធតែទាក់ទងទៅនឹងវប្បធម៌
ទំាងអស់ ។ បើសេដ្ឋកិច្ចរីកចម្រើន គឺជាប្រភពដែល នាំឱ្យមានការរីកចម្រើនទៅលើផ្នែកផ្សេងៗ
នៅក្នុង សង្គមដែរ តែបើសេដ្ឋកិច្ចអន់ថយវិញ វប្បធម៌នឹង ធ្លាក់ចុះជាពុំខាន ។
៩/. ក្នុងនាមជាយុវជនជល្អ ត្រូវមានភារកិច្ច និងអា កប្បកិរិយាចំពោះសិល្បៈវប្បធម៌ជាតិដូចម្តេចខ្លះ
?
-
ទប់ស្កាត់នូវវប្បធម៌បរទេសនូវគ្រប់រូបភាព ដែល ធ្វើឱ្យខ្មែរបាត់បង់វប្បធម៌របស់ខ្លួន
-
ថែរក្សា និងគោរពបូជាចំពោះអត្តសញ្ញាណ សិល្បៈ និងវប្បធម៌ជាតិ
-
រួបរួមគ្នាស្រាវជ្រាវ និងការពារសិល្បៈវប្បធម៌ជាតិ
-
បណ្តុះនូវទឹកចិត្តស្រឡាញ់ចំពោះសិល្បៈ និងវប្ប ធម៌ជាតិ
-
ផ្សព្វផ្សាយឱ្យបានច្រើនតាមគ្រប់រូបភាព ទាំងក្នុង ទាំងក្រៅ ទៅលើសិល្បៈវប្បធម៌របស់ជាតិ
-
ត្រូវនិយមឱ្យតម្លៃទៅលើស្នាដៃរបស់ជាតិខ្លួន
១០/. គេថាកិត្តិយសនិងកិត្តិនាមរបស់គ្រូបង្រៀនត្រូវ
ផ្តើមចេញពីសកម្មភាព និងសីលធម៌អាកប្បកិរិយា របស់ខ្លួនផ្ទាល់ ។ ចូរពន្យល់
-
កិត្តិយសៈការមានយសសក្តិល្បីល្បាញ
-
កិត្តិនាមៈ ការមានកេរ្តិ៍ឈ្មោះល្បីល្បាញ
    ដូចនេះកិត្តិយស និងកិត្តិនាមរបស់គ្រូបង្រៀន ត្រូវតែផ្តើមចេញពីសកម្ម
និងសីលធម៌អាកប្បកិរិ យារបស់ខ្លួនផ្ទាល់ ព្រោះ ៖
-
គ្រូបង្រៀនជាជនគំរូនៅក្នុងគ្រប់មជ្ឈដ្ឋានសង្គម
-
មុខរបរគ្រូបង្រៀន ជាមុខរបរមួយថ្លៃថ្នូរ និងឧត្តុង ឧត្តម 
-
គ្រូបង្រៀនជាវិស្វករនៃព្រលឹង (បញ្ញាញាណ)
-
ជាអ្នកការពារ និងដោះស្រាយនឹងបញ្ហាសង្គម
-
ជាអ្នកព្យាបាលនូវជំងឺល្ងង់ខ្លៅ
-
ជាឪពុកម្តាយទី២ របស់សិស្ស
-
គ្រូបង្រៀនជាអ្នកកសាងគ្រឹះជីវិតរបស់មនុស្ស 
-
ជាអ្នកលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួន
១១/. ចូរប្រៀបធៀបសង្គមប្រជាជាតិ
និងអង្គការ សហប្រជាជាតិ 
 សង្គមប្រជាតិ
- ប្រទេសមហាអំណាចមិនជួយជ្រោមជ្រែងអង្គការ នេះឡើយ
-
សង្គមប្រជាជាតិគ្មានកម្លាំងកងទ័ពឡើយ 
-
គ្មានថវិកាសម្រាប់ទ្រទ្រង់អង្គការនេះ ក្នុងការបំ ពេញបេសកកម្មឡើយ 
-
ទីស្នាក់ការស្ថិតក្នុងប្រទេសអព្យាក្រឹត្យ ដែលមិន មែនជាប្រទេសមហាអំណាច
  អង្គការសហប្រជាជាតិ
-
មានការចូលរួមយ៉ាងពេញទំហឹងពីប្រទេសមហា អំណាច (ក្រុមព្រឹក្សាសន្តិសុខ)
-
មានកម្លាំងកងទ័ព
-
មានថវិកាសម្រាប់ទ្រទ្រង់រាល់បេសកម្មរបស់ខ្លួន
-
មានទីស្នាក់ការនៅប្រទេសមហាអំណាច(សហរដ្ឋ អាមេរិច) ដែលជាអ្នកទ្រទ្រង់ខ្លាំងជាងគេ 
-
មហាសន្និបាទកោះប្រជុំយ៉ាងទៀតទាត់ ១ឆ្នំាម្តង 
      តាមរយៈការប្រៀបធៀបយើងឃើញថា អង្គ ការសហប្រជាជាតិមានប្រសិទ្ធភាពជាង
ក្នុងការបំ ពេញភារកិច្ចរបស់ខ្លួន ព្រោះអង្គការនេះមាន មធ្យោបាយគ្រប់គ្រាន់ ទាំងថវិកា
កងទ័ព និងមហា អំណាចជួយជ្រោមជ្រែង ។
បន្ថែម
-
ប្រាសាទព្រះវិហារស្ថិតនៅយ៉ាងខ្ពស់ត្រដែត លើ ខ្ពង់រាបស្មើនៃភ្នំដងរែក ក្នុងខេត្តព្រះវិហារ
។ ប្រាសា ទនេះបានកសាងឡើងក្នុងកំឡុងស.វទី៩-១១ ដែល កសាងឡើងដោយព្រះបាទយសោវរ្ម័នទី១ ហើយ
កសាងបន្តដោយព្រះបាទសូរ្យវរ្ម័នទី១ និងបញ្ចប់ ដោយព្រះបាទយសោវរ្ម័នទី២ ។
-
ការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភ័ណ្ឌ ពិភពលោក មានប្រយោជន៍ដល់កម្ពុជាដូចជា ៖
   
- លើកតំកើងកេរ្តិ៍ឈ្មោះប្រទេសខ្មែរឱ្យកាន់តែល្បី
ល្បាញខាងផ្នែកស្ថាបត្យកម្ម ក្នុងចំណោមស្ថាបត្យ កម្មពិភពលោក ។
     - អង្គការសហប្រជាជាតិជួយការពារ និងជួស ជុលឡើងវិញ
ធ្វើឱ្យភ្ញៀវទេសចរចាប់អារម្មណ៍ និង ទទួលស្គាល់ស្នាដៃដែលបានបន្សល់ទុក ។
     - បង្កើនប្រាក់ចំណូលយ៉ាងច្រើនចូលរដ្ឋ តាម រយៈទេសចរ
ដែលជាឧស្សាហកម្មគ្មានផ្សែង ។
     - ផ្សព្វផ្សាយវប្បធម៌ខ្មែរឱ្យល្បីរន្ទឺ
និងទាក់ទាញ ភ្ញៀវទេសចរណ៍ចូលមកទស្សនាប្រទេសយើងកាន់ តែច្រើន ។
     - ជួយបង្កើន និងបង្កើតការងារដល់ប្រជាពលរដ្ឋ ខ្មែរ
     - ជួយកាត់បន្ថយភាពក្រីក្រ តាមរយៈវិស័យ ទេសចរណ៍
១២/. តើបេតិកភ័ណ្ឌសំខាន់ៗ និងល្បីល្បាញលើពិ ភពដែលស្គាល់ គឺអ្វីខ្លះ ?
 - ប្រាសាទអាក្រូស៊ីល នៃប្រទេសក្រិច
 - ប្រាសាទអាឡាំប្រា ប្រទេសអេស្ប៉ាញ
 - ប្រាសាទអង្គរវត្ត ប្រទេសកម្ពុជា
 - រូបសំណាកព្រះយេស៊ូ ប្រទេសប្រេស៊ីល
 - ពីរ៉ាមីតឈឺធីអ៊ិចសា ប្រទេសម៉ិចស៊ិច
 - កីឡាឋាន កូលុស្យូម ប្រទេសអ៊ីតាលី
១៣/. ការអប់រំជាអ្វី?
ការអប់រំគឺជាការធ្វើសកម្មភាពទៅលើបុគ្គលដែលមានបំណងច្បាស់លាស់ក្នុងការប្រែប្រួលចិត្តគំនិត
និងបុគ្គលិកលក្ខណៈរបស់មនុស្ស ឬអាចនិយាយបានថាការអប់រំជាលំនាំនសការប្រព្រឹត្តទៅពេញមួយជិវិតរបស់មនុស្សក្នុងស្ថានភាពផ្សេងៗពីគ្នា
។
១៤/. មនុស្សដែលប្រាសចាកសីលធម៌បានផ្តល់ផលវិបាកអ្វីខ្លះដល់ខ្លួនឯង
គ្រួសារ និងសង្គមជាតិ ?
 ការប្រាសចាកសីលធម៌ផ្តល់ផលវិបាកដូចតទៅ៖
 + ចំពោះខ្លួនឯង៖
 - សង្គមរស់នៅស្អប់ខ្ពើមគេមិនទទូលស្គាល់
 - បាត់បង់តម្លៃរបស់ខ្លួន គ្មានញាតិមិត្ត ឬគ្រួសារណាគេរាប់រក
 - តែងតែត្រូវបានច្បាប់រដ្ឋផ្តន្ទាទោស
 - អាចប៉ះពាល់ដល់សុខភាព បាត់បង់ជិវិតរួមទាំងប្រាក់កាស
និងទ្រព្យសម្បត្តិ
 - បាត់អនាគតក្នុងឆាកជីវិត
 + ចំពោះគ្រួសារ
 - បាត់បង់កិត្តិយស កេរ្តិ៍ឈ្មោះ ថវិកា និងសេដ្ឋកិច្ចគ្រួសារ
 - តែងជួបប្រទះនឹងអំពើហឹសាក្នុងគ្រួសារ
 - ក្នុងរង្វង់គ្រួសារខ្វះភាពកក់ក្តៅ ខ្វះការទទួលខុសត្រូវរបស់គ្រួសារ
ជាពិសេសខ្វះការគោរព និងមានជំនឿទុកចិត្តពីអ្នកដទៃ
 + ចំពោះសង្គមជាតិ
 - បាត់បង់ធនធានមនុស្ស នាំឲ្យប្រទេសជាតិអាប់ឱនកិត្តិយស
និងគ្មានការរីកចម្រើន
 - សង្គមបាត់បង់នូវអ្នកគោរពច្បាប់ ខាតថវិកាជាតិ បាត់បង់យុត្តិធម៌សង្គម គ្មានតម្លាភាព
គ្មានការអភិវឌ្ឍ
 - នៅក្នុងសង្គមទាំងមូលមានអាណាធិបតេយ្យកើតឡើង បាត់បង់សន្តិសុខ
គ្មានសណ្តាប់ធ្នាប់
 - លទ្ធផលនៃការអប់រំទាំងឡាយគ្មានប្រសិទ្ធិភាពមិនអាចយកជាការបាន
១៥/. ចំពោះប្រជាពលរដ្ធដែលខ្វះការអប់រំ
តើនឹងមានផលវិបាកដូចម្តេច ?
 ប្រសិនបើពលរដ្ធជួបប្រទះកង្វះការអប់រំ នឹងទទួលផលវិបាកដូចខាងក្រោម៖
 - មានអំពើអសីលធម៌ មានអំពើហឹសា មានចោរកម្ម ឃាតកម្មជាដើម
 - មនុស្សតែងប្រើប្រាស់វត្ថុធម្មជាតិខុសទំនងនាំឲ្យខូចបរិស្ថាន
 - មានវិបត្តិកាយសម្បទា មានជម្ងឺ
គ្មានអនាម័យ គ្មានសុខភាព
 - បាត់បង់សេវាសង្គម
 - មានភាពអន់ថយក្នុងការអភិវឌ្ឍប្រទេសជាតិ
 - បាត់បង់ការអប់រំក្នុងសេវាសង្គម
បាត់បង់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់សង្គមជាតិជារួមគឺអរិយធម៌ធ្លាក់ចុះ ។ 
No comments:
Post a Comment