Tuesday, October 1, 2013

វប្បធម៌ទូទៅ ១១



៩. តើការសិក្សាពីវប្បធម៌ និងចំណេះដឹងទូទៅ ត្រូវ សិក្សាអ្វីខ្លះ ? តើការសិក្សានេះមានសារៈសំខាន់ យ៉ាងណាខ្លះដល់ប្រជាពលរដ្ឋខ្មែរ ?
- ចំណេះដឹង ជំនឿសាសនា ចំណេះវិជ្ជា វិទ្យាសាស្រ្ត បច្ចេកទេស ភាសា អក្សរ សញ្ញា អក្សរសាស្រ្ត អ.សិ សិល្បៈ ពត៌មាន ទំនៀមទម្លាប់ប្រពៃណី ការសិក្សា ការអប់រំ សីលធម៌ គុណធម៌ ចរិយាធម៌ ច្បាប់ទូន្មាន កីឡា ល្បែងកំសាន្ត ច្បាប់នានា មធ្យោបាយបច្ចេក ទេស បច្ចេកវិទ្យាទំនើប ការបង្កបង្កើន​ផល ការដើ​រ ហើរ មុខរបរវិជ្ជាសេដ្ឋកិច្ច សង្គមកិច្ច នយោបាយ ក្នុង និងក្រៅប្រទេស ពោលគឺរបៀបរៀបរយសង្គម អោយមានសណ្តាប់ធ្នាប់ និងការរីក​ចម្រើន ។
- ចំណេះដឹង គឺអ្វីៗ ដែលខ្លួនមានហើយល្អ ហើយ ត្រូវបានអ្នកផងទាំងពួងស្រលាញ់ និងទទួលស្គាល់ តាំងពីបុរាណកាល ពោលគឺស្គាល់មូលដ្ឋានគ្រឹះ របស់​សង្គមជាតិ ព្រលឹងជាតិ អត្តសញ្ញាណជាតិ ។
- ចំណេះដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អំពីសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ សិទ្ធិ និងច្បាប់ សិទិ្ធ និងករណីកិច្ច ការទទួលខុសត្រូវ វប្បធម៌សន្តិភាព ចំណេះចេះ រស់នៅក្នុងសង្គម ការ កសាង​នីតិរដ្ឋ លទ្ធិប្រជាធិប​តេយ្យ និងការបោះ ឆ្នោតក្នុងរបបប្រជាធិបតេយ្យ សេរីពហុបក្ស សិទ្ធិ ស្រី្ត សិទ្ធិកុមារ រដ្ឋធម្មនុញ្ញ អនាម័យ សុខភាព ។ល។ - ចំណេះដឹងស្តីពីអំពើហឹង្សាក្នុងគ្រួសារ កត្តាដែល នាំអោយមានអំពើហឹង្សាក្នុងគ្រួសារ ផលវិបាកនៃ អំពើហឹង្សាក្នុងគ្រួសារ ច្បាប់ទប់ស្គាត់អំពើហឹង្សា ក្នុង​គ្រួសារ ។
- ចំណេះដឹងស្តីពីបរិស្ថាន ការថែរក្សា និងការពារ បរិស្ថាន ដើម្បីអោយយល់ច្បាស់ថាបរិស្ថានធម្ម ជាតិជាប្រភពនៃជីវិតនៅលើភពផែនដី ។
- ចំណេះដឹងស្តីពីជំងឺអេដស៍ និងកាមរោគ ដែលជា ជំងឺឆ្លងពុំអាចព្យាបាល យល់ពីវិធីផ្សព្វផ្សាយ និង ការពារជំងឺនេះ ។
-​ ចំនេះដឹងរឹងមាំលើព្រឹត្តិការណ៍ជាតិ អន្តរជាតិ ពិ សេសការយល់ដឹងស្តីពីការវិវឌ្ឍន៍ ​នៃបច្ចេកវិជ្ជា ទំនើបនៅលើសាកលលោក ទាំងផ្នែកនយោបាយ សេដ្ឋ​កិច្ច និងសង្គមកិច្ច ។
    សារៈសំខាន់នៃការសិក្សាវប្បធម៌ ចំណេះដឹងទូទៅ បណ្តុះមនោសញ្ចេតនាថែរក្សាការពារនូវអ្វីៗ ដែល ជារបស់ជាតិ មរតកវប្បធម៌ជាតិ ពោលគឺវប្បធម៌ អរិយធម៌រុងរឿងរបស់បុព្វបុរស ដែលបានបន្សល់ ទុកអោយ ។
- ស្គាល់ច្បាស់នូវប្រភព លក្ខណៈនៃវប្បធម៌ អរិយ ធម៌របស់ជាតិខ្លួន តាមរយៈឥរិយាបថដេក ដើរ ឈរ អង្គុយ ទំនៀមទម្លាប់ប្រពៃណី ជំនឿសាសនា សិល្បៈ .............. ។
 - ចេះរកវិធានការការពារ និងទប់ស្កាត់នូវឥទ្ធិពល វប្បធម៌ អរិយធម៌បរទេសទាំងឡាយណា ដែលមក បំផ្លាញដល់វប្បធម៌ជាតិ ។
- ចេះយកអ្វីៗ ដែលមិនមានជារបស់ជាតិខ្លួន អោយ ទៅជាលក្ខណៈជាតិខ្លួន ស្របតាមដួងព្រលឹងជាតិ
- មានទុន ក្នុងការពន្យល់ណែនាំមហាជនទូទៅ អោយគេយល់ និងមានឆន្ទះចេះស្រលាញ់សម្បត្តិ វប្បធម៌នៅជុំវិញខ្លួនគេ ដែលជាមរតករបស់បុព្វ បុរសយើងបន្សល់ទុកអោយ ។
- ចង់ផ្សាភ្ជាប់ចំណេះទូទៅ ស្តីពីវប្បធម៌ជាតិ អន្តរ ជាតិ រួមជាមួយនឹងមុខវិជ្ជាឯកទេសផ្ទាល់របស់ខ្លួន ដើម្បីលើកកម្ពស់គុណភាពអប់រំ តាមផែនការជាតិ  “អប់រំយើងទាំងអស់គ្នាជាកូនខ្មែរ” ។
- ធ្វើការអប់រំអោយប្រជាពលរដ្ឋ ស្វែងយល់កាន់តែ ស៊ីជម្រៅ ទៅលើអត្តសញ្ញាណជាតិ និងដួងព្រលឹង របស់ជាតិខ្មែរ (ប្រជាជន ទឹកដី ប្រវត្តិសាស្រ្ត ការ  គ្រប់គ្រង ភាសា អក្សរសាស្ត្រ អ.សិ សិល្បៈ ទំនៀម ទម្លាប់ ប្រពៃណី ជំនឿសាសនា ចិត្តគំនិត អាកប្ប កិរិយា ឆន្ទះរួមដូចគ្នា) ។
- ចេះរស់នៅក្នុងសង្គមជាមួយគ្នា ស្រលាញ់រាប់អាន គ្នា គោរពគ្នាទៅវិញទៅមក គ្មានការបែងចែកវណ្ណៈ ឋាន
ៈ ពណ៌សម្បុរ ភេទ ជំនឿសាសនា ...........។
- ចេះរស់នៅប្រកបដោយចរិយាធម៌ និងគុណធម៌ ដើម្បីរស់នៅសមរម្យក្នុងសង្គម ។
- ស្គាល់កាតព្វកិច្ច និងស្វ័យអប់រំ អោយក្លាយទៅជា ពលរដ្ឋល្អ
- មានមនសិកាក្នុងមុខរបរវិជ្ជាជីវៈ តាមសម្មាជីវោ មិនរំលោភអ្នកដទៃ
- ស្គាល់ព្រំប្រទល់រវាងសិទ្ធិ និងច្បាប់ ករណីកិច្ច និង ការទទួលខុសត្រូវ ដើម្បីជៀសវាងការរំលោភសិទ្ធិ
- ត្រូវមានកាតព្វកិច្ចការពារប្រជាធិបតេយ្យ អភិវឌ្ឍ ប្រជាធិប- និងប្រើប្រាស់ប្រជាធិ- ដោយត្រឹមត្រូវ 
- មានសាមគ្គីភាពល្អ ស្រលាញ់យុត្តិធម៌ ស្រលាញ់ មនុស្សជាតិទូទៅ ។
- មានទំនាក់ទំនងជាមួយជាតិ អន្តរជាតិ មិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា ........
-​ ដើម្បីរួមចំណែកក្នុងកិច្ចការពារបរិស្ថាន និងស្តារ គុណភាពបរិស្ថាននៅក្នុងកម្ពុជាឡើងវិញ ការអប់រំ និងផ្សព្វផ្សាយចំណេះដឹងបរិស្ថាន គឺជាសំណូមពរ ចាំបាច់មួយ និងជាបន្ទាន់ ដែលរាជរដ្ឋាភិបាលត្រូវ យកចិត្តទុកដាក់ និងគាំពារដល់សកម្មភាពនេះ
- កិច្ចការពារបរិស្ថាន គឺជាភារកិច្ចរបស់យើងទាំង អស់គ្នា ហើយការងារនេះមិនអាចអនុវត្តបាន ដោយប្រសិទ្ធិភាព បើគ្មានកំលាំងមហាជនចូលរួម និង​ការបណ្តុះស្មារតី មនសិកាចំពោះបរិស្ថាន ។
១០. អ្នកជាគ្រូបង្រៀនមួយ តើអ្នកត្រូវមានលក្ខណៈ សម្បតិ្តយ៉ាងណា និងសកម្មភាពអ្វីសម្រាប់ការ បណ្តុះបណ្តាលធនធានមនុស្ស ?
ចំណេះធ្វើអោយសម្រេចគោលដៅអប់រំ និងភ្ជាប់ បាននូវតម្រូវការជាក់ស្តែងរបស់សង្គម “សាលាផ្សា ភ្ជាប់សង្គម”
- ចេះធ្វើទ្រឹស្តីទៅផ្សាភ្ជាប់និងការអនុវត្ត ឬការប្រតិ បតិ្ត
- ការបណ្តុះបណ្តាលធនធានមនុស្ស
- ផ្សាភ្ជាប់និងទីផ្សារពលកម្ម ដែលជាហេតុនាំ អោយសិស្សចេញពីសាលា ងាយរកការងារធ្វើ ។
- មានចំណេះដឹងរស់នៅក្នុងសង្គម
  សកម្មភាពគ្រូបង្រៀន
- មានទំនាក់ទំនងល្អជាមួយសិស្ស គ្រួសារ សាលា រៀន សហគមន៍ និងសង្គម
- ចេះពន្យល់ និងប្រើសម្លេងអោយងាយស្រួលដល់ សិស្សស្តាប់
- យល់ច្បាស់ស៊ីជម្រៅលើខ្លឹមសារមេរៀន ចេះប្រើ ប្រាស់សម្ភារៈឧបទេស សមស្របទៅនឹងខ្លឹមសារ មេរៀន
- ចេះសរសេរអក្សរបានស្អាត និងច្បាស់
- ចេះដាក់បញ្ជា ឬសំនួរចោទសួរទៅតាមលំដាប់ លំដោយ នៃខ្លឹមសារមេរៀន (ពីងាយទៅលំបាក)
- ចេះដឹកនាំសកម្មភាពពិភាក្សា ឬស្រាវជ្រាវរបស់ សិស្ស អោយមានប្រសិទ្ធិភាព
- ស្វ័យសិក្សាស្រាវជ្រាវពេញមួយជីវិត
- ចេះអនុវត្តន៍កម្មវិធីសិក្សាអោយបានចប់ ត្រឹមត្រូវ តាមពេលវេលាដែលក្រសួងបានកំណត់
- ចេះធ្វើកិច្ចតែងការបង្រៀនបានល្អ និងមានលក្ខ ណៈវិទ្យាសាស្ត្រ
- ចេះអនុវត្តន៍តាមគោលការណ៍ ៥ ជំហាន ក្នុងការ បង្ហាត់បង្រៀន និងអនុវត្តត្រឹមត្រូវតាមពេលវេលា
- មានសាមគ្គីភាពល្អជាមួយមន្ត្រី បុគ្គលិកសិក្សា ជាប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំ
- ចូលរួមគ្រប់សកម្មភាពសង្គម និងគោរពតាម គោលនយោបាយរបស់រាជរដ្ឋាភិបាល
    សរុបមក សកម្មភាពរបស់គ្រូបង្រៀន ទាមទារនូវ សមត្ថភាពផ្នែកបញ្ញាញាណ ប្រកបដោយភាព យុត្តិធម៌ អត់ធ្មត់វាងវៃ និងសមត្ថភាពផ្តល់ចំណេះ ដឹងដល់មនុស្សគ្រប់វ័យ ពិសេសគឺមនុស្សជាតិ ។ គ្រប់កាយវិការ មានដេក ដើរ ឈរ អង្គុយ និយាយ ស្តី នៅគ្រប់វិនាទី គ្រប់ទីកន្លែង ដែលជាសកម្មភាព របស់គ្រូ ត្រូវតែជាតម្រូវការរបស់មហាជនជានិច្ច ។

No comments:

Post a Comment