Tuesday, October 1, 2013

វប្បធម៌ទូទៅ ០៧



៣៤/ តើមិត្តដែលគួរអោយសេពគប់មានប៉ុន្មានពួក ? មិនគួរអោយសេពគប់មានប៉ុន្មានពួក ?
មិត្តគួរសេពគប់មាន ៤ពួកៈ
- មិត្តឧបត្ថម្ភៈ មិត្តចេះថែទាំមិត្ត ទំនុកបំរុងមិត្ត ។
- មិត្តរួមសុខទុក្ខៈ ហ៊ានលះបង់ជីវិតខ្លួន ដើម្បីការ ពារមិត្ត ប្រាប់អាថ៌កំបាំងផ្ទាល់ខ្លួនដល់មិត្ត ។
- មិត្តមគ្គុទេសក៍ៈ បង្ហាញនូវអំពើល្អ ផ្លូវទៅកាន់ សេចក្តីសុខ ។
- សមានមិត្តៈ មិត្តមិនត្រេកអរចំពោះគ្រោះថា្នក់ របស់យើង ។
មិត្តមិនគួរសេពគប់មាន ៤ ពួកៈ
- មិត្តលោភប្រាក់កាសៈ មិត្តដែលចំណាយតិចចង់ ចំណេញច្រើនលើយើង ។
- មិត្តបានតែមាត់ៈ ពូកែនិយាយ តែពេលសាច់ការ ធ្វើមិនបាន ។
- មិត្តចាក់បណ្តោយៈ ស្របការធ្វើខុស ប្រឆាំងការ ធ្វើត្រូវរបស់យើង ។
- មិត្តជួយបំផ្លាញៈ តាំងខ្លួនជាមិត្តយើង ពេលយើង មានលុយជួយចាយ ស៊ីផឹក ដើរលេងហ៊ឺហារ ។
៣៥/ មូលហេតុអ្វីដែលបុព្វបុរសខ្មែរយើងកសាង ប្រាសាទសច្រើនម៉្លេះ ?
ក/ បុព្វហេតុសាសនាៈ
   ការប្រកាន់ជំនឿសាសនាខុសៗគ្នា បានធ្វើអោយ ព្រះរាជាខ្មែរពុំព្រមគោរពបូជាប្រាសាទដដែល ហើ យក៏បានចាត់ចែងអោយគេស្ថាបនាប្រាសាទ ដ៏ទៃ ទៀត តម្រូវតាមបំណង និងជំនឿរបស់ព្រះអង្គ ។
ខ/ បុព្វហេតុកិត្តិយសៈ
    ការស្ថាបនាប្រាសាទ ជាសក្ខីភាពបញ្ជាក់នូវកិត្តិ យសរបស់ព្រះរាជា ការបង្ហាញនូវស្នាព្រះហស្ថ ការ ប៉ិនប្រសប់ និងប្រាជ្ញដ៏វាងវៃរបស់ព្រះអង្គ ។ បណ្តា ក្បួរក្បាច់រចនាខ្ពស់ត្រដឹមត្រដែតលើនភាល័យ ជាង ប្រាសាទដទែទៀត ជាការបញ្ជាក់នូវកិត្តិយសរបស់ ព្រះរាជាអ្នកស្ថាបនា ព្រមទាំងផ្សាយនូវបារមីរបស់ ព្រះអង្គដល់ប្រជារាស្ត្រ ។
គ. បុព្វហេតុប្រវត្តិសាស្រ្តៈ
    ការស្ថាបនាប្រាសាទប្លែកៗ ជាគោលបំណងមួយ ទៀតរបស់ព្រះរាជាខ្មែរ ដើម្បីអោយកិត្តិនាមរបស់ ព្រះអង្គល្បីរន្ទឺក្នុងប្រវត្តិសាស្ត្រ ។
ឃ. បុព្វហេតុទម្លាប់ៈ
    ការស្ថាបនាប្រាសាទ គឺជាទម្លាប់មួយដែរ នៅ ពេលឡើងសោយរាជ្យម្តង ស្តេចខ្មែរទម្លាប់អោយ ស្ថាបត្យករជំនាញៗ សង់ប្រាសាទទុកជាកេរដំ ណែលសម្រាប់រជ្ជកាលរបស់ព្រះអង្គ ។
ង. បុព្វហេតុសង្គ្រាមៈ
    ការកសាងប្រាសាទអោយធំទូលាយ រឹងមាំមាន ច្រកចូលខ្វាត់ខ្វែង ដើម្បីជាមធ្យោបាយសម្រាប់ទប់ ទល់នឹងសត្រូវ ។
ច. បុព្វហេតុផ្លាស់ប្តូរទីក្រុងៈ
     ការផ្លាស់ប្តូរទីក្រុងម្តងៗ តម្រូវអោយព្រះមហា ក្សត្របញ្ជាអោយរៀបចំស្ថាបនាប្រាសាទថ្មីៗ ជា ដរាប ។
៣៦/ ចតុស្តម្ភជាអ្វី ? ចូរបកស្រាយ ។
ក. រៀនរស់នៅជាមួយគ្នា
- រៀនរស់នៅជាមួយគ្នាដោយសន្តិភាព និងសុខដុម រមនា ។
- រៀនយោគយល់គ្នា សហប្រតិបតិ្តការគ្នា ទទួល ស្គាល់ពហុវប្បធម៌ តម្លៃមនុស្ស សិទ្ធិមនុស្ស រួមគ្នា ដោះស្រាយបញ្ហាដោយសន្តិវិធី អហិង្សា ។
- អប់រំសីលសម្បទា ។
ខ. រៀនដើម្បីចេះដឹង
- រៀនស្គាល់អ្វីៗ​នៅជុំវិញខ្លួន បង្កើតសមត្ថភាព ចំណេះដឹងទូទៅ ចំណេះវិទ្យាសាស្រ្ត បច្ចេកទេស ។
- រៀនពីរបៀបរៀន និងបន្តរៀនអស់មួយជីវិត ។
- អប់រំចំណេះដឹងសម្បទា ។
គ. រៀនដើម្បីចេះធ្វើ
- បណ្តុះសម្បទាប្រតិបតិ្តជាបុគ្គល និងជាក្រុម ។
- អប់រំវិជ្ជាជីវៈសម្បទា​ ។
- បណ្តុះបំនិនជីវិតធម្មតា បំនិនជីវិតបុរេ-វិជ្ជាជីវៈ បំ និនជីវិត អាជីព ដោយផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការ អនុវត្តការងារ សង្គម តាមរយៈការកសាងសមត្ថ ភាពលើមូលដ្ឋានពិសោធន៍ ឬការសាកល្បង ។
ឃ. រៀនដើម្បីចេះរស់
- រៀនរៀបចំខ្លួនរស់ចុះសម្រុងជាមួយសង្គម ស្រប តាមកាលអាកាស ។
- រៀនរស់នៅដោយម្ចាស់ការ មានឥស្សរភាព មាន ទំនួលខុសត្រូវ មានសោភ័ណ្ឌក្នុងកំនិត សមជា មនុស្សពេញលក្ខណៈ និងថ្លៃថ្នូរ មិនរស់បញ្ជើក្អែក
- អប់រំបញ្ញាសម្បទា ។
៣៧. ដើម្បីជ្រើសរើសមុខរបរ ឬការងារមួយសម្រាប់ អនាគត តើអ្នកគប្បីពិចារណាលើលក្ខខណ្ឌអ្វីខ្លះ ?
ក. សមត្ថភាពវិជ្ជាជីវៈ
 ដោយត្រូវយល់ ស្គាល់ពីសមត្ថភាពជំនាញឯកទេស របស់អោយច្បាស់លាស់ជាមុនសិន និងត្រូវប្រាកដ ក្នុងខ្លួនថានឹងអាចធ្វើអ្វីបានខ្លះ ធ្វើបានក្នុងកម្រិត ណាខ្លះ មានបទពិសោធន៍កម្រិតណាក្នុងមុខជំនាញ  ព្រោះបើការងារមិនត្រូវមុខជំនាញ វានឹងនាំទៅបរា ជ័យពុំរីកចម្រើនឡើយ ។
ខ. ឧបនិស្ស័យ ឬចំណង់ចំនូលចិត្ត
ដោយត្រូវពិចារណាលើនិស្ស័យពីកំណើត ពីចំ ណង់ចំណូលចិត្តផ្ទាល់របស់យើង ព្រោះថាអ្វីដែល ចង់គឺយើងមានលទ្ធភាពតែអ្វីដែលមិនចង់ គឺមិន អាចធ្វើបានឡើយ ជាពិសេសពិចារណាថា តើមុខ ជំនាញ មុខរបរ ឬការងារដែលយើងជ្រើសរើសយក នោះ ស្របនឹងនិស្ស័យរបស់យើងឬទេ ។
គ. ប្រភពធនធាន
ត្រូវចេះប៉ាន់ប្រមាណពីប្រភពធនធាន ដែលយើង មានជាមួយនឹងមុខវិជ្ជាជីវៈ មុខរបរដែលយើងបំរុង នឹងជ្រើសរើសយក ហើយថ្លឹងថ្លែងមើលថា តើអាច ទៅរួច ឬអត់ ។ ប្រភពធនធានដែលត្រូវពិចារណា គឺគិតពីសមត្ថភាពចំណេះដឹង កម្រិតបច្ចេកទេស ទ្រព្យសម្ភារៈ ថវិកា សុខភាព រួមទាំងពេលវេលាផង ថាតើយើងអាចទ្រោលការងារនោះបានឬទេ និង បានក្នុងកម្រិតណា ។
ឃ. ច្បាប់សង្គម ឬឧត្តមគតិសង្គម
គ្រប់ការងារដែលយើងមានលទ្ធភាពធ្វើបាន ហើយ យើងបំរុងនឹងជ្រើសរើសយកនោះ គប្បីជាការងារ ឬមុខរបរស្របច្បាប់ ស្របឧត្តមគតិសង្គម ទើបការ ងារ ឬមុខរបរមានស្ថិរភាព និងរីកចម្រើន នេះជា ប្រការសំខាន់ ព្រោះបើគេប្រកបមុខរបរ ឬធ្វើការ​ងារណាមួយមិនស្របច្បាប់ ផ្ទុយពីឧត្តមគតិសង្គម នោះនឹងត្រូវមានទោស ឬសង្គមរារាំង នាំមានផល វិបាកអាក្រក់ ។
ង. ស្ថានភាពសង្គម ឬស្ថានភាពទីផ្សារ
ដើម្បីអោយការងារ ឬមុខរបររីកចម្រើនបន្ថែមពី លើលក្ខខណ្ឌខាងលើ យើងក៏ត្រូវសិក្សាពីតម្រូវការ របស់ទីផ្សារពលកម្ម ឬតម្រូវការនៃការផ្គត់ផ្គង់ថែម ទៀត បើពុំនោះទេយើងពុំអាចសម្រេចគោដៅ នៃ ជីវិតបានឡើយ ព្រោះពីមួយជំនាន់ទៅមួយជំនាន់ មនុស្សពីមួយសតវត្សទៅមួយសតវត្ស ចម្រូវការទី ផ្សារពលកម្ម ក៏ដូចជាតម្រូវផ្គត់ផ្គង់តែងប្រែប្រួល និងអភិវឌ្ឍជានិច្ច ។ ដូចនេះយើងគប្បីបង្កើតសមត្ថ ភាពអោយឆ្លើយតបតម្រូវការនៃសតវត្សជាប្រការ ចាំបាច់ ។
៤៣/ តើគ្រូបង្រៀនត្រូវមានសកម្មភាពអ្វីខ្លះ ?
- ចេះយកចិត្តទុកដាក់ដល់សិស្ស ពោលគឺមានទំ នាក់ទំនងជាមួយ គ្រួសារ សាលារៀន និងសង្គម
- បង្រៀនអោយបានត្រឹមត្រូវ
- អនុវត្តន៍កម្មវិធីសិក្សាអោយបានចប់
- ធ្វើកិច្ចតែងការបង្រៀនអោយទៀងទាត់ និងមាន លក្ខណៈវិទ្យាសាស្ត្រ
- ពេលវេលាក្នុងការបង្រៀន
- អនុវត្តន៍អោយបាននូវលក្ខន្តិកៈរបស់មន្ត្រីរាជការ ស្គាល់តួនាទី និងភារកិច្ចរៀងៗ ខ្លួនដោយមានសាម គ្គីភាពល្អជាមួយបុគ្គលិកជាមួយគណៈគ្រប់គ្រងចូល រួមគ្រប់សកម្មភាពរបស់អង្គភាព និងសង្គម អនុវត្ត អោយបានល្អនូវការណែនាំរបស់ថ្នាក់លើ អោយ បានចំគោលដៅ ។
- គោរពនូវគោលនយោបាយរបស់ក្រសួង ក៏ដូចជា របស់រាជរដ្ឋាភិបាល ។
៤៤/ តាមទ្រឹស្តីព្រះពុទ្ធសាសនាបានកំណត់ថា មនុស្សអាចធ្វើមេដឹកនាំដ៏ល្អបាន​ ត្រូវឈរលើខន្តីនិ យមជានិច្ច ។  តើគោលខន្តីសំខាន់ៗ ដែលត្រូវប្រកាន់ មានអ្វីខ្លះ ?
- ខន្តីចំពោះសេចក្តីលំបាក គឺការអត់ធន់ចំពោះការ លំបាករបស់ការងារ មិនរុញរាចំពោះឧបសគ្គ ការ ហត់នឿយ សេចក្តីស្រេកឃ្លាន ក្តៅត្រជាក់ជាដើម
- ខន្តីចំពោះទុក្ខវេទនា ដូចជាការឈឺចាប់ ជំងឺតម្កាត់ ភាពសោកសៅ ការព្រាត់ប្រាស់របួសជាដើម ។
- ខន្តីចំពោះការឈឺចិត្ត ដូចជាការទទួលរងភាពអយុ ត្តិធម៌ ត្រូវគេនិន្ទាមួលបង្កាច់ ចំអកឡកឡើយ ប្រមាថមើលងាយ រារាំងមិនអោយសម្រេចកិច្ចការ ជដើម ។
- ខន្តីចំពោះអំណាចកិលេស អត់ធន់ចពោះវត្ថុដែល ធ្វើអោយកាមារម្មណ៍របស់យើងស្រើបស្រាល អត់ ធន់ចំពោះការបញ្ជោរអួតលើកជើងចង់បានអំណាចមិនត្រឹមត្រូវតាមធម៌ ពិសេសអត់ធន់ចំពោះចិត្ត ដែលចង់ធ្វើស្រេចតែចិត្តចង់ ខ្វះការពិចារណា ។
- ខន្តីចំពោះការបដិបត្តិធម៌ គឺការបដិបត្តិតាមទស ពិតរាជធម៌ អោយបានត្រឹមត្រូវ ។
- ខ​ន្តីចំពោះភាពល្ងង់ខ្លៅរបស់ខ្លួន គឺត្រូវចេះអត់ធន់ មិនបង្ខំធ្វើអ្វីដែលខ្លួនចង់បាន ទាំងងងឹតគ្មានការ សិក្សាឡើយ ព្រោះនាំអោយមានផលអាក្រក់ ។
- ខន្តីចំពោះអ្នកតូច ឬអ្នកក្រោមបង្គាប់ ដើម្បីជៀស ផុតការបែកបាក់ ។

No comments:

Post a Comment