Tuesday, October 1, 2013

វប្បធម៌ទូទៅ ០៣



៨/. តើសេដ្ឋកិច្ច និងវប្បធម៌មានទំនាក់ទំនងគ្នាយ៉ាង ដូចម្តេចខ្លះ ? ចូរពន្យល់
   - វប្បធម៌ៈ ជាកន្សោមនៃចំណេះដឹង ដែលមាន​ តួនាទីបណ្តុះបណ្តាលគំនិត ប្រាជ្ញាស្មារតីរបស់ មនុស្ស .... ។
    - សេដ្ឋកិច្ចៈ គឺជាកិច្ចការដ៏ប្រសើរសម្រាប់ទ្រទ្រង់ និងអភិវឌ្ឍន៍សង្គម ដូចជាវិស័យកសិកម្ម ឧស្សាហ កម្ម ពាណិជ្ជកម្ម ..... ។
       ទំនាក់ទំនងរវាងវប្បធម៌ និងសេដ្ឋកិច្ចមានលក្ខ ណៈ ជាទំនាក់ទំនងរវាងទ្រឹស្តី និងការអនុវត្ត ដូចជាៈ ក្នុងការផ្សព្វផ្សាយឱ្យអតិថិជន ដែលជាអ្នកទិញ​បានស្គាល់ពីទំនិញរបស់យើង បើពុំបានប្រើប្រាស់ នូវការផ្សព្វផ្សាយនោះទេ គេមិនដឹងថាយើងកំពុង តែធ្វើអ្វីទេ ។
     ដូចនេះក្នុងការផ្សព្វផ្សាយ យើងត្រូវប្រើភាសា ឬ សិល្បៈផ្សេងៗ យកទៅសម្តែងជាឈុតឆាកខ្លីៗ នៃ រឿងណាមួយ ឬជាកម្មវិធីជាបទចំរៀង ដែលជា ផ្នែកតូចៗ នៃសិល្បៈ សុទ្ធតែទាក់ទងទៅនឹងវប្បធម៌ ទំាងអស់ ។ បើសេដ្ឋកិច្ចរីកចម្រើន គឺជាប្រភពដែល នាំឱ្យមានការរីកចម្រើនទៅលើផ្នែកផ្សេងៗ នៅក្នុង សង្គមដែរ តែបើសេដ្ឋកិច្ចអន់ថយវិញ វប្បធម៌នឹង ធ្លាក់ចុះជាពុំខាន ។
៩/. ក្នុងនាមជាយុវជនជល្អ ត្រូវមានភារកិច្ច និងអា កប្បកិរិយាចំពោះសិល្បៈវប្បធម៌ជាតិដូចម្តេចខ្លះ ?
- ទប់ស្កាត់នូវវប្បធម៌បរទេសនូវគ្រប់រូបភាព ដែល ធ្វើឱ្យខ្មែរបាត់បង់វប្បធម៌របស់ខ្លួន
- ថែរក្សា និងគោរពបូជាចំពោះអត្តសញ្ញាណ សិល្បៈ និងវប្បធម៌ជាតិ
- រួបរួមគ្នាស្រាវជ្រាវ និងការពារសិល្បៈវប្បធម៌ជាតិ
- បណ្តុះនូវទឹកចិត្តស្រឡាញ់ចំពោះសិល្បៈ និងវប្ប ធម៌ជាតិ
- ផ្សព្វផ្សាយឱ្យបានច្រើនតាមគ្រប់រូបភាព ទាំងក្នុង ទាំងក្រៅ ទៅលើសិល្បៈវប្បធម៌របស់ជាតិ
-​ ត្រូវនិយមឱ្យតម្លៃទៅលើស្នាដៃរបស់ជាតិខ្លួន
១០/. គេថាកិត្តិយស​និងកិត្តិនាមរបស់គ្រូបង្រៀនត្រូវ ផ្តើមចេញពីសកម្មភាព និងសីលធម៌អាកប្បកិរិយា របស់ខ្លួនផ្ទាល់ ។ ចូរពន្យល់
- កិត្តិយសៈ​ការមានយសសក្តិល្បីល្បាញ
- កិត្តិនាមៈ ការមានកេរ្តិ៍ឈ្មោះល្បីល្បាញ
    ដូចនេះកិត្តិយស និងកិត្តិនាមរបស់គ្រូបង្រៀន ត្រូវតែផ្តើមចេញពីសកម្ម និងសីលធម៌អាកប្បកិរិ យារបស់ខ្លួនផ្ទាល់ ព្រោះ ៖
- គ្រូបង្រៀនជាជនគំរូនៅក្នុងគ្រប់មជ្ឈដ្ឋានសង្គម
- មុខរបរគ្រូបង្រៀន ជាមុខរបរមួយថ្លៃថ្នូរ និងឧត្តុង ឧត្តម
- គ្រូបង្រៀនជាវិស្វករនៃព្រលឹង (បញ្ញាញាណ)
- ជាអ្នកការពារ និងដោះស្រាយនឹងបញ្ហាសង្គម
- ជាអ្នកព្យាបាលនូវជំងឺល្ងង់ខ្លៅ
- ជាឪពុកម្តាយទី២ របស់សិស្ស
- គ្រូបង្រៀនជាអ្នកកសាងគ្រឹះជីវិតរបស់មនុស្ស
- ជាអ្នកលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួន
១១/. ចូរប្រៀបធៀបសង្គមប្រជាជាតិ និងអង្គការ សហប្រជាជាតិ
 សង្គមប្រជាតិ
- ប្រទេសមហាអំណាចមិនជួយជ្រោមជ្រែងអង្គការ នេះឡើយ
- សង្គមប្រជាជាតិគ្មានកម្លាំងកងទ័ពឡើយ
- គ្មានថវិកាសម្រាប់ទ្រទ្រង់អង្គការនេះ ក្នុងការបំ ពេញបេសកកម្មឡើយ
- ទីស្នាក់ការស្ថិតក្នុងប្រទេសអព្យាក្រឹត្យ ដែលមិន មែនជាប្រទេសមហាអំណាច
  អង្គការសហប្រជាជាតិ
- មានការចូលរួមយ៉ាងពេញទំហឹងពីប្រទេសមហា អំណាច (ក្រុមព្រឹក្សាសន្តិសុខ)
- មានកម្លាំងកងទ័ព
- មានថវិកាសម្រាប់ទ្រទ្រង់រាល់បេសកម្មរបស់ខ្លួន
- មានទីស្នាក់ការនៅប្រទេសមហាអំណាច(សហរដ្ឋ អាមេរិច) ដែលជាអ្នកទ្រទ្រង់ខ្លាំងជាងគេ
- មហាសន្និបាទកោះប្រជុំយ៉ាងទៀតទាត់ ១ឆ្នំាម្តង
      តាមរយៈការប្រៀបធៀបយើងឃើញថា អង្គ ការសហប្រជាជាតិមានប្រសិទ្ធភាពជាង ក្នុងការបំ ពេញភារកិច្ចរបស់ខ្លួន ព្រោះអង្គការនេះមាន មធ្យោបាយគ្រប់គ្រាន់ ទាំងថវិកា កងទ័ព និងមហា អំណាចជួយជ្រោមជ្រែង ។
បន្ថែម
- ប្រាសាទព្រះវិហារស្ថិតនៅយ៉ាងខ្ពស់ត្រដែត លើ ខ្ពង់រាបស្មើនៃភ្នំដងរែក ក្នុងខេត្តព្រះវិហារ ។ ប្រាសា ទនេះបានកសាងឡើងក្នុងកំឡុងស.វទី៩-១១ ដែល កសាងឡើងដោយព្រះបាទយសោវរ្ម័នទី១ ហើយ កសាងបន្តដោយព្រះបាទសូរ្យវរ្ម័នទី១ និងបញ្ចប់ ដោយព្រះបាទយសោវរ្ម័នទី២ ។
- ការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភ័ណ្ឌ ពិភពលោក មានប្រយោជន៍ដល់កម្ពុជាដូចជា ៖
    - លើកតំកើងកេរ្តិ៍ឈ្មោះប្រទេសខ្មែរឱ្យកាន់តែល្បី ល្បាញខាងផ្នែកស្ថាបត្យកម្ម ក្នុងចំណោមស្ថាបត្យ កម្មពិភពលោក ។
     - អង្គការសហប្រជាជាតិជួយការពារ និងជួស ជុលឡើងវិញ ធ្វើឱ្យភ្ញៀវទេសចរចាប់អារម្មណ៍ និង ទទួលស្គាល់ស្នាដៃដែលបានបន្សល់ទុក ។
     - បង្កើនប្រាក់ចំណូលយ៉ាងច្រើនចូលរដ្ឋ តាម រយៈទេសចរ ដែលជាឧស្សាហកម្មគ្មានផ្សែង ។
     - ផ្សព្វផ្សាយវប្បធម៌ខ្មែរឱ្យល្បីរន្ទឺ និងទាក់ទាញ ភ្ញៀវទេសចរណ៍ចូលមកទស្សនាប្រទេសយើងកាន់ តែច្រើន ។
     - ជួយបង្កើន និងបង្កើតការងារដល់ប្រជាពលរដ្ឋ ខ្មែរ
     - ជួយកាត់បន្ថយភាពក្រីក្រ​ តាមរយៈវិស័យ ទេសចរណ៍

១២/. តើបេតិកភ័ណ្ឌសំខាន់ៗ និងល្បីល្បាញលើពិ ភពដែលស្គាល់ គឺអ្វីខ្លះ ?
 - ប្រាសាទអាក្រូស៊ីល នៃប្រទេសក្រិច
 - ប្រាសាទអាឡាំប្រា ប្រទេសអេស្ប៉ាញ
 - ប្រាសាទអង្គរវត្ត ប្រទេសកម្ពុជា
 - រូបសំណាកព្រះយេស៊ូ ប្រទេសប្រេស៊ីល
 - ពីរ៉ាមីតឈឺធីអ៊ិចសា ប្រទេសម៉ិចស៊ិច
 - កីឡាឋាន កូលុស្យូម ប្រទេសអ៊ីតាលី
១៣/​.​ ការអប់រំជាអ្វី?
ការអប់រំគឺជាការធ្វើសកម្មភាពទៅលើបុគ្គលដែលមានបំណងច្បាស់លាស់ក្នុងការប្រែប្រួលចិត្តគំនិត និងបុគ្គលិកលក្ខណៈរបស់មនុស្ស ឬអាចនិយាយ​បានថាការអប់រំជាលំនាំនសការប្រព្រឹត្តទៅពេញមួយជិវិតរបស់មនុស្សក្នុងស្ថានភាពផ្សេងៗពីគ្នា ។
១៤/. មនុស្សដែលប្រាសចាកសីលធម៌បានផ្តល់ផល​វិបាកអ្វីខ្លះដល់ខ្លួនឯង គ្រួសារ​ និងសង្គមជាតិ ?
 ការប្រាសចាកសីលធម៌ផ្តល់ផលវិបាកដូចតទៅ៖
 + ចំពោះខ្លួនឯង៖
 - សង្គមរស់នៅស្អប់ខ្ពើមគេមិនទទូលស្គាល់
 - បាត់បង់តម្លៃរបស់ខ្លួន គ្មានញាតិមិត្ត ឬគ្រួសារ​ណាគេរាប់រក
 - តែងតែត្រូវបានច្បាប់រដ្ឋផ្តន្ទាទោស
 - អាចប៉ះពាល់ដល់សុខភាព បាត់បង់ជិវិត​រួមទាំង​ប្រាក់កាស និងទ្រព្យសម្បត្តិ
 - បាត់អនាគតក្នុងឆាកជីវិត
 + ចំពោះគ្រួសារ
 -​ បាត់បង់កិត្តិយស កេរ្តិ៍ឈ្មោះ ថវិកា និងសេដ្ឋកិច្ច​គ្រួសារ
 - តែងជួបប្រទះនឹងអំពើហឹសាក្នុងគ្រួសារ
 - ក្នុងរង្វង់គ្រួសារខ្វះភាពកក់ក្តៅ ខ្វះការទទួលខុស​ត្រូវរបស់គ្រួសារ ជាពិសេសខ្វះការគោរព និងមានជំនឿទុកចិត្តពីអ្នកដទៃ
 + ចំពោះសង្គមជាតិ
 - បាត់បង់ធនធានមនុស្ស នាំឲ្យប្រទេសជាតិអាប់​ឱន​​កិត្តិយស និងគ្មានការរីកចម្រើន
 - សង្គមបាត់បង់នូវអ្នកគោរពច្បាប់ ខាតថវិកាជាតិ បាត់បង់យុត្តិធម៌សង្គម គ្មានតម្លាភាព​ គ្មានការ​អភិវឌ្ឍ
 - នៅក្នុងសង្គមទាំងមូលមានអាណាធិបតេយ្យ​កើតឡើង បាត់​បង់សន្តិសុខ គ្មានសណ្តាប់ធ្នាប់
 - លទ្ធផលនៃការអប់រំទាំងឡាយគ្មានប្រសិទ្ធិភាព​មិនអាចយកជាការបាន
១៥/. ចំពោះប្រជាពលរដ្ធដែលខ្វះការអប់រំ តើនឹង​មានផលវិបាកដូចម្តេច ?
 ប្រសិនបើពលរដ្ធជួបប្រទះកង្វះការអប់រំ នឹងទទួល​ផលវិបាកដូចខាងក្រោម៖
 - មានអំពើអសីលធម៌ មានអំពើហឹសា មានចោរ​កម្ម ឃាតកម្មជាដើម
 - មនុស្សតែងប្រើប្រាស់វត្ថុធម្មជាតិខុសទំនងនាំឲ្យ​ខូចបរិស្ថាន
 - មានវិបត្តិកាយសម្បទា មានជម្ងឺ គ្មានអនាម័យ គ្មានសុខភាព
 - បាត់បង់សេវាសង្គម
 - មានភាពអន់ថយក្នុងការអភិវឌ្ឍប្រទេសជាតិ
 - បាត់បង់ការអប់រំក្នុងសេវាសង្គម បាត់បង់កិត្តិ​យស និងសេចក្តីថ្លៃថ្នូររបស់សង្គមជាតិជារួមគឺ​អរិយ​ធម៌ធ្លាក់ចុះ ។

វប្បធម៌ទូទៅ ០២



១. តើការសិក្សាវប្បធម៌ទូទៅ មានគោលបំណង ដូចម្តេច ?
ក/ ចំណេះដឹង
    - បណ្តុះមនោសញ្ចេតនា ថែរក្សាការពារនូវអ្វី ដែលជារបស់ជាតិ មានដូចជា​ជំនឿ ទំនៀមទម្លាប់ សកម្មភាពរបស់ពលរដ្ឋប្រកបគ្រប់ការងារ មរតក វប្បធម៌ជាតិ ពិសេសគឺវប្បធម៌ អរិយធម៌ខ្មែរ ដែល បុព្វបុរសបានបន្សល់ទុក ។
    - ស្គាល់ច្បាស់នូវប្រភពលក្ខណៈរបស់វប្បធម៌ ដែលស្តែងឡើងតាមរយៈឥរិយាបទ ដេក ដើរ ឈរ អង្គុយ និយាយស្តី ជំនឿសាសនា សិល្បៈរបស់ជាតិ
ខ/ ចំណេះធ្វើ
    - ចេះច្នៃប្រឌិតនូ​វអ្វីដែលមិនមែនជារបស់ជាតិ ឱ្យទៅជារបស់ជាតិខ្លួន (ជាតូបនីយកម្ម ) ស្របតាម ដូងព្រលឹងរបស់ជាតិខ្មែរ
    - ផ្សាភ្ជាប់ចំណេះដឹងទូទៅ ស្តីពីវប្បធម៌របស់ជាតិ អន្តរជាតិ ភ្ជាប់ទៅនឹងមុខវិជ្ជាដទៃទៀត ដើម្បីបើក ទូលាយនូវចំណេះទូទៅ ។
    - លើកកំពស់នៃការប្រើប្រាស់ និងផ្សព្វផ្សាយ ហើយថែរក្សាការពារនូវអ្វីៗ ដែលជារបស់ជាតិ ។
គ/ ឥរិយាបទ
  - ស្គាល់កាតព្វកិច្ច និងស្វ័យអប់រំខ្លួនឱ្យក្លាយទៅជា ពលរដ្ឋល្អ មានមនសិកាជាតិ និងមនសិកាក្នុងមុខ វិជ្ជាជីវៈ អនុវត្តទៅតាមសមាអាជីវៈ ។
  - ស្គាល់ព្រំដែននៃសិទ្ធិ និងច្បាប់ ករណីកិច្ច និង ការទទួលខុសត្រូវ ដើម្បីជៀសវាងការរំលោភសិទ្ធិ ។
  - មានសាមគ្គីភាពល្អ ស្រលាញ់យុត្តិធម៌ ស្រលាញ់ មនុស្សជាតិទូទៅ ។
  - ទំនាក់ទំនងល្អជាមួយជាតិ អន្តរជាតិ មិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា ។
  - ចេះថែរក្សាការពារបរិស្ថាន ។
ឃ/ ចំណេះចេះរស់នៅក្នុងសង្គម
  - ចេះរស់នៅក្នុងសង្គមជាមួយគ្នា គោរពសិទ្ធិគ្នា ដើម្បីរក្សាបាននូវវប្បធម៌សន្តិភាព ។
  - ចេះរស់នៅប្រកបដោយចរិយាធម៌ គុណធម៌ ដើម្បីរស់ក្នុងសេចក្តីថ្លៃថ្នូរ ។
២. តើវប្បធម៌មានប្រភពកំណើតមកពីណា ? មាន ចាប់ពីត្រឹមណាមក ?
  - វ​ប្បធម៌មានកំណើតចេញពីពលកម្មផ្នែកខួរ ក្បាល និងរូបរាងកាយរបស់មនុស្ស ។
  - គឺចាប់មានតាំងពីពេលមនុស្សមានកំណើតកើត មក (មនុស្សមានកំណើតកើតនៅលើផែនដី)
៣. តើមានកត្តាសំខាន់ៗ អ្វីខ្លះ ដែលសម្រេចដល់ការ បង្កើតវប្បធម៌ អរិយធម៌របស់ជាតិនីមួយៗ ?
  - កត្តាពលកម្ម និងគំនិតច្នៃប្រឌិតៈ ពលកម្មមាន សារសំខាន់ណាស់សម្រាប់ទ្រទ្រង់សង្គមមនុស្ស ។ គ្មានពលកម្ម គឺគ្មានគំនិតច្នៃប្រឌិត ហើយក៏គ្មាន អត្ថភាពសង្គមមនុស្សដែរ ។
  ដូចនេះពលកម្មជាកត្តាចំបង និងសំខាន់ ដែលធ្វើ ឱ្យសង្គមមនុស្សមានអត្ថភាពជារៀងរហូត បន្តពី សង្គមមួយទៅសង្គមមួយ ។
   - កត្តាភូមិសាស្រ្តៈ សំដៅទៅលើទឹកដី ភ្លើង ខ្យល់ ធ​ម្មជាតិ និងអាកាសធាតុ ទាំងអស់នេះជាតម្រូវការ របស់មនុស្ស ហើយមនុស្សទាញអត្ថប្រយោជន៍ពី ធម្មជាតិ មកបំពេញតម្រូវការក្នុងជីវភាពរស់នៅ ។
  - កត្តាសាសនាៈ
  - កត្តារបបសង្គមៈ សង្គមនីមួយៗ មានរបបសង្គម របស់ខ្លួន ក្នុងការគ្រប់គ្រងដឹកនាំទៅតាមដំណាក់ កាលប្រវត្តិសាស្ត្ររៀងៗ ខ្លួន ។
   ដូចនេះលក្ខណៈភូមិសាស្រ្ត ធម្មជាតិ ទឹកដី អា កាសធាតុរបស់ប្រទេសនីមួយៗ ដែរ (ការលំបាក និងការងាយស្រួល) ពោលគឺការសម្របខ្លួនដើម្បី រស់នៅជាមួយនឹងលក្ខណៈភូមិសាស្ត្រទាំងនោះ ។

៤. ហេតុអ្វីបានជាគេប្រើពាក្យថា “វប្បធម៌ អរិយធម៌ ហើយមិនដែលនិយាយថា “សង្គមធម៌ អរិយធម៌ ឡើយ” ?
  - បានជាគេនិយាយពាក្យថា “វប្បធម៌ អរិយធម៌” ពាក្យវប្បធម៌តែងតែនៅមុខពាក្យអរិយធម៌ជានិច្ច ព្រោះ ៖
  - វប្បធម៌ សំដៅទៅលើមនុស្សម្នាក់ៗ ដែលធ្វើ សកម្មភាព ពលកម្ម និយាយស្តី ដេក ដើរ ឈរ អង្គុយ គេអាចវាយតម្លៃបានភ្លាមៗ ទៅលើអ្នកនោះ ថា មានកំរិត វប្បធម៌ទាប ឬអ្នកនោះមានកំរិត វប្បធម៌ខ្ពស់ ។
  ចំណែកឯសង្គមធម៌វិញ គេពុំសូវនិយាយជាប់ និង ពាក្យអរិយធម៌ទេ ព្រោះថាសង្គមធម៌តែងស្ថិតនៅ ជាប់ជានិច្ចជាមួយសង្គមមនុស្ស ហើយសង្គមធម៌ក៏ មិនមែននិយាយអំពីមនុស្សម្នាក់ដែរ ។
៥. តើការប្រាសចាកសីលធម៌ បានផ្តល់ផលវិបាកអ្វី ខ្លះ ?
   ចំពោះខ្លួនឯង
- សង្គមរស់នៅគេស្អប់ខ្ពើមមិនទទួលស្គាល់
- បាត់បង់តម្លៃរបស់ខ្លួន
- គ្មានញាតិមិត្ត គ្រួសារមិនរាប់រក
- ត្រូវបានច្បាប់រដ្ឋផ្តន្ទាទោស
- ប៉ះពាល់សុខភាព អាចរហូតបាត់បង់ជីវិត
- ខាតបង់ប្រាក់កាស ទ្រព្យធន
- បាត់បង់អនាគតក្នុងឆាកជីវិត
    ចំពោះគ្រួសារៈ
- បាត់បង់កិត្តិយស កេរ្តិ៍ឈ្មោះ កម្លាំងពលំ ថវិការ ឬ សេដ្ឋកិច្ចគ្រួសារ
- ជានិច្ចកាលតែងមានអំពើហឹង្សាក្នុងគ្រួសារ
- ក្នុងគ្រួសារខ្វះភាពកក់ក្តៅ ខ្វះការទទួលខុសត្រូវ ក្នុងគ្រួសារ
- ខ្វះការគោរព និងជំនឿទុកចិត្តពីអ្នកដទៃ
    ចំពោះសង្គម
- បាត់បង់ធនធានមនុស្ស ប្រទេសជាតិ អាប់អោន កិត្តិយស គ្មានការរីកចម្រើន ។
- បាត់បង់ការគោរពច្បាប់ បាត់បង់ថវិកាជាតិ
- បាត់យុត្តិធម៌សង្គម គ្មានតំលាភាព គ្មានការអភិ
- សង្គមជាតិអនាធិបតេយ្យ បាត់បង់សន្តិសុខ គ្មាន សណ្តាប់ធ្នាប់
- លទ្ធផលការងារគ្មានប្រសិទ្ធភាព មិនអាចយកជា ការបាន ។
៦/. គោលដៅនៃជីវិតរបស់មនុស្ស មិនគ្រាន់តែរស់ រានមានជីវិតប៉ុណ្ណោះទេ តែត្រូវរស់ដោយសេចក្តីថ្លៃ ថ្នូរផងដែរ ។ ចូរបកស្រាយ
    ក/ បកស្រាយគំនិត
- មិនរស់ដើម្បីរស់ មិនរស់ដើម្បីហូប
- ត្រូវចេះរស់
- រស់ចុះសម្រុងជាមួយអ្នកដទៃ
- រស់ប្រកបដោយកិត្តិយស រស់មានប្រយោជន៍ដល់ សង្គមជាតិ គ្រួសារ ខ្លួនឯងជាដើម
     ខ/ ដើម្បីរស់ឱ្យបានសេចក្តីថ្លៃថ្នូរត្រូវ ៖
- មានសីលធម៌ គុណធម៌ល្អក្នុងការរស់នៅ
- គោរពសិទ្ធិ ច្បាប់ និងសេរីភាពរបស់អ្នកដទៃ
- ស្វះស្វែងរកមុខជំនាញ ចំណេះដឹង បច្ចេកទេស វិទ្យាសាស្ត្រ តាមការវិវឌ្ឍរបស់សង្គម ដើម្បីកសាង សមត្ថភាព
- ចូលរួមថែរក្សាបរិស្ថាន អនាម័យ
- ចូលរួមកសាង ការពារសម្បតិ្តវប្បធម៌ សម្បតិ្តធម្ម ជាតិ និងទឹកដី
-ចូលរួមបំបាត់បាតុភាពអវិជ្ជមាន
- អភិវឌ្ឍន៍ខ្លួនឯងជានិច្ច
បើមនុស្សម្នាក់ៗ ធ្វើដូចនេះបាន ទើបមានន័យថា រស់នៅថ្លៃថ្នូរ ។
៧/. ក្នុងការរស់នៅមនុស្សត្រូវមានសីលធម៌ប៉ុន្មាន យ៉ាង ?
     សីលធម៌ គឺជាធម៌ដែលនាំមនុស្សឆ្ពោះទៅរក អំពើដែលជាកុសល ឬជាគន្លងនៃចរិយារបស់ មនុស្ស ដែលរស់ប្រកបដោយគុណធម៌ ដើម្បីរស់ នៅសមរម្យក្នុងសង្គម ឬជាទ្រឹស្តី ពាក្យទូន្មានទាំង ឡាយណាដែលដឹកនាំមនុស្សទៅរកផ្លូវល្អ ។
     គុណធម៌ ជាតម្លៃដែលស្តែងចេញតាមរយៈ កាយវាចាចិត្ត និងសកម្មភាពរបស់មនុស្ស។ ដូចនេះ នៅក្នុងការរស់នៅ មនុស្សត្រូវមានសីលធម៌ប្រាំ យ៉ាងគឺ ៖
 - សីលធម៌ផ្ទាល់ខ្លួនៈ  ដឹងខុសត្រូវ ល្អអាក្រក់ ក្លាហាន ហានទទួលខុសត្រូវលើអំពើរបស់ខ្លួន តាំង ជាម្ចាស់លើចិត្តរបស់ខ្លួនបាន ។
 - សីលធម៌គ្រួសារៈ ស្គាល់នូវកាតព្វកិច្ចរបស់ខ្លួនជា កូន ជាឳពុកម្តាយ ជាបងប្អូន ចិញ្ចឹមកូនមិនគិតពី ការតបគុណវិញ ធ្វើឱ្យមានភាពសុខដុម ស្រឡាញ់ និងឧបត្ថម្ភកូនស្មើៗគ្នា អប់រំកូនចៅឱ្យទៅជាពលរដ្ឋ ល្អ
 - សីលធម៌ក្នុងវិជ្ជាជីវៈ មានមនសិការក្នុងការងារ រក ស៊ីតាមសមត្ថភាព និងតាមសម្មាជីវ មិនរំលោភលើ អ្នកតូចជាងខ្លួន មិនលោភលន់ ។
 - សីលធម៌ក្នុងសង្គមៈ មានសាមគ្គីភាពល្អ មិនបង្ក ទំនាស់ គោរពសិទ្ធិមនុស្ស ស្រឡាញ់យុត្តិធម៌ ស្រ លាញ់មនុស្សទូទៅ ទទួលស្គាល់ទុក្ខវេទនារបស់ អ្នកដទៃ
 - សីលធម៌ពិភពលោកៈ មានទំនាក់ទំនងល្អ​ជាបរ ទេស មិនប្រកាន់ជាតិសាសន៍ សាសនា ពណ៌សម្បុរ

វប្បធម៌ទូទៅ


១. ដូចម្តេចដែលហៅថាវប្បធម៌ ?
    វប្បធម៌មានន័យច្រើន ទៅតាមទស្សនៈនិយមផ្សេងៗ គ្នា ប៉ុន្តែទស្សនៈទាំងអស់នេះបានឯកភាពគ្នា ផ្តោតទៅ លើការរីកចម្រើនផ្នែកចំណេះដឹង និងបញ្ញាស្មារតីរបស់ មនុស្ស ។ ដូច្នេះយើងអាចអោយនិយមន័យរួមមួយ ចំពោះពាក្យវប្បធម៌ ដូចតទៅ ៖
  វប្បធម៌ គឺជាសញ្ញាមួយដ៏ទូលំទូលាយ ក្តោបក្តាប់គ្រប់ តម្លៃច្នៃប្រឌិតរបស់មនុស្ស ទៅលើបណ្តាបាតុភូតផ្សេង ៗ នៃធម្មជាតិ ទោះបីជាសកម្មភាពនោះប្រព្រឹត្តឡើង ដោយបញ្ញាពលកម្មក្តី ឬដោយកាយពលកម្មក្តី ។
២. ចូរអោយនិយមន័យនៃពាក្យអរិយធម៌ ?
  អរិយធម៌ត្រូវបានគេអោយនិយមន័យប្លែកៗ ដូចជា ពាក្យវប្បធម៌ដែរ ។ តាមវចនានុក្រមខ្មែរភាគទី២ បានពន្យល់ថាអរិយធម៌ គឺជាអ្វីដែលនាំ អោយ​កើតសេចក្តី សុខ សេចក្តីចម្រើន ឬក៏ជាបែបបទ សណ្តាប់ធ្នាប់ របៀបរៀបរយល្អត្រឹមត្រូវ ។
   តាមវចនានុក្រម ឡារូស ស.វទី២០ បានពន្យល់ថា អរិយធម៌ គឺរបៀបរបបផ្សេងៗ នៃការរីកចម្រើនទាំង ខាងសតិបញ្ញា ចំណេះដឹងសីលធម៌ ឧស្សា​ហកម្មនៃ សង្គមនីមួយៗ ។
    លោកកាល់ម៉ាក ពន្យល់ថា គឺជាតម្លៃខាងសម្ភារៈ ។
    ទោះបីពាក្យអរិយធម៌ ត្រូវបានអ្នកប្រាជ្ញនៅលើ សកលលោកពន្យល់ខុសៗ គ្នាក៏ដោយ ក៏មានមតិឯក ភាពគ្នាមួយ ត្រង់ចំនុចដែលអ្នកប្រាជ្ញា​ទាំងនោះបាន អោយតម្លៃដល់ការរីកចម្រើនរបស់សង្គមមនុស្ស ។
    ដូចនេះ យើងអាចអោយនិយមន័យថា អរិយធម៌គឺ ជាការរីកចម្រើនលើគ្រប់វិស័យ ទាំងផ្នែកស្មារតី សម្ភារៈ និងការគ្រប់គ្រង ដែលនាំអោយសង្គមមនុស្ស​ទៅរក ភាពរុងរឿងផ្ទុយនឹងភាពព្រៃផ្សៃ ។
៣. បើវប្បធម៌ជាមែកធាងនៃអរិយធម៌ ហើយសង្គម ធម៌ក៏ជាមែកធាងនៃអរិយធម៌ដែរ ហេតុដូចម្តេចបាន ជាគេច្រើននិយមនិយាយថា វប្បធម៌ អរិយធម៌ ? ម្តេច គេមិននិយាយថា សង្គមធម៌ អរិយធម៌ ?
     ក្នុងការនិយាយ ក៏ដូចក្នុងការសរសេរក្នុងភាសាខ្មែរ យើងក៏ដូចជាភាសាបារំាងដែរ គេចូលចិត្តនិយាយថា វប្បធម៌ អរិយធម៌យ៉ាងដូចនេះ ។ គេចូលចិត្តនិយាយ យ៉ាងនេះ ព្រោះវប្បធម៌មានឥទ្ធិពលខ្លាំងសម្រាប់ទ្រទ្រង់ អរិយធម៌ ពោលគឺបើគ្មានវប្បធម៌ អរិយធម៌ក៏គ្មានដែរ ដើម្បីអោយមានអរិយ​ធម៌ ត្រូវតែបណ្តុះបណ្តាលជា មុនសិន មនុស្សដែលពុំបានទទួលការបណ្តុះបណ្តាល រៀនសូត្រ ពុំអាចក្លាយជាមនុស្សមានអរិយធម៌បាន ឡើយ ។ ម្យ៉ាងវិញទៀត បានជាចូលចិត្តនិយាយវប្ប ធម៌អរិយធម៌ ព្រោះគេអាចមើលឃើញវប្បធម៌របស់ មនុស្សម្នាក់ របស់សង្គមមួយ ឬរបស់ជនជាតិណាមួយ គេមើលវប្បធម៌ មុននឹងឈានទៅមើលឃើញអរិយ ធម៌ ។ ដូចនេះការនិយមហៅវប្បធម៌ តែងតែនៅមុខ ដែលគេត្រូវនិយាយថា វប្បធម៌អរិយធម៌​យ៉ាងដូចនេះ។ ចំណែកឯសង្គមធម៌វិញ គេពុំសូវនិយាយភ្ជាប់ទៅនឹង អរិយធម៌ទេ ថ្វីត្បិតតែវាជាមែកធាងនៃអរិយធម៌ក៏ ដោយ ពីព្រោះថា គេពុំអាចមើល​ឃើញ​សង្គមធម៌របស់ សង្គមធម៌ របស់សង្គមណាមួយបានងាយឡើយ ដើម្បី ស្គាល់ពីសង្គមធម៌របស់សង្គមជាតិមួយ គេត្រូវការពិនិ ត្យមើល ឬធ្វើការសិក្សា​ស្រាវជ្រាវអស់ពេលយ៉ាងយូរ ។ ដោយមូលហេតុខាងលើនេះ ទើបគេចូតចិត្តនិយាយថា វប្បធម៌ អរិយធម៌រៀងដរាបមក ។
៤/ មនុស្សចាប់មានវប្បធម៌របស់ខ្លួននៅពេលណា ?
   ចាប់ពីពេលដែលខ្លួនបានចាកចេញពីលក្ខណៈភាព ជាសត្វ គឺនៅពេលដែលមានគំនិច្នៃប្រឌិតរកវត្ថុផ្សេងៗ ធ្វើជាឧបករណ៍ប្រើប្រាស់ និងចេះបន្លឺ​សូរសញ្ញាផ្សេងៗ ជាសំគាល់ មានភាសា ពាក្យសម្តីជាដើម ។
៥. តើជនជាតិខ្មែរស្ថិតក្នុងអំបូរអ្វី ?
    ខ្មែរជាជាតិសាសន៍មួយ ស្ថិតក្នុងអំបូរខ្មែរ-មន ឬមន -ខ្មែរ មានអត្ថន័យទូលំទូលាយ សម្រាប់សម្គាល់ជនជាតិ ខ្មែរ និងជនជាតិមន បណ្តា​ជនជាតិភាគតិចជាច្រើន ទៀត មានប្រមាណជា៧៦ក្រុម ដែលរស់នៅប្រទេស ឥណ្ឌាភាគខាងកើត រហូតដល់សមុទ្រចិន ដោយឆ្លង កាត់តាមប្រទេសភូមា ថៃ ខ្មែរ ឡាវ និងវៀតណាម ក្នុង បណ្តាជនជាតិក្នុងអំបូរនេះ មានតែជនខ្មែរ និងមនទេ ដែលបានកសាងអរិយធម៌ខ្ពង់ខ្ពស់មុនគេ និងមាន ប្រជាជនច្រើនជាង​គេ អាស្រ័យហេតុនេះហើយទើបគេ អោយឈ្មោះជនជាតិពីរ គឺខ្មែរមននេះឯង សម្រាប់សំ គាល់អំបូររបស់ខ្លួន ដោយរាប់ទាំងបណ្តាជនជាតិភាគ តិច ដែលជា​ជនជាតិដើមនៅតំបន់នេះផង ។
៦. ហេតុអ្វីបានជាខ្មែរស្ថិតក្នុងអំបូរមនខ្មែរ ?
   បានជាខ្មែរស្ថិតក្នុងអំបូរមនខ្មែរ និងជនជាតិភាគតិច ដទៃទៀត ត្រូវរាប់បញ្ចូលទៅក្នុងអំបូរនេះដែរ ព្រោះ មានលក្ខណៈឯកភាពសម្រាប់សម្គាល់ដូចតទៅ ៖
- ភាសា
- ជំនឿ ប្រហាក់ប្រហែលគ្នា (ខ្សែខាងម្តាយ)
- លើការប្រកបរបរចិញ្ចឹមជីវិត (ធ្វើស្រែចំការ)
- លក្ខណៈរូបរាងកាយ (មាឌតូ​ចល្មម អាចឡើងដល់ មធ្យម ស្បែកស សម្បុរសណ្តែកបាយ)
- ភ្នែកមានសណ្ឋានត្រង់ ហើយបើកធំៗ
- ច្រមុះទូលាយ
- សក់រឹង រួញអង្គាដី
- ក្បាល
៧. តើអរិយធម៌ខ្មែរ មានលក្ខណៈពិសេសដូចម្តេច ?
- លក្ខណៈជាតិ ៈ ជាលក្ខណៈស្ថិតស្ថេររបស់ប្រជាជាតិ កម្ពុជា ដែលរួមមានទំនៀមទម្លាប់ ប្រពៃណី សិល្បៈ សាសនា ភូមិសាស្រ្ត ទឹកដី...(ព្រលឹងជាតិ អត្តសញ្ញាណ ជាតិ) ឥទ្ធិពលដែលមិនសមស្របតាមចំណង់ចំណូល របស់ប្រជាជាតិខ្មែរ​ត្រូវបានទាត់ចោលទាំងស្រុង ។

- លក្ខណៈសំយោគៈ ជាលក្ខណៈដែលបត់បែន ទន់ភ្លន់ ទៅតាមអ្វីដែលមានលក្ខណៈរីកចម្រើន ដោយយកមក​កែច្នៃប្រឌិត អោយមកជាលក្ខណៈជាតិ (ជាតូបនីយ កម្ម) មានន័យថាខ្មែរមិនទទួលយកវប្បធម៌ អរិយធម៌ របស់បរទេសទាំងស្រុងឡើយ ។
៨. ចូរបង្ហាញពីបញ្ហាពុទ្ធិ ភាវៈ សុខៈ ក្នុងលទ្ធិសាសនា ព្រាហ្មណ៍ ?
   គឺមិនខុសពីលទ្ធិវេទប៉ុន្មានទេ គឺអាស្រ័យដោយអាទិ ទេពកំណត់អោយ ពុទ្ធិដ៏ខ្ពង់ខ្ពស់ ឬក៏ពុទ្ធិសក្តិសិទ្ធិ គឺពុទ្ធិ កើតឡើងអំពីអាទិទេព ។ អ្នកដែល​មានសិទ្ធិទទួលយក ពុទិ្ធនេះ គឺមានតែវណ្ណៈព្រាហ្មណ៍ និងក្សត្រប៉ុណ្ណោះ ។ ភាវៈទាំងអស់កើតឡើងដោយសារអាទិទេព អាទិទេព ជាអ្នកបង្កើត​លោក ហើយ​ប្រែ​ប្រួល​វិល​កើតស្លាប់ មាន ទាំងអាត្ម័ន និងអាទិទេពទេ ដែលពុំចេះស្លាប់ តែចំពោះ សុខៈមាននៅក្នុងកណ្តាប់ដៃអាទិទេព បើចង់បានសុខ ត្រូវធ្វើការ​បួងសួង​បែរបន់ទៅតាមពិធីផ្សេងៗ ។
៩.លទ្ធិព្រាហ្មណ៍សាសនា បានជះឥទ្ធិពលអ្វីខ្លះដល់ប្រ ទេសខ្មែរ ?
      ជនជាតិខ្មែរ បានទទួលឥទ្ធិពលវប្បធម៌សាសនា ព្រាហ្មណ៍ លើច្រើនវិស័យដូចជា លើវិស័យស្ថាបត្យកម្ម (ប្រាសាទភ្នំ) លើវិស័យសិល្បៈ (រូបចម្លាក់​បដិមានានា) ដែលទាក់ទងនឹងលទ្ធិសាសនាព្រាហ្មណ៍ ព្រះវិស្ណុ ព្រះ ឥសូរ ។ លើវិស័យអក្សរសាស្រ្តខ្មែរ ទទួលឥទិ្ធពលសាស នាព្រាហ្មណ៍ លើភាសាបាលី សំស្រ្កឹត​របស់ឥណ្ឌា លើ វិស័យជំនឿ ទំនាក់ទំនងជីវភាពរស់នៅ ខ្មែរមានជំនឿ លើពិធីបន់ស្រន់ (អ្នកតា) ។
១០. ហេតុអ្វីព្រះពុទ្ធសាសនាបែកចែកជាពីរនិកាយ ?
- ការប៉ះទង្គិចគ្នារវាងព្រះពុទ្ធ និងព្រហ្មញ្ញសាសនា
- មានអ្នកកាន់ព្រះពុទ្ធសាសនាខ្លះ ចង់អោយមានអាទិ ទេពណាមួយនៅគ្រប់គ្រង ដូចព្រាហ្មណ៍សាសនាដែរ ហេតុនេះ ទើបមានព្រះពោធិ សត្វ អវលោកេស្វរៈ ។
១១. តើគោលប្រតិបតិ្តក្នុងព្រះពុទ្ធសាសនាមានអ្វីខ្លះ ?