Tuesday, October 1, 2013

វប្បធម៌ទូទៅ ០៦



២៧/​​ តើប្រាសាទព្រះវិហារកសាងឡើងដោយស្តេច អង្គណាខ្លះ ?
- ព្រះបាទយសោវរ្ម័នទី១ (សោយរាជ្យពីគ.ស ៨៨៩- ៩០០)
- ព្រះបាទសុរិយាវរ្ម័នទី១ (សោយរាជ្យពីគ.ស ១០០២ -១៥០)
- ព្រះបាទជ័យវរ្ម័នទី៦ (ចុងស.វទី១១- ដើមស.វទី១២) - ព្រះបាទសុរិយាវរ្ម័នទី២ ជាអ្នកសាងសង់បន្តរហូត បានដល់បានហើយសម្រេចចប់ជាស្ថាពរ។ ព្រះបាទ សុរិយាវរ្ម័នទី២ សោយរាជ្យពីគ.ស ១១១៣-១១៥០
២៨/ តើគេសាងសង់ប្រាសាទព្រះបាទព្រះវិហារ ដើម្បីឧទិ្ទសថ្វាយដល់អ្វី ?
- កសាងឡើងសម្រាប់ជាទីសក្ការៈ ឧទិ្ទសថ្វាយទៅ ដល់ព្រះសិវៈ ឬព្រះឥសូរ និងបារមីនៅទីនោះ ដែល មានព្រះនាមថា “ព្រះសិខារេស្វរៈ) ។ ប្រាសាទនេះក៏ ឧទិ្ទសផងដែរ ចំពោះអាទិទេពទាំងអស់ក្នុងព្រហ្មញ្ញ សាសនា ។
២៩/. តើប្រាសាទព្រះវិហារមានលក្ខណៈពិសេស ដូចម្តេចខ្លះ ?
   ប្រាសាទព្រះវិហារមានលក្ខណៈពិសេសជាច្រើន ផ្នែកស្ថាបត្យកម្ម ដូចជា ៖
- ប្រាសាទ ឬគុបុរៈទាំង៤ ដែលមានហូរហែតាម ផ្លូវឡើងទៅកាន់កំពូលសុទ្ធតែសាងសង់លើខឿន ដែលមានប្រាំថ្នាក់ ។
- យើងកត់សម្គាល់ឃើញថា នាគរាជធំៗទាំងគូដែល សន្ធឹងខ្លួនយាមអមមហាវិថីក្នុងប្រាសាទ មានក្បាល ប្រាំពីរ តែគ្មានក្បាំងក្រោយដូចនាគផ្សេងៗ នៅ តាមប្រាសាទនានាឡើយ ។
- ប្រាសាទទាំងបួន ឬគុបុរៈទាំង៤ សុទ្ធតែមានយ៉ លយទៅមុខ មានក្លោងទ្វាររាងត្រីកោណជាដំបូល គ្មានប្រក់ថ្ម ឬគ្រឿងពីលើទេ ។
- ក្លោងទ្វារនីមួយៗ ផ្នែកខាងលើមានចែកចេញជា ពីររចនាបថ។ រចនាបថទី១ សម្រាប់ទ្វារចូលទៅ កាន់ប្រាសាទធំទាំង៤ មានរាងត្រីកោណ ដោយចុង មុំបាតទាំងពីរនៅខាងក្រោមកួចមូលដូចគូថខ្យង ដែលមើលពិចម្ងាយទៅមានរូបភាបដូចក្បាលនាគ។ ឯកំពូលលើមានរាងមូលទ្រវែង ស្រួចទៅលើរំ លេចទៅដោយក្បាច់ជាស្លឹកឈើ។ រចនាបថទី២ គឺ សម្រាប់ទ្វារធម្មតាតូចតាច តាមច្រកផ្សេងៗ ជា បន្ទាប់បន្សំ ដែលផ្នែកខាងលើមានរាងទ្រវែងស្រួច ទៅលើមានបីស្រទាប់ ពីតូចទៅធំ ហើយដែលឆ្លាក់ តាមលំនាំរូបភាពស្លឹកឈើ ។
- បន្ទាប់មកទៀត គឺលក្ខណៈពិសេសដែលសាង សង់នៅលើកំពូលភ្នំ លេចផុសចំកណ្តាលអាកាស ខុសប្លែកអំពីប្រាសាទនានា ដូចជាប្រាសាទវត្តភូ និង កោះកេរ្តិ៍ជាដើម ។ល។
- ឯលក្ខណៈពិសេសមួយទៀត គឺកាំជណ្តើរ និង មហាវិថីធំ ដែលកសាងក្រាលទៅដោយផ្ទាំងសិលា ដ៏ធំៗ ។ ដូនតាខ្មែរបានលើកចិតភ្នំ និងផ្ទាំងថ្មដាក់ បន្តុបបន្តពីលើគ្នាយ៉ាងរាបស្មើ ឆ្លងកាត់ឡើងពីប្រា សាទមួយទៅប្រាសាទមួយរហូតដល់កំពូល ។
- រូបចម្លាក់ទាំងអស់សុទ្ធតែលើកយកព្រះអាទិទេព មានព្រះសិវៈ ព្រះវិស្ណុ និងព្រះឥន្ទមកឆ្លាក់ ។
- គេពុំឃើញមានរូបទេពអប្សរាដូចប្រាសាទកោះ កេរ្តិ៍ ប្រាសាទបន្ទាយស្រី បឹងមាលា និងអង្គរវត្តទេ ទោះបីជាប្រាសាទព្រះវិហារបានទទួលឥទ្ធិពលអំពី ប្រាសាទកោះកេរ្តិ៍ និងបន្ទាយស្រីក៏ដោយ ។
- ឯរូបទ្វារបាល ឬឆ្នាំយាមទ្វារក៏គ្មានដែរ​ គឺខុសអំពី ប្រាសាទដទៃដូចបានរៀបរាប់ខាងលើ ។
 សន្និដ្ឋានៈ ប្រាសាទព្រះវិហារមិនគ្រាន់តែជាមោទ នភាពក្នុងផ្នែកសិល្បះ វប្បធម៌ប៉ុណ្ណោះទេ ប្រាសាទ ព្រះវិហារក៏ជាមោទនភាពដ៏ធំធេង ឧត្តុង្គឧត្តមរបស់ ខ្មែរក្នុងវិស័យទ្រឹស្តី គំនិត ប្រាជ្ញាញាណ នយោ បាយ សេដ្ឋកិច្ច កសិកម្ម យោធា គ្រប់គ្រង និងប្រវត្តិ សាស្រ្ត ។ល។
      ប្រាសាទព្រះវិហារជាសក្ខីភាពនៃមហាអំណាច ចក្រភពខ្មែរ ជាសក្ខីភាពល្អខ្ពង់ខ្ពស់ ចេះកសាងស្ថា បនាជាតិតាមផ្លូវល្អត្រឹមត្រូវ ប្រត្យក្សនិយម និងជា សក្ខីភាពនៃសេចក្តីក្លាហាន អង់អាច ពូកែរបស់ខ្មែរ ក្នុងការបន្តវេនគ្នាអោយមានចីរភាព។ កត្តានេះ ហើយដែលធ្វើអោយប្រទេសខ្មែរ មានទឹកដីធំ ទូលាយក្លាយជាចក្រភពយ៉ាងធំនៅអាស៊ីអាគ្នេយ៍។      ៣០/. រឿងក្តីប្រាសាទព្រះវិហារ ?
ប្រាសាទព្រះវិហារកសាងឡើងដើម្បីឧទិ្ទសថ្វាយព្រះ សិខារិស្វរៈ គឺព្រះសិវៈជាអម្ចាស់ដ៏ខ្ពង់ខ្ពស់ ។
 តាមពិតទៅ ថៃបានចូលកាន់កាប់ប្រាសាទព្រះ វិហារដោយខុសច្បាប់ ចាប់តាំងពីឆ្នាំ ១៩៤០ និង បានដាក់បញ្ចូលប្រាសាទព្រះវិហារ ទៅក្នុងបញ្ជីប្រា សាទជាតិថៃ កាលពីឆ្នាំ១៩៤០នោះដែរ ។ បន្ទាប់មក ថៃបានដាក់ឆ្មាំការពារពីឆ្នាំ១៩៤១ ។ កិច្ចព្រមព្រៀង ក្រុងវ៉ាស៊ីងតោន ចុះថ្ងៃទី១៧ ឧសភា ១៩៤៦ បាន ចាត់ទុកអនុសញ្ញាឆ្នាំ១៩៤១ ជាមោឃៈ និងតម្រូវ អោយរក្សាស្ថានភាពព្រំដែនដូចមុនឆ្នាំ១៩៤១ ។ ប្រទេសថៃបានប្រគល់ប្រាសាទវត្តភូ អោយទៅប្រ ទេសឡាវវិញ ប៉ុន្តែថៃមិនព្រមប្រគល់ប្រាសាទព្រះវិ ហារមកអោយកម្ពុជាវិញឡើយ ។ ក្នុងខែវិឆ្ឆិកា ១៩៥៣ រដ្ឋាភិបាលកម្ពុជាបានប្រើអធិបតេយ្យភាព របស់ខ្លួនដែលទាមទារបាននោះ ដោយបានចាត់ តាំងជនជាតិខ្មែរបីនាក់អោយទៅថែរក្សាប្រាសាទព្រះវិហារ ។ ប៉ុន្តែជនជាតិខ្មែរទាំងបីនាក់នោះត្រូវ ចាកចេញពីប្រាសាទព្រះវិហារមកវិញ តាមបញ្ជា ដាច់ណាត់ពីអាជា្ញធរថៃ ។
    នៅចុងខែមីនា ១៩៥៤ ដោយមានកង្វល់ក្នុងការ ស្ថាបនាឡើងវិញនូវសណ្តាប់ធ្នាប់ ក្នុងតំបន់ព្រំដែន ខាងជើងនោះ រដ្ឋាភិបាលកម្ពុជាបានធ្វើការព្រមាន ទៅក្រុងបាងកកថានឹងបញ្ជូនយុវជនកម្ពុជាទៅកាន់ ប្រាសាទព្រះវិហារ ដើម្បីជំនួសពួកឆ្មាំកម្ពុជា ដែល បានដកខ្លួនថយពីប្រាសាទពីពេលនោះមុននោះ ប៉ុន្តែមុនពេលអនុវត្តគំរោងនេះ ប្រាសាទព្រះវិហារ ត្រូវបានកាន់កាប់ដោយខុសច្បាប់ ពីកងកម្លាំងប្រ ដាប់អាវុធថៃ ។
    នៅខែមិថុនា ១៩៥៩ ក្រោយពីទស្សនកិច្ចជាផ្លូវ ការមកកម្ពុជានៃលោក ថាណាត់ ខូម៉ាក់ ជារដ្ឋមន្ត្រី ការបរទេសថៃនោះមក រដ្ឋាភិបាលកម្ពុជាបាន ដាក់សំណើថ្មីសម្រាប់អោយថៃជ្រើសរើស ។
     សំណើនោះគឺ ៖
ការគ្រប់គ្រងប្រាសាទព្រះវិហាររួមគ្នា ដោយប្រទេស កម្ពុជារក្សានូវសិទ្ធិអធិតេយ្យភាពរបស់ខ្លួន បើមិន យល់ព្រមតាមនេះទេ ប្រទេសកម្ពុជានឹងដាក់ពាក្យ បណ្តឹងទៅតុលាការក្រុងឡាអេ ។
- ដោយសារថៃពុំបានឆ្លើយតបទៅនឹងសំណើនេះ នៅថ្ងៃ ៦ តុលា ១៩៥៩ រដ្ឋាភិបាលកម្ពុជាបានដាក់ ពាក្យបណ្តឹងទៅ​តុលាការអន្តរជាតិ ។
- តុលាការអន្តរជាតិទីក្រុងឡាអេ បានសម្រេច អោយខ្មែរទទួលជ័យជំនះរឿងក្តីនេះនៅថ្ងៃ ១៥ មិថុនា ១៩៦២ ។
៣១/ តើបទនគររាជនិពន្ធដោយនរណា ?
- បទនគររាជភ្លេងជាតិ ដែលប្រើសម្រាប់គោរពទង់ ជាតិសព្វថ្ងៃ ជាព្រះរាជនិពន្ធរបស់សម្តេចព្រះមហា សង្ឃរាជ ជួន ណាត នៅថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៤១ ក្នុងរាជព្រះបាទនរោត្តសីហនុ ។ ចំរៀងនេះ មានអត្ថន័យដូចតទៅ ៖
- វគ្គទី១ បណ្តុះគំនិតរបស់ប្រជារាស្រ្ត អោយគោរព ស្រលាញ់ស្មោះស្ម័គ្រចំពោះព្រះមហាក្សត្រ ដែលព្រះ អង្គតែងបានគ្រប់គ្រងថែរក្សាប្រជារាស្ត្រ ការពារ បូរណភាពទឹកដីជូនជាតិខ្មែរបានគង់វង្ស ។ មិនតែ ប៉ុណ្ណោះព្រះអង្គបានបន្សល់ទុកស្នាដៃដ៏ល្អឯក មាន ប្រាសាទបុរាណជាច្រើនសន្ធឹកសន្ធាប់ ដែលបញ្ជាក់ អោយឃើញពីវីរភាពដ៏អង់អាច ពីសាវតាប្រវត្តិ សាស្រ្តជាតិ និងនយោបាយដឹកនាំប្រទេសប្រកប ដោយទេពកោសល្យគ្មានគូរប្រៀប រហូតធ្វើអោយ ប្រទេសជាតិទាំងមូលមានការរីកចម្រើនថ្កុំថ្កើង ។
- វគ្គទី២ បង្ហាញពីកិត្តិស័ព្ទល្បីល្បាញរន្ទឺខ្ទរខ្ទារ តាម រយៈក្បាច់រចនារបស់ប្រាសាទពីបុរាណកាល ដែល អាចបង្កើតឡើងដោយសារការឯកភាពទឹកដី ប្រកប ដោយទឹកចិត្តសាមគ្គីភាព និងស្នេហាជាតិដ៏រឹងមាំ ទោះបីជាមានការឈ្លានពានពីសំណាក់ពួកបរទេស ក្តីក៏ខ្មែរមិនសាបសូន្យដែរ ។
-វគ្គទី៣ បញ្ជាក់អោយឃើញពីជំនឿរបស់រាស្ត្រខ្មែរ ជឿលើព្រះពុទ្ធសាសនា ដែលបានប្រកាន់យ៉ាងខ្ជាប់ ខ្ជូនលើគន្លងដ៏ថ្លៃថ្លា រហូតធ្វើអោយប្រជារាស្ត្រខ្មែរ មានទឹកចិត្តល្អបរិសុទ្ធ ប្រព្រឹត្តតែអំពើល្អ ប្រកប ដោយគុណធម៌ ជាហេតុនាំអោយប្រទេសជាតិ ទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍ ។
(ភេវរកម្មបុកកំទេចអាគារពាណិជ្ជកម្មពិភពលោក កើតឡើងនៅថ្ងៃទី ១១ កញ្ញា ២០០១ ហើយកុបកម្ម ដុតបំផ្លាញស្ថានទូតថៃ កើតឡើងថ្ងៃទី ២៩ មករា ២០០៣)។
៣២/ ដើម្បីអោយជីវិតអាពាហ៍ពិពាហ៍មានន័យ តើ គេត្រូវគោរពលក្ខខណ្ឌអ្វីខ្លះ ?
ក/លក្ខខណ្ឌសម្ភារៈ
- ត្រូវមានសុខភាពល្អ គ្មានជំងឺឆ្លង ឬជំងឺសួរពូជ
- ត្រូវមានចំណេះដឹង វិជ្ជាជីវៈ សមត្ថភាព
- ត្រូវមានទ្រព្យធនក្នុងការប្រើប្រាស់ពេលចាំបាច់
- មានទីជំរក មធ្យោបាយប្រើប្រាស់ផ្សេងៗ ។
ខ/ លក្ខខណ្ឌវេទនា
- ត្រូវមានការស្មោះស្ម័គ្រនឹងគ្នាដោយពិតប្រាកដ
- គ្មានការបង្ខិតបង្ខំពីសំណាក់អ្នកដទៃ
- មានសេរីភាពពេញលេញក្នុងការជ្រើសរើស ។
គ/ លក្ខខណ្ឌសង្គម
- រៀបចំតាមទំនៀមទម្លាប់សង្គម
- ចុះសំបុត្រអាពាហ៍ពិពាហ៍ជាផ្លូវការ ដោយមាន ការអនុញ្ញាតពីរដ្ឋអំណាចមូលដ្ឋាន និងមានមាតា ជាសាក្សីដឹងលឺ ។
ឃ/ លក្ខខណ្ឌសីលវិជ្ជា
- មិនប្រើអំពើហឹង្សាក្នុងគ្រួសារ
-​ ផ្តល់ឳកាសអោយគ្នា យោគយល់អធ្យាស្រ័យគ្នា
- សុខចិត្តលំបាកទាំងអស់គ្នា សប្បាយទាំងអស់គ្នា
- រក្សាសិទ្ធិអោយគ្នាទៅវិញទៅមក
- ស្មោះស្ម័គ្រនឹងគ្នា មានភក្តីភាព ។
៣៣/ តើទសបារមីជាអ្វី ? មានអ្វីខ្លះ ?
    ទោះបារមីមានន័យថា បារមីទាំង ១០ គឺជាកិរិយា ដ៏លើសលន់ ឬគុណជាតិដ៏ល្អ ដែលអង្គពោធិសត្វ បានបំពេញ ដើម្បីអោយបានត្រាស់ជាព្រះពុទ្ធអង្គ ។
- ទានបារមីៈ ការធ្វើអំណោយ តាមរយៈរឿងវេស្ស ន្តរជាតក ។
- សីលបារមីៈ ការរក្សាកាយវាចាចិត្តអោយល្អ បរិសុទ្ធ តាមរយៈរឿង ភូរិទត្ថជាតក ។
- នេក្ខកម្មបារមីៈ ការចេញចាកកាម ឬចេញបួស តាមរយៈរឿងតេមិយជាតក ។
- បញ្ញាបារមីៈ ការដឹងច្បាស់នៃសេចក្តីពិត តាមរយៈ រឿងមហោសថជាតក ។
- វីរិយបារមីៈ ព្យាយាមមិនទម្លាក់ចោលការងារ កណ្តាលផ្លូវ តាមរយៈរឿងមហាជនកជាតក ។
- ខន្តីបារមីៈ សេចក្តីអត់ធន់ ស៊ូទ្រាំ តាមរយៈរឿង ចន្ទកុមារជាតក ។
- សច្ចបារមីៈ ការកាន់សេចក្តីពិត មិនរុះរើតាមរយៈ រឿងវិធូរជាតក ។
- អធិដ្ឋានបារមីៈ ការប៉ងចិត្តមាំអោយជាក់ស្តែង តាមរយៈរឿងនេមិរាជជាតក ។
- មេត្តាបារមីៈ ការផ្សាយសេចក្តីរាប់អានចំពោះសព្វ សត្វមិនរើសមុខ តាមរយៈរឿងសុវណ្ណសាមជាតក។
- ឧបេក្ខាបារមីៈ តាំងចិត្តជាកណ្តាលមិនលំអៀងទៅ ខាងណា តាមរយៈរឿងនារទជាតក ។

No comments:

Post a Comment