Tuesday, October 1, 2013

វប្បធម៌ទូទៅ ១២



១១. អត្ថន័យព្រហ្មមុខ ៤ នៃប្រាសាទបាយ័ន
   ​តំណាងអោយព្រហ្មវិហារធម៌ (មេត្តា ករុណា មុទិ តា ឧបេក្ខា)
- ជាមុខរបស់ព្រះពោធិសត្វលោកេស្វរៈ ឬអវលោ កេស្វរៈ តំណាងអោយព្រះបាទជ័យវរ្ម័នទី៧
- មុខ ៤ វង់ភក្រ្តញញឹមប្រិមប្រិយ ភ្នែកបិទព្រឹមៗ សំលឹងចុះក្រោម
- ញញឹម ក្នុងក្តីសង្ឃឹមប្រកបដោយភាពអាថ៌ កំបាំង តាមរយៈបបូរមាត់ ព្រោះព្រះពោធិសត្វបានស្ថិត នៅលើជីវិតរបស់សត្វលោក ។
- ញញឹម ព្រោះព្រះអង្គបានបង្រួបបង្រួមអោយមាន សន្តិភាព ​បានស្វែងរកក្តីស្ងប់ ឈ្នះខ្លួនឯង ឈ្នះលើ បុគ្គលបាបធម៌
- ញញឹម ព្រោះឃើញវប្បធម៌ អរិយធម៌សម័យនោះ រុងរឿង
- ញញឹម ព្រោះព្រះអង្គបានប្រោសសត្វលោក អោយឆ្លងផុតពីសេចក្តីទុក្ខ និងផ្លូវរំលត់ទុក្ខ
   ភ្នែកបិទព្រឹមៗៈ
- គឺជាកាយវិការ តំាងសមាធិ ហៅថាមុទ្រៈ របស់ ព្រះសម្មាធម្ពុទ្ធ
- ប្រើបញ្ញាចក្ខុ ដែលអាចមើលឃើញវែងឆ្ងាយ គ្មានទីកំណត់ ខុសពីការប្រើចក្ខុ ដែលអាចមើល ឃើញក្នុងចំងាយមួយមានកំណត់
- គឺជាការប្រមើលមើល ពីជីវិតសត្វលោក ដែល មានភ័ព្ទ អត់ភ័ព្ទ ។
១២. ការកសាងខ្លួនអោយល្អ គេត្រូវអភិវឌ្ឍន៍ចិត្ត ។ តើការអភិវឌ្ឍចិត្ត ត្រូវឈរលើកត្តាសំខាន់អ្វីខ្លះ ?
- ​ការអភិវឌ្ឍចិត្ត គឺត្រូវធ្វើចិត្តអោយល្អ ឬជាកុសល្យ សំដៅលើចិត្តដែលល្អ ជាកុសលបាន គឺចិត្តដែល មានសុខភាព គុណធម៌ និងគុណភាព ។
ក. “ចិត្តមានសុខភាព” គឺចិត្តដែលមានសុខភាពល្អ ហើយចិត្តដែលមានសុខភាពល្អ គឺចិត្តដែលមិនចេះ កើតទុក្ខ មិនសោកសៅ មិនច្រឡោត មិនរវើរវាយ រហូតដល់ថានៅពេលនិន្ទ្រាលង់លក់ មិនយល់សប្តិ មមើមមាយទៀតផង​។
     ដូចនេះ មនុស្សដែលមានសុខភាពល្អ មាំមួនក៏ អាស្រ័យទៅលើចិត្តមានសុខភាពល្អដែរ ។
ខ. “ចិត្តមានគុណភាព” គឺសំដៅទៅលើចិត្តដែល មានការអត់ធន់ អត់ធ្មត់ រឹងប៉ឹង ក្លាហាន មោះមុត ពូកែគិត ចាំបានច្រើន បានយូរ ពូកែដឹង មិនងាយ តក់ស្លុត ភ័យរន្ធត់ ។ល។ ពោលគឺធ្វើចិត្តអោយរឹង មាំ ព្រោះមិនរឹងមាំ ខ្វះការតស៊ូ វិលវល់ ចាប់នេះ ចាប់នោះមិនប្រាកដក្នុងការងារ វានឹងទទួលបរាជ័យ ក្នុង​ឆាក​ជីវិតជាមិនខាន ។
គ. “ចិត្តមានគុណធម៌” គឺចិត្តដែលមានព្រហ្មវិហារ ធម៌បួនយ៉ាងគឺ
- មេត្តាៈ មានចិត្តមេត្តាចំពោះសព្វសត្វ
- ករុណាៈមានចិត្តសង្គ្រោះគេ អោយបានសេចក្តី សុខ មិនយកសុខតែឯង ។
- មុទិតាៈ ត្រេកអររីករាយ ពេលឃើញគេបានសុខ សប្បាយ មិនច្រណែនឈ្នានីស ឬផ្តន្ទាគេ ។
- ឧបេក្ខាៈ មានចិត្តជាកណ្តាល មានយុត្តិធម៌ មិន លុះទៅក្នុងអគតិធម៌ ។
     ម្យ៉ាងទៀត ត្រូវជៀសវាងនូវចិត្តគ្មានគុណធម៌ ទាំង ១៦ យ៉ាង ដែលបង្រួមមកត្រឹមតែ ៣ ប្រការ សំខាន់គឺចិត្តដែលមានលោភៈ សេចក្តីក្រោធខឹង និងដែលមានសេចក្តីវង្វេងមិនដឹងខុសត្រូវ ។
១២. ចូរអ្នកបង្ហាញពីសិទ្ធិ កាតព្វកិច្ច និងស្មារតីរបស់ ប្រជាពលរដ្ឋ ក្នុងសង្គមប្រជាធិបតេយ្យ ?
ក. សិទ្ធិ
- បោះឆ្នោត និងឈរឈ្មោះជាបេក្ខជនអោយគេ បោះឆ្នោត
- ចូលរួម ឬបង្កើតគណៈបក្សនយោបាយ
- ចូលរួម ឬបង្កើតសហគមន៍
- ទាមទារអោយរដ្ឋាភិបាលធ្វើតាមឆន្ទះរបស់ខ្លួន
ខ. កាតព្វកិច្ច
- គោរពប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងច្បាប់នានា
- គោរពសិទ្ធិមនុស្ស
- ចូលរួមបោះឆ្នោត ដឹងលឺ
- ចូលរួចំណែកក្នុងកិច្ចការរដ្ឋ
គ. ស្មារតី
- អត់ធ្មត់
- អនុគ្រោះ
- សម្របសម្រួល
- សហការគ្នា
- ជជែកវែកញែករកខុសត្រូវ
១៣. តើព្រះពុទ្ធសាសនា បានរួមចំណែកអ្វីខ្លះ ដល់ ការកសាងជាតិ និងស្មារតីរស់នៅ របស់មនុស្សខ្មែរ ​ក្នុងសង្គម ?
ក.ផ្នែកសីលធម៌រស់នៅៈ អប់រំអោយស្គាល់ខុស ស្គាល់ត្រូវ ស្គាល់គុណ និងទោស ល្អ និងអាក្រក់ មិន អោយយាយី បៀតបៀនគ្នាទៅវិញទៅមក បំបាត់ អោយអស់ពីខ្លួននៅចិត្តលោភលន់ ទោសៈ មោហៈ ទាំងឡាយ ។
ខ. ផ្នែកវប្បធម៌ៈ ជួយបណ្តុះបណ្តាលអក្សរសាស្រ្ត អក្សរសិល្ប៍ ដល់កូនខ្មែរ ជួយឃុំគ្រងថែរក្សាការពារ ទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរ អោយគង់វង្សជា អមតៈ ។
គ. ផ្នែកស្ថាបត្យកម្មៈ គឺបណ្តុះឆន្ទះជាតិខ្មែរ អោយ បង្កើតស្នាដៃផ្នែកស្ថាបត្យកម្មជាច្រើន ទុកជាកេរ ដំណែលដល់មនុស្សជំនាន់ក្រោយ ដូចជារូបចម្លាក់ មដិមា ក្បូរក្បាច់រចនា តាមប្រាសាទនានាដ៏ច្រើន ស្អេកស្កះ ។
ឃ. ផ្នែកហេដ្ឋារចនាសម្ព័ន្ធ សង្គមៈ  បានជួយ កសាងផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ ស្រះ អណ្តូង ។ល។
ង. ផ្នែកសិទ្ធិមនុស្សៈ អោយកូនខ្មែរ ចេះគោរព ស្រ លាញ់គ្នា យោគយល់គ្នា មិនគេងប្រវ័ញ្ច បំពានលើ គ្នា ដោយអំណាច ឬដោយកំលាំងណាមួយ ។- ------

 ២. តើសម្បតិ្តវប្បធម៌ជាអី្វ ? តើសម្បតិ្តវប្បធម៌ខ្មែរ មានអ្វីខ្លះ ?
   ចំ.  សម្បតិ្តវប្បធម៌ សំដៅទៅលើកេរ្តិ៍តំណែល ទាំងឡាយ សម្រាប់បណ្តុះចំណេះដឹង បណ្តុះចិត្តគំ និតស្មារតី បង្កើនជីវភាពរស់នៅអោយរីកចម្រើន លូតលាស់ទាំងផ្លូវកាយ ផ្លូវចិត្ត និងផ្លូវសម្ភារៈ ។
     គេចែកសម្បតិ្តវប្បធម៌ជាពីរផ្នែកគឺៈ សម្បតិ្តវប្ប ធម៌លទ្ធកម្ម និងសម្បតិ្តវប្បធម៌ធម្មជាតិ ។
ក. សម្បតិ្តវប្បធម៌លទ្ធកម្មៈ សំគាល់កេរ្តិ៍តំណែល ទាំងឡាយ ដែលបុព្វបុរសបានបង្កើតឡើង ទុកជា មរតកដល់កូនចៅជំនាន់ក្រោយ ។ រួមមានៈ
- ផ្នែកជំនឿៈ ខ្មែរមានជំនឿលើអ្នកតា ខ្មោចបិសាច ជឿលើធម្មជាតិ ជឿលើហោរា គុណឪពុកម្តាយ រហូតដល់ជឿថា មនុស្សស្លាប់ទៅកើតវិញ ដោយ សារមានព្រលឹងខ្មែរ ដែលជាសារធាតុអមតៈ ។
- ផ្នែកសិល្បៈខ្មែរៈ មានភ្លេង ចំរៀង របាំ ។
  ផ្នែកភ្លេងមានៈ របាំត្រុដ របាំរាំវង់ របាំរាំក្បាច់ របាំ ទន្សោង របាំមេអំបៅ យីកេ អាយ៉ៃ ។
   ផ្នែកចម្រៀងមានៈ ចម្រៀងចាប៉ី អាយ៉ៃ ប្រជា ប្រិយ ។ល។ ខ្មែរមានឧបករណ៍ភ្លេងជាច្រើនយ៉ាង ដូចជាទ្រ ស្គរ តាឃេ ខ្លុយ ឃឹម ប៉ី ស្រឡៃ គង រនាត សាដៀវ ដែលមានរហូតមកសព្វថ្ងៃនេះ ។
- ផ្នែកល្បែងកំសាន្តៈ ដូចជាចោលឈូង បោះអង្គុញ លាក់កន្សែង វាយក្អម ទាញព្រ័ត្រ ប្រណាំងសេះ ។
- ផ្នែកអក្សរសាស្រ្តៈ ខ្មែរមានអត្ថបទសរសេរលើ ស្បែកសត្វ លើបន្ទះក្តារ លើផ្ទាំងថ្ម លើស្លឹករឹត ។ សិលាចារឹកច្រើនណាស់ ដែលគេចែកជាបែបផែន (រចនាបទ) ។ ក្រោយអង្គរខ្មែរសរសេរលើស្លឹករឹត លើក្រដាស សំនេរទាំងអស់នោះមានរហូតដល់ សព្វថ្ងៃ សិក្សាមនុស្ស ។
- ផ្នែកសិប្បកម្មៈ មានត្បាញរវៃ សិប្បកម្មធ្វើប្រដាប់ ប្រដាប្រើប្រាស់ កញ្ឆេរ ត្បាល់កិន កញ្ច្រែង ក្អម ឆ្នាំង រទេះ រនាស់ ។ល។
- ផ្នែកស្ថាបត្យកម្មៈ ខ្មែរមានប្រាសាទថ្មយ៉ាងច្រើន ប្រកបដោយក្បូរក្បាច់រចនាល្អ​វិចិត្រ ដូចជាប្រាសាទ អង្គរវត្ត បាយ័ន បន្ទាយស្រី ។ ប្រាសាទថ្មទាំងនេះ អាចទាក់ទាញទេសចរណ៍បរទេស អោយអ្នកទាំង នោះមកទស្សនាបានច្រើន ។ ទាំងអស់នេះជាសម្ប តិ្តលទ្ធកម្មរបស់ខ្មែរ ដែលជាកេតនភ័ណ្ឌមានតំលៃ បំផុត ក្នុងបញ្ញាញាណ ។
ខ. សម្បតិ្តធម្មជាតិៈ សំគាល់ភោគទ្រព្យទាំងឡាយ ដែលកើតពីធម្មជាតិ មានតាំងពីព្រំដែន ទឹកដី កោះ សមុទ្រ ទន្លេ ស្ទឹង ព្រៃភ្នំ ជាដើម ។ បឹងទន្លេជាជង្រុក ត្រីទឹកសាបដ៏ល្បីល្បាញ ព្រៃឈើជាធនធានធម្ម ជាតិ អាចផ្តល់ភោគផលយ៉ាងសំខាន់ដល់ជាតិ និង ខ្មែរមានសត្វព្រៃជាច្រើនប្រភេទ រស់នៅតាមព្រៃភ្នំ។
៤. តើលក្ខណៈភូមិសាស្រ្តទឹកដីខ្មែរ បង្កលក្ខណៈ ងាយស្រួលដូចម្តេចខ្លះ ដល់កសាងវប្បធម៌របស់ខ្លួន ? 
   ចំ. លក្ខណៈភូមិសាស្រ្តនៃទឹកដីជនជាតិខ្មែរ បាន បញ្ជាក់ថា ដើមឡើយជាទឹកសមុទ្រ តែត្រូវទន្លេមេ គង្គហូរនាំដីល្បាប់មកចាក់បំពេញបន្តិចម្តងៗ កើត ជាទឹកដីនេះឡើង ។ ដោយសារលក្ខណៈនេះ បានធ្វើ អោយប្រជាជនខ្មែរ បានកសាងនូវវប្បធម៌របស់ខ្លួន យ៉ាងសន្ធឹកសន្ធាប់ រហូតដល់សព្វថ្ងៃនេះ ។ ដើម្បី ការពារទឹកលិច ខ្មែរតែងសង់ផ្ទះផុតពីដី លក្ខណៈ នេះក៏ធ្វើអោយប្រជាជន បង្កើតជាអ.សិប្រជាប្រិយ ផ្សេងៗ ដែលទាក់ទងទៅនឹងលក្ខណៈនៃកំនទឹកដី នេះ រឿងអ្នកតាទឹកអ្នកតាភ្នំ ជារឿងទេវកថារបស់ ខ្មែរ ក៏បានបញ្ជាក់ពីទឹកជំនន់លិចឡើង និងស្រកចុះ ទៅវិញ ។ រឿងព្រេងកថា ព្រះថោងនាងនាគ ក៏បាន បញ្ជាក់ពីកំណើតនៃទឹកដីកម្ពុជា ។ ពាក្យសម្រាប់ សម្គាល់ពីប្រទេសរបស់ខ្លួន ជនជាតិខ្មែរបានប្រើ ពាក្យទឹកដី ។ ឧ. ទឹកដីរបស់ខ្ញុំ សម្រាប់សម្គាល់ថា ប្រទេសរបស់ខ្ញុំ មាតុភូមិរបស់ខ្ញុំ ។
     ពិនិត្យមើលអាកាសធាតុ និងទឹកដីកម្ពុជា ឃើញ ថាមានអាកាសធាតុមិនក្តៅពេក មិនត្រជាក់ពេក តាមលក្ខណៈអាកាសធាតុនេះ បានធ្វើអោយប្រជា ជនយើងច្រើនលែងខ្លួនទទេ ស្លៀកពាក់ខោខ្លី ក្រមា លើកលែងតែស្រីៗ ត្រូវមានខោអាវត្រឹមត្រូវ ។ ម្យ៉ាងទៀត លក្ខណៈអាកាសធាតុនេះក៏ជាកត្តាមួយ អោយជនជាតិខ្មែរសង់ផ្ទះផុតពីដី ។ លក្ខណៈ អាកាសធាតុ គូបផ្សំជាមួយនឹងទឹកដីមានជីជាតិ របស់ទឹកដីខ្មែរ បានសម្រួលដល់ការបង្កបង្កើនផល ជីវភាពរស់នៅរបស់មនុស្សខ្មែរ ។ តែលក្ខណៈងាយ ស្រួលនេះ ក៏ធ្វើអោយប្រជាជនខ្មែរ ច្រើនធ្វេសប្រ ហែស ខ្វះការប្រុងប្រយ័ត្នក្នុងជីវភាព​ប្រចាំថ្ងៃ គ្មានទទួលរងនូវបាតុភូតធម្មជាតិ លើកលែងតែ មនុស្ស ​។
     តាមលក្ខណៈភូមិសាស្រ្ត អាកាសធាតុទឹកដី កម្ពុជា បានជំរុញអោយប្រជាជនស្ទាត់ជំនាញ ក្នុង ការធ្វើដំណាំស្រូវ ដើម្បីចិញ្ចឹមជី​វិត ។
៥. តាមការស្រាវជ្រាវ អរិយធម៌ខ្មែរ តើព្រលឹងអ្វីខ្លះ ដែលទ្រទ្រង់អរិយធម៌ខ្មែរ អោយមានជីវិតដល់សព្វ ថ្ងៃនេះ ?
 ​ចំ. តាមការស្រាវជ្រាវ អរិយធម៌ខ្មែរយើង បានរក ឃើញព្រលឹងជាច្រើន ដែលបានថែរក្សាការពារអរិ យធម៌ ជាពិសេសទឹកដីដ៏បវរនៃយើង អោយបាន គង់រហូតដល់សព្វថ្ងៃ ។ ព្រលឹងជាធាតុម្យ៉ាង ដែល មិនប្រែប្រួល បានឋិតនៅក្នុងបុគ្គល ឬជនជាតិនី មួយៗ ឯព្រលឹងទាំងអស់នោះគឺ ៖
- ព្រលឹងដូនតាៈ ជាអ្នកថែរក្សាការពារទឹកដី បន្តពី ជំនាន់មួយទៅជំនាន់មួយទៀត ។
- ព្រលឹងទឹកដីៈ ស្ថានភាពភូមិសាស្រ្តរបស់ប្រទេស កម្ពុជា ផ្តល់អំណោយទាន ការពារទឹកដីរបស់ខ្លួន (ភ្នំដងរែកមានជម្រៅយ៉ាងជ្រៅនៅព្រំដែនថៃ) ទឹកដី ធំធេងក្នុងសម័យមហានគរ ឈឺចាប់ដែលបាត់បង់។
- ព្រលឹងជនជាតិៈ មនុស្សខ្មែរមានអំបូរជាអ្នកស្លូត បូត មិនចូលចិត្តឈ្លានពានគេ ហើយក៏មិនទទួល រងនូវការឈ្លានពានពីបរទេសដែរ “កពូជជា” ដូច្នេះ ជនជាតិខ្មែរ មានប្រពៃណីក្នុងការតស៊ូ ការពារទឹក ដីយ៉ាងម៉ត់ចត់ គឺអធិបតេយ្យជាតិខ្មែរ ។
- ព្រលឹងសាសនាៈ សាសនាណាដែលខ្មែរនិយម គឺ វាត្រូវបានបាក់ផ្នត់យ៉ាងខ្លំាង លើគំនិតខ្មែរ ទោះជា មានការបង្ខិតបង្ខំយ៉ាងណាក៏ដោយ (សម័យពល ពត ពុទ្ធសាសនាត្រូវបាត់ តែពេលចប់របបពលពត ពុទ្ធសាសនាត្រូវរស់ឡើងវិញភ្លាម) ។
- ព្រលឹងអ.សិ សិល្បៈ មានរឿងជាច្រើនដែលទាក់ ទងនឹងបញ្ហានេះ រឿងទុំទាវគ្មានពេលណានឹងសាប សូន្យឡើយ ។ សិល្បៈខ្មែរ បានបន្សល់ទុកនូវទឹកដៃ រចនាដ៏វិចិត្រ ដែលមានសភាពរស់រវើកជាអមតៈ​ ដូចជា​ប្រាសាទអង្គរ ព្រលឹងបញ្ញាញាណ ។
- ព្រលឹងជំនឿទំនៀមទម្លាប់ប្រពៃណីៈ បុណ្យទាន ជំនឿទៅលើព្រលឹងបុព្វបុរសនៃគ្រួសារ អ្នកតា ។ នៅពេលដែលព្រហ្មញ្ញសាសនា ឬព្រះពុទ្ធសាសនា មានឥទ្ធិពលខ្លាំងនៅក្នុងសង្គមខ្មែរ ជំនឿអ្នកតា បានជ្រាបចូលក្នុងជំនឿសាសនាទាំងអស់នោះ ។
- ព្រលឹងអរិយធម៌ៈ មានវប្បធម៌ សង្គមធម៌ ។

No comments:

Post a Comment