Tuesday, October 1, 2013

វប្បធម៌ទូទៅ ០៥



២០/. តើការស្គាល់ពីវប្បធម៌ អរិយធម៌របស់ខ្លួន ច្បាស់លាស់ បាននាំមកនូវអត្ថប្រយោជន៍អ្វីខ្លះ ដល់ សង្គមជាតិបច្ចុប្បន្ននេះ ?
 ក​. ខ្លឹមសារនៃវប្បធម៌ អរិយធម៌មានដូចតទៅ ៖
- វប្បធម៌ : ន័យនៃពាក្យវប្បធម៌ត្រូវបានគេកំណត់ បានច្រើនប្រភេទ ទៅតាមទស្សនៈរបស់អ្នកស្រាវ ជ្រាវម្នាក់ៗ ប៉ុន្តែគេអាចកំណត់ទៅរកន័យរួមមួយ ដែលទាក់ទងជាមួយការបណ្តុះបណ្តាលសិក្សារៀន សូត្របន្តជំនាន់មួយទៀតបាន តាមរយៈការពង្រោះ វប្បធម៌ទាំងក្នុងសាលារៀន ក៏ដូចជាក្រៅសាលា រៀនផងដែរ ។
 ដូច្នេះ វប្បធម៌មានន័យថា គឺជាការផ្សំបណ្តុះវិជ្ជា ប្រាជ្ញាសា្មរតីឳ្យលូតលាស់ចម្រុងចម្រើន (ស្មារតី) ដោយផ្អែកលើវិទ្យាសាស្រ្ត សិល្បៈ អក្សរសាស្រ្តជា​ ដើម ...... ។ល។
    ឧ. បសុវប្បធម៌ៈ ការបណ្តុះបណ្តាលខាងចិញ្ចឹម សត្វ ។ រុក្ខវប្បកម្មៈ ការបណ្តុះបណ្តាលខាងផ្នែក ការដាំរុក្ខជាតិ ។
- អរិយធម៌មានន័យថា ការលូតលាស់ ដុះដាលរីក ចម្រើន ល្អប្រសើរខ្ពង់ខ្ពស់ថ្លៃថ្នូរ រុងរឿងក្នុងការរស់ នៅប្រកបដោយបញ្ញាស្មារតី សម្ភារៈបច្ចេកទេស វិទ្យាសាស្រ្ត ។
      តាមរយៈអត្ថន័យនេះ វប្បធម៌ អរិយធម៌ពិតជា មានសារសំខាន់ណាស់​ ក្នុងសង្គមជាតិខ្មែរពេល បច្ចុប្បន្ននេះ ។
 ខ. អត្ថប្រយោជន៍នៃវប្បធម៌ អរិយធម៌ខ្មែរ ចំពោះ សង្គមខ្មែរបច្ចុប្បន្ននេះ ៖
- មនុស្សបានស្គាល់ពីកំណើតជាតិសាសន៍ខ្មែរ និង ទឹកដីខ្មែរ និងអាយុកាលបានយ៉ាងច្បាស់លាស់
- មនុស្សបានស្គាល់ពីកំណើតវប្បធម៌ ទំនៀមទំម្លាប់ សាសនាបានយ៉ាងច្បាស់
- មនុស្សស្គាល់បានពីវិវត្តរីកចម្រើនឥតឈប់ឈរ របស់អត្តសញ្ញាណជាតិ
- មនុស្សបានស្គាល់ពីការសំយោគរវាងវប្បធម៌ខ្មែរ និងវប្បធម៌បរទេស តាំងពីអតីតកាលរហូតដល់ បច្ចុប្បន្ន
- មនុស្សបានស្គាល់ពីតួនាទីវប្បធម៌ ក្នុងការអភិវឌ្ឍ សង្គម
- មនុស្សចេះមោទនភាពចំពោះអត្តសញ្ញាណជាតិ ខ្លួនឯង ជាមួយជាតិសាសន៍ដទៃ
- មនុស្សបានស្គាល់ និងបានឃើញពីការរីកចម្រើន គ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា ដូចជាវិស័យកសិ កម្ម វិស័យពាណិជ្ជាកម្ម វិស័យឧស្សាហកម្ម វិស័យ គមនាគមន៍....... ។ល។
- មនុស្សបានមើលឃើញបញ្ញាស្មារតី ជំនាញ សីលធម៌របស់មនុស្ស (ធនធានមនុស្ស) នៅក្នុង សង្គមខ្មែរ​
-បង្កើតឳ្យមានការសាមគ្គី ឯកភាពជាតិ គោរពសិទ្ធិ និងលទិ្ធប្រជាធិបតេយ្យ ។
       ដូច្នេះ មនុស្សម្នាក់ៗ ត្រូវតែស្គាល់ឳ្យច្បាស់ពី វប្បធម៌ អរិយធម៌របស់ខ្លួនឳ្យបានច្បាស់លាស់ ដើម្បីលើកកំពស់ព្រលឹងជាតិខ្លួន ដែលជាព្រលឹង សង្គមជាតិ ។
២១/.​ ប្រសិនបើប្អូនជាគ្រូបង្រៀន តើប្អួនត្រូវធ្វើដូច ម្តេច ដើម្បីឳ្យមានភាពល្អប្រសើរក្នុងមុខវិជ្ជាជីវៈ របស់ខ្លួន ?
            ត្រូវ៖
- មានចំណេះដឹងទូទៅកម្រិតខ្ពស់
- មានចំណេះដឹងផ្នែកវិធីសាស្រ្តបង្រៀន
- មានមនសិកាវិជ្ជាជីវៈជាគ្រូបង្រៀនពេញលេញ
- មានសីលធម៌ គុណធម៌ផ្ទាល់ខ្លួន
- ស័្វយសិក្សាស្រាវជ្រាវបន្ថែម
- មានទំនាក់ទំនងល្អជាមួយសហគមន៍ សង្គម និង អ្នកដទៃ
- មានសុខភាពល្អ
- ផ្តល់ដំបូន្មានល្អៗ
- ធ្វើជាគំរូល្អ
- គោរពវិន័យ
- មានស្មារតីសុទិដ្ឋិនិយម
- មានតម្លាភាព យុតិ្តធម៌ ស្មោះត្រង់
- មានគំនិតច្នៃប្រឌិតផ្តួចផ្តើម
២២/. ដើម្បីថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្ប ធម៌ តើរដ្ឋាភិបាលត្រូវធ្វើអ្វីខ្លះ ? ក្នុងនាមជាយុវជន តើអ្នកត្រូវបំពេញភារកិច្ចដូចម្តេចខ្លះ ?
រដ្ឋាភិបាលត្រូវ
- លើកស្ទួយទស្សនៈជាតិនិយម
-បណ្តុះស្មារតីប្រជាពលរដ្ឋអោយចេះស្រលាញ់ និង ការពារទំនៀមទំម្លាប់ ប្រពៃណី វប្បធម៌របស់ខ្លួន
- ជំរុញការផ្សព្វវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី របស់ជាតិខ្លួនដូចជាៈ ពិធីបុណ្យចូលឆ្នាំ បុណ្យភ្ជុំ បិណ្ឌ របៀបគារកិច្ចខ្មែរ សិល្បៈ តូរតន្រ្តី........
- ចេះគាំទ្រ និងលើកទឹកចិត្តដល់បុគ្គលណាដែល បានចូលរួមថែរក្សា និងបង្កើតស្នាដៃក្នុងការការពារ និងថែរក្សាប្រពៃណី ទំនៀមទម្លាប់ជាតិរបស់ខ្លួន
- ទប់ស្កាត់រាល់អំពើពាលាអាវាសែ ដែលធ្វើអោយ ខូចទំនៀមទម្លាប់ជាតិ
- ទប់ស្កាត់វប្បធម៌បរទេសមិនល្អ ដែលហូរចូលមក ក្នុងប្រទេស
ក្នុងនាមជាយុវជន ត្រូវមានភារកិច្ច ៖
- ប្រកាន់យកទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ ជាតិ
- រួមចំណែកការពារ និងថែរក្សាមត៌កវប្បធម៌
- ហ៊ានប្រឆាំងរាល់អំពើពាលា ដែលប្រាសចាកពី វប្បធម៌ប្រពៃណីជាតិ
- ជួយអូសទាញមិត្តភក្តិ និងប្រជាពលរដ្ឋក្នុងសហ គមន៍ ដែលភ្លើតភ្លើននឹងវប្បធម៌បរទេស
- ជួយផ្សព្វផ្សាយចំណេះដឹងរបស់ខ្លួនដល់មិត្តភក្តិ អោយយល់កាន់តែច្បាស់
- ចេះកែច្នៃវប្បធម៌បរទេសអោយមានលក្ខណៈជា វប្បធម៌ជាតិ
២៣/. តើសិស្សដែលទទួលបរាជ័យក្នុងការសិក្សា បណ្តាលមកពីកត្តាអ្វីខ្លះ ?
កតា្តសង្គម
- អំពើពាលាអាវាសែក្នុងសង្គម (ឆក់ ប្លន់ កាប់ សម្លាប់ ល្បែងស៊ីសង គ្រឿងញៀន ......)
- ការសេពគ​ប់មិត្តភក្តិមិនល្អ
- វប្បធម៌ពាលាអាវាសែរបស់បរទេស
- អំពើពុករលួយក្នុងសង្គម
- ភាពអត់ការងារធ្វើ ធ្វើអោយសិស្សបាក់ទឹកចិត្ត ក្នុងការសិក្សា
កត្តាគ្រួសារ
- កង្វះខាតជីវភាពក្នុងគ្រួសារ
- គ្រួសារខ្វះការអប់រំ ឳពុកម្តាយគ្មានចំណេះដឹង នាំ អោយគ្មានសមត្ថភាពអប់រំកូន
- ស្ថានភាពមិនចុះសម្រុងក្នុងគ្រួសារ
- ឳពុកម្តាយគ្មានមុខរបរច្បាស់លាស់ បង្ខំអោយកូន ជួយធ្វើការងារចិញ្ចឹមជីវិត
- គ្រួសារគ្មានភាពកក់ក្តៅ
- អំពើហិង្សាក្នុងគ្រួសារ
- ការលែងលះគ្នានាំអោយប៉ះពាល់ដល់ការសិក្សា របស់កូន
កត្តាសាលារៀន
- គ្រូបង្រៀនៈ បរិយាកាសក្នុងម៉ោងបង្រៀនមិនគួរ ជាទីចាប់អារម្មណ៍របស់សិស្ស សមយត្ថភាពនៃការ បណ្តុះបណ្តាល និងអប់រំមានកម្រិតទាប ខ្វះសមត្ថ ភាពក្នុងការគ្រប់គ្រង
- បរិយាកាសក្នុងថ្នាក់រៀនៈ ការរៀបចំថ្នាក់រៀន មិនគោរពទៅតាមនិយាមគរុកោសល្យ (ថ្នាក់រៀន មានសិស្សច្រើនលើសលប់) ខ្វះខាតសម្ភារៈបង្រៀន
                កតា្តផ្ទាល់ខ្លួន
- មិនខិតខំរៀនសូត្រ
- មានបញ្ញាអន់
- ការរីកលូតលាស់បុគ្គលិកលក្ខណៈមិនល្អ
- មានជម្ងឺប្រចាំកាយ.......
២៤/. តើធនធានមនុស្សបែបណា ដែលជាតម្រូវការ ចាំបាច់ក្នុងការអភិវឌ្ឍវិស័យអប់រំ ?
- មានបុគ្គលលក្ខណៈល្អ និងកាយសម្បទាគ្រប់គ្រាន់ - មានសមត្ថភាពបង្រៀនពេញលេញ ប្រកបដោយ គរុកោសល្យខ្ពស់
- មានសមត្ថភាពគ្រប់គ្រងថ្នាក់
- មានមនសិកាវិជ្ជាជីវៈ
- មានគំនិតច្នៃប្រឌិត និងស្រាវជ្រាវ
- មានសីលធម៌របស់នៅថ្នៃថ្នូរ
- មានទំនាក់ទំនងល្អក្នុងសង្គម
២៥/. តើរបាំប្រពៃណី និងរបាំប្រជាប្រិយខ្មែរខុសគ្នា ដូចម្តេចខ្លះ? ចូររកឧទាហរណ៍បញ្ជាក់
- របាំប្រពៃណីៈ គឺជារបាំដែលសម្តែងជាផ្លូវការ មាន តាំងពីបុរាណកាល ទៅតាមក្បួនខ្នាតត្រឹមត្រូវ
- របាំប្រជាប្រិយៈ គឺរបាំដែលប្រជាជននិយមចូលចិត្ត ទៅតាមតំបន់
លក្ខណៈខុសគ្នានៃរបាំទាំងពីរ៖
របាំប្រពៃណី
- ហាត់រៀនតាមក្បួនខ្នាត
- ទាក់ទងនឹងជំនឿសាសនា
- ឧបករណ៍ភ្លេងបែបបុរាណ
- មានទីតាំងពិសេសសម្រាប់សម្តែង
- សំលៀកបំពាក់ និងគ្រឿងអលង្ការបុរាណ
- មានកម្មវិធីសម្តែងច្បាស់លាស់
- មានលក្ខណៈផ្លូវការ (លក្ខណៈជាតិ)
ឧ. របាំជូនពរ របាំទេពមនោរម្យ របាំអប្សរា
របាំប្រជាប្រិយ
- ហាត់រៀនតៗគ្នា​
- ទាក់ទងនឹងជីវភាពរស់នៅ
- ឧបករណ៍ភ្លេងចម្រុះ
- មានទីតាំងសម្តែងសាមញ្ញ
- សំលៀកបំពាក់តាមការនិយមចូលចិត្ត
- តាមឳកាសផ្តល់អោយ
- លក្ខណៈតាមតំបន់
ឧ. របាំត្រុដិ របាំគោះត្រឡោក របាំក្ងោក
២៦/ តើគ្រឿងភ្លេងខ្មែរចែកចេញជាប៉ុន្មានប្រភេទ ? អ្វីខ្លះ ?
- ប្រភេទភ្លេងខ្មែរសម្រាប់កូត ឬវាយអោយឭសូរ សម្លេង មាន ចាប៉ី ទ្រ សាដៀវ ឃឹម តាខេ ....
- ប្រភេទភ្លេងខ្យល់សម្រាប់ផ្លុំអោយកើតជាសូរ សម្លេង មាន ខ្លុយ ប៉ី សាឡៃ គែន ស័ង្ខ ........
- ប្រភេទភ្លេងដាសដោយស្បែកសម្រាប់វាយ ឬទះ អោយឭសូរសម្លេង មាន ស្គរធំ ស្គរឆៃយុំា សម្ភោរ
- ប្រភេទភ្លេងគោះទង្គិចអោយកើតជាសូរសម្លេង មាន រនាត គង ឃ្មោះ ឈឹង​ ក្រាប ..........។

No comments:

Post a Comment