Tuesday, October 1, 2013

វប្បធម៌ទូទៅ ១០



១. បច្ចុប្បន្នវប្បធម៌បរទេសបានហូរចូលមក កម្ពុជាច្រើនណាស់ ។
                ក/ តើវប្បធម៌ទាំងនេះជះឥទិ្ធពលយ៉ាង ណាខ្លះចំពោះយុវជនខ្មែរ ?
                ខ/ ក្នុងនាមអ្នកជាបុគ្គលិកសិក្សាមួយ រូប តើត្រូវមានវិធានការបែបណា ដើម្បីទប់ស្កាត់ វប្បធម៌ពាលាអាវាសែទាំងនោះ ?
២. ក/ ហេតុអ្វីបានជាអ្នកជ្រើសរើសមុខរបរវិជ្ជា ជីវៈជាគ្រូបង្រៀន ?
       ខ/ តើពាក្យគរុនិស្សិតមានអត្ថន័យយ៉ាង ដូចម្តេច ?
​​​        គ/ តើអ្នកយល់ពាក្យនេះ តើអ្នកត្រូវប្រកាន់  អាកប្បកិរិយាបែបណា ក្នុងរយៈពេលបណ្តុះ បណ្តាលនៅមហាវិទ្យាល័យគរុកោសល្យ ?
អត្រាកំណែ
​​​១. ក/ ឥទ្ធិពលវប្បធម៌បរទេសជះឥទិ្ធពលមកលើ យុវជនខ្មែរ ដូចជា ៖
 - តន្ត្រីញ័រញាក់ ខុសពីលក្ខណៈជាតិខ្មែរ
 - ភាពយន្តអាសអាភាស កាប់សម្លាប់ ឆក់ប្លន់ ល្បិចកលខ្មៅងងឹត.......
 - សម្លៀកបំពាក់ស៊ីវិល័យហួសហេតុ ហូរចូល
 - ម៉ូតសក់ ឬកពារ កិរិយាមារយាទបរទេស (ចាប់ ដៃ ញាក់ចិញ្ចឹម លើកដៃ ដំណើរលោត.....)
 - អត្តចរិត ទំនៀមទម្លាប់ប្រពៃណី ឥរិយាបថ ដេក ដើរ ឈរ អង្គុយ ប្រាសចាក និងអត្តចរិត របស់ជាតិខ្មែរ​ ។
 - សម្ភារៈប្រើប្រាស់ច្រើនតែបរទេសនិយម មិន ចូលចិត្តប្រើប្រាស់នូវអ្វីដែលជារបស់ជាតិខ្លួន ។
      ខ/ ខ្ញុំបាទតាំងនាមឱ្យបុគ្គលិកសិក្សាមួយរូប មានវិធានការទប់ស្កាត់ វប្បធម៌ពាលាអាវាសែ ទាំងនោះដូចតទៅ ៖
- បណ្តុះស្មារតីស្រឡាញ់សិល្បះ វប្បធម៌ជាតិខ្មែរ ចូលឱ្យជ្រៅក្នុងស្រទាប់យុវជន ។
- ផ្សព្វផ្សាយសិល្បៈ និងវប្បធម៌បរទេសនៅក្នុង គ្រឹះស្ថានសិក្សានានា និងនៅទីសារធារណៈ ។
- ទប់ស្កាត់វប្បធម៌បរទេសណាដែលមិនផ្តល់ផល ប្រយោជន៏ដល់សង្គមជាតិខ្មែរ ។
- ស្រាវជា្រវស្វែងយល់ស្វ័យកែលំអវប្បធម៌ជាតិ ឱ្យស៊ីជម្រៅថែមទៀត ។
- អប់រំឱ្យប្រជាពលរដ្ឋ យុវជននិយមប្រើប្រាស់ សិល្បៈវប្បធម៌ជាតិ​ ​ឱ្យបានទូទាំងប្រទេស​ ។
- អប់រំ និងចាត់វិធានការអនុវត្តទៅលើទ្រឹស្តី ព្រំ ប្រទល់នៃសិទ្ធិ សេរីភាពរបស់យុវជនពលរដ្ឋ ឱ្យយល់ដឹងពីសិទិ្ធ និងច្បាប់ សិទ្ធិ និងការទទួល ខុសត្រូវ ដើម្បីបំបាត់ភាពអាណាធិបតេយ្យឱ្យអស់ ពីក្នុងសង្គមជាតិ ព្រមទំាងបំបាត់ការរំលោភ សិទិ្ធ ។
- អប់រំសីលធម៌ទំាងប្រាំ (សីលធម៌ផ្ទាល់ខ្លួន ក្នុង គ្រួសារ វិជ្ជាជីវៈ សង្គម និងអន្តរជាតិ) ។
- អប់រំគុណធម៌ ដើម្បីសេចក្តីថ្លៃថ្នូរក្នុងការរស់នៅ របស់មនុស្ស ។
- ខិតខំពន្យល់ហេតុផលនូវអី្វដែលជាអសីលធម៌ ជាកត្តាប៉ះពាល់ដល់ទំនៀមទម្លាប់ប្រពៃណីជាតិ ។
- អប់រំឱ្យគេយល់ច្បាសនូវអ្វីដែលជាលក្ខណៈ ជាតិ អត្តសញ្ញាណជាតិ ដើម្បីទប់ស្កាត់ការបំផ្លាញ វប្បធម៌ជាតិខ្មែរ ។
- វាយបក និងទប់ស្កាត់ឱ្យទាន់ពេលវេលាទៅលើ អ្នកដែលបង្កឱ្យមានការប្រព្រឹត្តល្បែងពាលាអាវា សែ ផ្តេសផ្តាស ការទិញទឹកចិត្តសិល្បៈការ ទិញ ស្នាដៃ​អ្នកនិពន្ធបុរាណនានា ។  ខ/ តើពាក្យគរុនិស្សិតមានអត្ថន័យយ៉ាង ដូចនម្តេច ?ានការបែបណា ដើម្បីទប់ស្កាត់ វប្បធម៌ពាលាអាវាសែទាំងនោះ ?


២. ក្រោយការបណ្តុះបណ្តាល នៅមហាវិទ្យាល័យ គរុកោសល្យ តើអ្នកមានភារកិច្ចដូចម្តេចខ្លះ ដើម្បី បំពេញតួនាទីជាគ្រូល្អ ?
- បណ្តុះបណ្តាលអោយមានចំណេះដឹងទូលំទូលាយ
- កសាងធនធានមនុសុ្ស តាមផែនការអភិវឌ្ឍន៍ សង្គមកិច្ចរបស់ជាតិ
- អោយមានចំណេះដឹងផ្នែកវិធីសាស្រ្តបង្រៀនខ្ពស់ ទាន់សម័យទំនើប
- បណ្តុះបណ្តាលតាមភាពជាក់ស្តែង នៃសេដ្ឋកិច្ច ទីផ្សា និងរីកចម្រើនខាងការសិក្សា
- កសាងធនធានមនុស្ស ដើម្បីបំពេញ​តម្រូវការ របស់សង្គម និងសហគ​មន៍
- ​បង្ហាត់បង្រៀនខាងផ្នែកទ្រឹស្តី ត្រូវផ្សាភ្ជាប់នឹងការ អនុវត្ត
--- អំពើហឹង្សាក្នុងគ្រួសារ កម្របណ្តាលអោយមាន គ្រោះថ្នាក់ធ្ងន់ធ្ងរណាស់
- ប្តីវាយប្រពន្ធ គឺគ្រាន់ប្រៀនប្រណែនាំ ដូចចៅ ហ្វាយណែនាំស្តីបន្ទោសកូនចៅ
* កត្តាច្បាប់
- ពុំទាន់មានច្បាប់ស្តីអំពើអហឹង្សា ក្នុងគ្រួសារនៅ ឡើយ
- គេចាត់ទុកអំពើហឹង្សាក្នុងគ្រួសារ ជាមូលហេតុ​ លែងលះ
-ការធ្វើអន្តរាគមន៍លើបញ្ហាអំពើហឹង្សាក្នុងគ្រួសារ របស់សមត្ថកិច្ច អាជ្ញាធម៌មូលដ្ឋាននៅមានកម្រិត
- តុលាការមិនចាត់ទុកអំពើហឹង្សាក្នុងគ្រួសារ ជាបទ ព្រហ្មទណ្ឌទេ លុះត្រាតែភាគីណាមួយមានគ្រោះ ថ្នាក់ធ្ងន់ធ្ងរ ឬស្លាប់ទើបចាត់ទុកជាបទល្មើស
- នីតិវិធីដោះស្រាយអំពើហឹង្សាក្នុងគ្រួសារ តម្រូវ អោយមានការផ្សះផ្សាច្រើន ដងហើយក៏គ្មានយន្ត ការតាមដានលើគ្រួសារ ដែលមានធ្វើការផ្សះផ្សា រួចហើយនោះផងទេ ដូច្នេះអ្នករងគ្រោះនៅរង គ្រោះ អ្នកវាយនៅវាយដំ ។
ផលវិបាក
*​ រាងកាយ
- ស្លាកស្នាមឈឺចុកចាប់ សម្រស់ឆាប់ចាស់ រោគពី ប្តី មានជម្ងឺប្រចាំកាយនឹងរិតតែធ្ងន់ធ្ងរ ផ្ទៃពោះ ដោយចៃដន្យ (មិនចង់បាន) បើនាងទើបនឹងមាន ឆ្លងទន្លេ អាចសាប់ បើនាងមានផ្ទៃពោះអាចរលូត ស្លាប់ ស្រ្តីថយចុះ ។
* ផ្លូវ​ចិត្ត
- ពិបាកចិត្ត ដេកមិនបាន បាយមិនទៀងពេល បាយមិនបានច្រើន លែងខ្វល់ខ្វាយពីបញ្ហាគ្រួសារ និងកូន គិតថាខ្លួនជាអ្នកខុស មិនថែទាំខ្លួន មិនរវល់ សុខ​ភាពខ្លួន លែងស្រលាញ់ប្តីដូចមុន ធុញទ្រាន់នឹង ជីវិត ឡប់សតិ អាចជាឃាតករ ឬធ្វើអត្តឃាត ។
     ចំពោះគ្រួសារ គ្រូបង្រៀនពុំសូវមានអំពើហឹង្សា កើតឡើងទេ ព្រោះគ្រូបង្រៀនសុទ្ធសឹងជាអ្នកមាន ចំណេះដឹង និងមានវិធីទប់ទល់អំពើហឹង្សាទាំង ឡាយ ព្រមទាំងយល់ច្បាស់អំពីតួនាទីរបស់ប្តីប្រពន្ធ ប្រកបដោយសុភមង្គលរៀងៗ ខ្លួន ។​​
៥. ដូចម្តេចដែលហៅថាបរិស្ថាន ? មានអ្វីខ្លះ ? ចូរ រៀបរាប់ ? តើគ្រូបង្រៀនត្រូវរួមចំណែកអ្វីខ្លះ ដល់ ការកសាង និងការពារបរិស្ថានអោយមានការអភិ ?
     បរិស្ថាន គឺជាអ្វីៗ ដែលនៅជុំវិញខ្លួនយើង ដែល យើងមានទំនាក់ទំនងដោយផ្ទាល់ ឬដោយប្រយោ ល ជាមួយវា ហើយជីវិតត្រូវការខ្វះមិនបាន ។
      បរិស្ថានទាំងនោះរួមមាន បរិស្ថានធម្មជាតិ បរិ ស្ថានមនុស្ស និងបរិស្ថានសង្គមវប្បធម៌ ។
ក. បរិស្ថានធម្មជាតិ
  គឺជាអ្វីៗ ដែលកើតឡើងដោយឯកឯង ក្រៅពី សកម្មភាពពលកម្ម ផលិតកម្មរបស់មនុស្ស គឺវាកើត ឡើងដោយធម្មជាតិខ្លួនឯងផ្ទាល់ ។ និយាយម្យ៉ាង ទៀត គឺរាល់សរីរាង្គ ដែលកើតឡើងដោយភាវៈ ធម្ម ជាតិ ដែលផ្សំបង្កើតអោយវាមានឡើង ។
ខ. បរិស្ថានសង្គមវប្បធម៌ (មានជីវិត និងឥតជីវិត)
   គឺអ្វីៗ ដែលកើតមានរូបរាងឡើងដោយស្នាដៃ ពលកម្ម ផលិតកម្មប្រកបដោយការប៉ិនប្រសប់ និង ច្នៃប្រឌិតរបស់មនុស្ស ដើម្បីសំនូមពរ និងតម្រូវការ ក្នុងជីវភាពរស់នៅ ។ ដោយសមិទ្ធិផលនៃបរិស្ថាន សង្គមវប្បធម៌នេះ បានញុំាងអោយមនុស្សចាកផុត ពីភាពចំណុះធម្មជាតិ និងដកខ្លួនអោយចេញផុតពី ស្ថានភាពជាសត្វ ។ ប៉ុន្តែរាល់សមិទ្ធិផលទាំងនោះ មនុស្សបានច្នៃបង្កើតឡើងដោយធ្វើការកែច្នៃបរិ ស្ថានធម្មជាតិ បើគ្មានបរិស្ថានធម្មជាតិ គឺមិនមាន បរិស្ថានសង្គមវប្បធម៌បានឡើយ ។
គ. បរិស្ថានមនុស្ស (មានជីវិត និងគ្មានជីវិត )
គឺជាមនុស្សជាតិទូទៅ រស់នៅលើភពផែនដី ។
- បរិស្ថានមនុស្សមានជីវិតៈ មនុស្សដែលកំពុងតែ មានជីវិតរស់នៅសព្វថ្ងៃ គឺស្ថិតនៅក្នុងចំណោម ភាវៈមានជីវិត ។
- បរិស្ថានមនុស្សឥតជីវិតៈ គឺមនុស្សដែលបានបាត់ បង់ជីវិតទៅហើយ (បុព្វបុរសជំនាន់មុន) និងមនុស្ស ជំនាន់ក្រោយ ដែលពុំទាន់មានកំណើត គឺស្ថិតនៅ ក្នុងភាវៈឥតជីវិត ។
     គ្រូបង្រៀនត្រូវរួមចំណែកដល់ការកសាង និង ការពារបរិស្ថាន ដើម្បីអោយមានការអភិវឌ្ឍៈ ព្រោះ បរិស្ថានជាភាវៈសម្រាប់ទ្រទ្រង់ភាវៈគ្មានជីវិត និងមានជី​វិត ហើយប្រភពធនធានធម្មជាតិ ដែល ជាប្រភពនៃជីវិត ព្រមទាំងវត្ថុធាតុដើម សម្រាប់ធ្វើ ការកែច្នៃបង្កើតភោគទ្រព្យនានា សម្រាប់បម្រើ តម្រូវការរបស់មនុស្ស ។ កន្លងមកបើមនុស្សគ្រាន់ តែទាញផលពីធម្មជាតិ ដើម្បីបំរើសំណូមពរចាំបាច់ នៃជីវភាពប្រចាំថ្ងៃ ធនធានធម្មជាតិ ក៏ដូចជាបរិ ស្ថាន មិនទទួលនូវការវិនាស ខូចខាត បាត់តុល្យ ភាព ជះឥទ្ធិពលអាក្រក់ដល់ប្រព័ន្ធអេកូឡូស៊ី នៃភព ផែនដីឡើយ ។ យើងដឹងហើយថា រាល់អង្គធាតុសុទ្ធ តែកើតឡើងពីធាតុបន្សំនៃរូបធាតុ និងកត្តាផ្សេងៗ តែបើកត្តាណាមួយត្រូវវិនាសខូតខាត អង្គធាតុនោះ មិនអាចមានលក្ខណៈរឹងមាំយូរអង្វែងឡើយ ៕ ដូច្នេះ យើងត្រូវតែអប់រំមនុស្សទាំងអស់ អោយពួក គេយល់ថា កិច្ចកសាងនិងការពារបរិស្ថាន ជាភារ កិច្ចរបស់យើងទាំងអស់គ្នា និងមនុស្សជាតិសាកល លោកទាំងមូល “ជួយការពារគុណភាពបរិស្ថាន” មានន័យថា ស្រលាញ់ខ្លួន ស្រលាញ់ជាតិ ហើយ បានរៀបចំអនាគតល្អសម្រាប់កូនចៅជំនាន់ក្រោយ ថែមទាំងបានស្រលាញ់មនុស្សជាតិទាំងមូល លើ ភពផែនដី ។
៦. តាមទ្រឺស្តីនៃព្រះពុទ្ធសាសនាបានកំណត់ថា “ មនុស្សដែលអាចធ្វើមេដឹកនាំដ៏ល្អបាន ត្រូវឈរលើ “ខន្តីនិយមជានិច្ច” ។ តើគោលខន្តីសំខាន់ៗ ដែលត្រូវ ប្រកាន់មានអ្វីខ្លះ ?
- ខន្តីចំពោះសេចក្តីលំបាកៈ គឺការអត់ធន់ចំពោះការ លំបាករបស់ការងារ មិនរុញរាចំពោះឧបសគ្គ ការ នឿយហត់ សេចក្តីស្រេកឃ្លាន ក្តៅត្រជាក់ជាដើម
- ខន្តីចំពោះទុក្ខវេទនាៈ ដូចជាការឈឺចាប់ ជំងឺតម្កាត់ ភាពសោកសៅ ការព្រាត់ប្រាស់ របួសជាដើម ។
- ខន្តីចំពោះការឈឺចាប់ៈ  ដូចជាការទទួលភាព អយុត្តិធម៌ ដោយត្រូវគេនិន្ទាមូលបង្កាច់ ចំអកឡក ឡើយ ប្រមាថមើលងាយ រារាំងមិនអោយសម្រេច កិច្ចការជាដើម ។
- ខន្តីចំពោះអំណាចកិលេសៈ ដូចជាអត់ធន់ចំពោះ វត្ថុដែលមកជន្លអារម្មណ៍របស់យើង អោយស្រើប ស្រាល ។ អត់ធន់ចំពោះការបញ្ជា អួតលើកជើង ចង់​អំណាចមិនត្រឹមត្រូវតាមធម៌ ។ ពិសេសអត់ធន់ ចំពោះចិត្ត ដែលចង់ធ្វើស្រេចតែចិត្ត ចង់ខ្វះការ ពិចារណា ដូចគេថា “គិតមុនគូ” ៕
- ខន្តីចំពោះបដិបតិ្តធម៌ៈ គឺការបដិបត្តិតាមទសពិធ រាជធម៌ ទាំង១០ អោយបានត្រឹមត្រូវ ។
- ខន្តីចំពោះភាពល្ងង់ខ្លៅរបស់ខ្លួនៈ គឺត្រូវចេះអត់ធន់ មិនបង្ខំធ្វើអ្វីដែលខ្លួនចង់បានទាំងងងើល គ្មានការ សិក្សាឡើយ ព្រោះនាំអោយមានផលអាក្រក់ ។
- ខន្តីចំពោះអ្នកតូច ឬអ្នកក្រោមបង្គាប់ៈ ដើម្បីជៀស ផុតពីការបែកបាក់ ។
៧. ជីវិតជាវត្ថុដ៏មានតម្លៃបំផុត ។ តើយុវជនត្រូវស្វែង រកការថែទាំរក្សាជីវិតអោយល្អប្រសើរតាមវិធី ឬ លក្ខណៈអ្វីខ្លះ ?
- ត្រូវចេះរៀបចំផែនការគ្រួសារ
- មិនត្រូវរៀបការនៅវ័យក្មេងពេក និងការរួមភេទ ដោយគ្មាន​ការពិចារណា ដែលនាំអោយទទួលផល វិបាកធ្ងន់ធ្ងរ
- ត្រូវសម្រេចចិត្តអោយបានត្រឹមត្រូវ មុននឹងរៀប អាពាហ៍ពិពាហ៍ ព្រោះជាជម្រើសនៃសុភមង្គល
- មានទំនួលខុសត្រូវច្បាស់លាស់ អំពីចំនួនកូន ដើម្បីធានាសុវត្ថិភាព
- ជៀសវាងការមានផ្ទៃពោះឆាប់ ញឹកញាប់ និង កំឡុងពេលបំបៅដោះ
- មិនត្រូវប្រព្រឹត្តអំពើពាលាអាវាសែ ស្រីស្រា ល្បែង ស៊ីសង និងថ្នាំញៀន
- មានលំហាត់ប្រាណជាប្រចាំ (កីឡា)
- រក្សាអនាម័យអោយល្អ
៨. សិល្បៈជាអ្វី ? តើតម្លៃពិតរបស់សិល្បៈវប្បធម៌ ជាតិស្ថិតនៅត្រង់ណា  ?
- ជាជំនាញ ឬជាចំណេះដឹងហត្ថកម្មគ្រប់យ៉ាង ដូច ជា ឆ្លាក់ គូរ ការរចនាវិចិត្រ ការតុបតែង ចម្រៀង តន្រ្តី និងរបាំជាដើម ។
- ជាអ្វីៗ ដែលជាស្នាដៃរបស់មហាជន បង្ហាញពី អត្តសញ្ញាណជាតិ​​​​​​​​​
- ជាការងារដោយផ្ទាល់រវាងមនុស្ស និងមនុស្ស​មនុស្ស និធម្មជាតិ មនុស្ស និងវាសនាអនាគត ប្រទេសជាតិ
- ជាការទ្រទ្រង់សញ្ញាណសង្គម
- ជាភស្តុតាង ដែលមនុសុ្សស្គាល់ពីធម្មជាតិ ស្គាល់ ពីសង្គម និងស្គាល់ពីសតិអារម្ម​ណ៍ចិត្តរំភើបរបស់ H
    តម្លៃពិតរបស់សិល្បៈ វប្បធម៌ជាតិស្ថិតនៅត្រង់ៈ
- ស្ថិតនៅលើសោភ័ណភាព ទឹកដៃ គំនិតច្នៃប្រឌិត ដ៏កំពូល ទេពកោសល្យរបស់សិល្បៈករ អ្នកនិពន្ធ
- ស្ថិតនៅលើខ្លឹមសារ ទៅលើអត្ថរស សីលធម៌ កាមាធម៌ ចិត្តធម៌ ឧត្តមគតិ
- ស្ថិតនៅត្រង់ការបង្ហាញពីអត្តសញ្ញាណជាតិពិត ប្រាកដ
- ស្ថិតនៅត្រង់ចំណង់ចំណូលចិត្ត និងការបូជារបស់ ជាតិ និងមហាជន
 ឧ. ប្រាសាទបាយ័នមានមុខបួន តំណាងអោយ ព្រហ្មវិហារធម៌ទាំងបួន តំណាងអោយគុណធម៌ទូ ទាំងប្រទេស តំណាងអោយឧត្តមគតិ តំណាង អោយគតិធម៌ ហើយប្រជាជនគោរពបូជា ។

No comments:

Post a Comment