Tuesday, October 1, 2013

វប្បធម៌ទូទៅ ០២



១. តើការសិក្សាវប្បធម៌ទូទៅ មានគោលបំណង ដូចម្តេច ?
ក/ ចំណេះដឹង
    - បណ្តុះមនោសញ្ចេតនា ថែរក្សាការពារនូវអ្វី ដែលជារបស់ជាតិ មានដូចជា​ជំនឿ ទំនៀមទម្លាប់ សកម្មភាពរបស់ពលរដ្ឋប្រកបគ្រប់ការងារ មរតក វប្បធម៌ជាតិ ពិសេសគឺវប្បធម៌ អរិយធម៌ខ្មែរ ដែល បុព្វបុរសបានបន្សល់ទុក ។
    - ស្គាល់ច្បាស់នូវប្រភពលក្ខណៈរបស់វប្បធម៌ ដែលស្តែងឡើងតាមរយៈឥរិយាបទ ដេក ដើរ ឈរ អង្គុយ និយាយស្តី ជំនឿសាសនា សិល្បៈរបស់ជាតិ
ខ/ ចំណេះធ្វើ
    - ចេះច្នៃប្រឌិតនូ​វអ្វីដែលមិនមែនជារបស់ជាតិ ឱ្យទៅជារបស់ជាតិខ្លួន (ជាតូបនីយកម្ម ) ស្របតាម ដូងព្រលឹងរបស់ជាតិខ្មែរ
    - ផ្សាភ្ជាប់ចំណេះដឹងទូទៅ ស្តីពីវប្បធម៌របស់ជាតិ អន្តរជាតិ ភ្ជាប់ទៅនឹងមុខវិជ្ជាដទៃទៀត ដើម្បីបើក ទូលាយនូវចំណេះទូទៅ ។
    - លើកកំពស់នៃការប្រើប្រាស់ និងផ្សព្វផ្សាយ ហើយថែរក្សាការពារនូវអ្វីៗ ដែលជារបស់ជាតិ ។
គ/ ឥរិយាបទ
  - ស្គាល់កាតព្វកិច្ច និងស្វ័យអប់រំខ្លួនឱ្យក្លាយទៅជា ពលរដ្ឋល្អ មានមនសិកាជាតិ និងមនសិកាក្នុងមុខ វិជ្ជាជីវៈ អនុវត្តទៅតាមសមាអាជីវៈ ។
  - ស្គាល់ព្រំដែននៃសិទ្ធិ និងច្បាប់ ករណីកិច្ច និង ការទទួលខុសត្រូវ ដើម្បីជៀសវាងការរំលោភសិទ្ធិ ។
  - មានសាមគ្គីភាពល្អ ស្រលាញ់យុត្តិធម៌ ស្រលាញ់ មនុស្សជាតិទូទៅ ។
  - ទំនាក់ទំនងល្អជាមួយជាតិ អន្តរជាតិ មិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា ។
  - ចេះថែរក្សាការពារបរិស្ថាន ។
ឃ/ ចំណេះចេះរស់នៅក្នុងសង្គម
  - ចេះរស់នៅក្នុងសង្គមជាមួយគ្នា គោរពសិទ្ធិគ្នា ដើម្បីរក្សាបាននូវវប្បធម៌សន្តិភាព ។
  - ចេះរស់នៅប្រកបដោយចរិយាធម៌ គុណធម៌ ដើម្បីរស់ក្នុងសេចក្តីថ្លៃថ្នូរ ។
២. តើវប្បធម៌មានប្រភពកំណើតមកពីណា ? មាន ចាប់ពីត្រឹមណាមក ?
  - វ​ប្បធម៌មានកំណើតចេញពីពលកម្មផ្នែកខួរ ក្បាល និងរូបរាងកាយរបស់មនុស្ស ។
  - គឺចាប់មានតាំងពីពេលមនុស្សមានកំណើតកើត មក (មនុស្សមានកំណើតកើតនៅលើផែនដី)
៣. តើមានកត្តាសំខាន់ៗ អ្វីខ្លះ ដែលសម្រេចដល់ការ បង្កើតវប្បធម៌ អរិយធម៌របស់ជាតិនីមួយៗ ?
  - កត្តាពលកម្ម និងគំនិតច្នៃប្រឌិតៈ ពលកម្មមាន សារសំខាន់ណាស់សម្រាប់ទ្រទ្រង់សង្គមមនុស្ស ។ គ្មានពលកម្ម គឺគ្មានគំនិតច្នៃប្រឌិត ហើយក៏គ្មាន អត្ថភាពសង្គមមនុស្សដែរ ។
  ដូចនេះពលកម្មជាកត្តាចំបង និងសំខាន់ ដែលធ្វើ ឱ្យសង្គមមនុស្សមានអត្ថភាពជារៀងរហូត បន្តពី សង្គមមួយទៅសង្គមមួយ ។
   - កត្តាភូមិសាស្រ្តៈ សំដៅទៅលើទឹកដី ភ្លើង ខ្យល់ ធ​ម្មជាតិ និងអាកាសធាតុ ទាំងអស់នេះជាតម្រូវការ របស់មនុស្ស ហើយមនុស្សទាញអត្ថប្រយោជន៍ពី ធម្មជាតិ មកបំពេញតម្រូវការក្នុងជីវភាពរស់នៅ ។
  - កត្តាសាសនាៈ
  - កត្តារបបសង្គមៈ សង្គមនីមួយៗ មានរបបសង្គម របស់ខ្លួន ក្នុងការគ្រប់គ្រងដឹកនាំទៅតាមដំណាក់ កាលប្រវត្តិសាស្ត្ររៀងៗ ខ្លួន ។
   ដូចនេះលក្ខណៈភូមិសាស្រ្ត ធម្មជាតិ ទឹកដី អា កាសធាតុរបស់ប្រទេសនីមួយៗ ដែរ (ការលំបាក និងការងាយស្រួល) ពោលគឺការសម្របខ្លួនដើម្បី រស់នៅជាមួយនឹងលក្ខណៈភូមិសាស្ត្រទាំងនោះ ។

៤. ហេតុអ្វីបានជាគេប្រើពាក្យថា “វប្បធម៌ អរិយធម៌ ហើយមិនដែលនិយាយថា “សង្គមធម៌ អរិយធម៌ ឡើយ” ?
  - បានជាគេនិយាយពាក្យថា “វប្បធម៌ អរិយធម៌” ពាក្យវប្បធម៌តែងតែនៅមុខពាក្យអរិយធម៌ជានិច្ច ព្រោះ ៖
  - វប្បធម៌ សំដៅទៅលើមនុស្សម្នាក់ៗ ដែលធ្វើ សកម្មភាព ពលកម្ម និយាយស្តី ដេក ដើរ ឈរ អង្គុយ គេអាចវាយតម្លៃបានភ្លាមៗ ទៅលើអ្នកនោះ ថា មានកំរិត វប្បធម៌ទាប ឬអ្នកនោះមានកំរិត វប្បធម៌ខ្ពស់ ។
  ចំណែកឯសង្គមធម៌វិញ គេពុំសូវនិយាយជាប់ និង ពាក្យអរិយធម៌ទេ ព្រោះថាសង្គមធម៌តែងស្ថិតនៅ ជាប់ជានិច្ចជាមួយសង្គមមនុស្ស ហើយសង្គមធម៌ក៏ មិនមែននិយាយអំពីមនុស្សម្នាក់ដែរ ។
៥. តើការប្រាសចាកសីលធម៌ បានផ្តល់ផលវិបាកអ្វី ខ្លះ ?
   ចំពោះខ្លួនឯង
- សង្គមរស់នៅគេស្អប់ខ្ពើមមិនទទួលស្គាល់
- បាត់បង់តម្លៃរបស់ខ្លួន
- គ្មានញាតិមិត្ត គ្រួសារមិនរាប់រក
- ត្រូវបានច្បាប់រដ្ឋផ្តន្ទាទោស
- ប៉ះពាល់សុខភាព អាចរហូតបាត់បង់ជីវិត
- ខាតបង់ប្រាក់កាស ទ្រព្យធន
- បាត់បង់អនាគតក្នុងឆាកជីវិត
    ចំពោះគ្រួសារៈ
- បាត់បង់កិត្តិយស កេរ្តិ៍ឈ្មោះ កម្លាំងពលំ ថវិការ ឬ សេដ្ឋកិច្ចគ្រួសារ
- ជានិច្ចកាលតែងមានអំពើហឹង្សាក្នុងគ្រួសារ
- ក្នុងគ្រួសារខ្វះភាពកក់ក្តៅ ខ្វះការទទួលខុសត្រូវ ក្នុងគ្រួសារ
- ខ្វះការគោរព និងជំនឿទុកចិត្តពីអ្នកដទៃ
    ចំពោះសង្គម
- បាត់បង់ធនធានមនុស្ស ប្រទេសជាតិ អាប់អោន កិត្តិយស គ្មានការរីកចម្រើន ។
- បាត់បង់ការគោរពច្បាប់ បាត់បង់ថវិកាជាតិ
- បាត់យុត្តិធម៌សង្គម គ្មានតំលាភាព គ្មានការអភិ
- សង្គមជាតិអនាធិបតេយ្យ បាត់បង់សន្តិសុខ គ្មាន សណ្តាប់ធ្នាប់
- លទ្ធផលការងារគ្មានប្រសិទ្ធភាព មិនអាចយកជា ការបាន ។
៦/. គោលដៅនៃជីវិតរបស់មនុស្ស មិនគ្រាន់តែរស់ រានមានជីវិតប៉ុណ្ណោះទេ តែត្រូវរស់ដោយសេចក្តីថ្លៃ ថ្នូរផងដែរ ។ ចូរបកស្រាយ
    ក/ បកស្រាយគំនិត
- មិនរស់ដើម្បីរស់ មិនរស់ដើម្បីហូប
- ត្រូវចេះរស់
- រស់ចុះសម្រុងជាមួយអ្នកដទៃ
- រស់ប្រកបដោយកិត្តិយស រស់មានប្រយោជន៍ដល់ សង្គមជាតិ គ្រួសារ ខ្លួនឯងជាដើម
     ខ/ ដើម្បីរស់ឱ្យបានសេចក្តីថ្លៃថ្នូរត្រូវ ៖
- មានសីលធម៌ គុណធម៌ល្អក្នុងការរស់នៅ
- គោរពសិទ្ធិ ច្បាប់ និងសេរីភាពរបស់អ្នកដទៃ
- ស្វះស្វែងរកមុខជំនាញ ចំណេះដឹង បច្ចេកទេស វិទ្យាសាស្ត្រ តាមការវិវឌ្ឍរបស់សង្គម ដើម្បីកសាង សមត្ថភាព
- ចូលរួមថែរក្សាបរិស្ថាន អនាម័យ
- ចូលរួមកសាង ការពារសម្បតិ្តវប្បធម៌ សម្បតិ្តធម្ម ជាតិ និងទឹកដី
-ចូលរួមបំបាត់បាតុភាពអវិជ្ជមាន
- អភិវឌ្ឍន៍ខ្លួនឯងជានិច្ច
បើមនុស្សម្នាក់ៗ ធ្វើដូចនេះបាន ទើបមានន័យថា រស់នៅថ្លៃថ្នូរ ។
៧/. ក្នុងការរស់នៅមនុស្សត្រូវមានសីលធម៌ប៉ុន្មាន យ៉ាង ?
     សីលធម៌ គឺជាធម៌ដែលនាំមនុស្សឆ្ពោះទៅរក អំពើដែលជាកុសល ឬជាគន្លងនៃចរិយារបស់ មនុស្ស ដែលរស់ប្រកបដោយគុណធម៌ ដើម្បីរស់ នៅសមរម្យក្នុងសង្គម ឬជាទ្រឹស្តី ពាក្យទូន្មានទាំង ឡាយណាដែលដឹកនាំមនុស្សទៅរកផ្លូវល្អ ។
     គុណធម៌ ជាតម្លៃដែលស្តែងចេញតាមរយៈ កាយវាចាចិត្ត និងសកម្មភាពរបស់មនុស្ស។ ដូចនេះ នៅក្នុងការរស់នៅ មនុស្សត្រូវមានសីលធម៌ប្រាំ យ៉ាងគឺ ៖
 - សីលធម៌ផ្ទាល់ខ្លួនៈ  ដឹងខុសត្រូវ ល្អអាក្រក់ ក្លាហាន ហានទទួលខុសត្រូវលើអំពើរបស់ខ្លួន តាំង ជាម្ចាស់លើចិត្តរបស់ខ្លួនបាន ។
 - សីលធម៌គ្រួសារៈ ស្គាល់នូវកាតព្វកិច្ចរបស់ខ្លួនជា កូន ជាឳពុកម្តាយ ជាបងប្អូន ចិញ្ចឹមកូនមិនគិតពី ការតបគុណវិញ ធ្វើឱ្យមានភាពសុខដុម ស្រឡាញ់ និងឧបត្ថម្ភកូនស្មើៗគ្នា អប់រំកូនចៅឱ្យទៅជាពលរដ្ឋ ល្អ
 - សីលធម៌ក្នុងវិជ្ជាជីវៈ មានមនសិការក្នុងការងារ រក ស៊ីតាមសមត្ថភាព និងតាមសម្មាជីវ មិនរំលោភលើ អ្នកតូចជាងខ្លួន មិនលោភលន់ ។
 - សីលធម៌ក្នុងសង្គមៈ មានសាមគ្គីភាពល្អ មិនបង្ក ទំនាស់ គោរពសិទ្ធិមនុស្ស ស្រឡាញ់យុត្តិធម៌ ស្រ លាញ់មនុស្សទូទៅ ទទួលស្គាល់ទុក្ខវេទនារបស់ អ្នកដទៃ
 - សីលធម៌ពិភពលោកៈ មានទំនាក់ទំនងល្អ​ជាបរ ទេស មិនប្រកាន់ជាតិសាសន៍ សាសនា ពណ៌សម្បុរ

No comments:

Post a Comment