Tuesday, October 1, 2013

វប្បធម៌ទូទៅ ០៤



១៦/. នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្នមានយុវសិស្សមួយ​ចំនួនកំពុងប្រឈមមុខបញ្ហាអសកម្ម(ស្រី ស្រា ល្បែង គ្រឿងញៀន) ។
 ក. តើបញ្ហានេះបណ្តាលមកពីអ្វី ?
 ខ. ក្នុងនាមជាបេក្ខជនប្រឡងជ្រើសរើសមុខរបរជា​គ្រូបង្រៀនម្នាក់​ ត្រូវមានភារកិច្ចយ៉ាងណាខ្លះក្នុងការ​ទប់ស្កាត់បញ្ហាខាងលើ ?
 ក. បណ្តាលមកពី៖
 +​ កត្តាគ្រួសារ
​ - ភាពក្រីក្រដែលជាភាពងាយស្រួលពីការអូសទាញ​ពីអ្នកដទៃ
 -គ្រួសារខ្វះការគ្រប់គ្រងហ្មត់ចត់បណ្តាលឲ្យកូន​សេពគប់មិត្តមិនល្អ
 - គ្រួសារខ្លះមានការអប់រំមិនបានល្អ
 + កត្តាសាលារៀន
 - ជីវភាពគ្រូមានកម្រិតទន់ខ្សោយជាងជីវភាពសិស្ស មិនសូវហ៊ាននិយាយស្តី អប់រំ ព្រោះខ្លាចអំពើហឹសា​កើត​មានឡើងជាយថាហេតុ
 - សាលារៀនមានពេលវេលាតិចក្នុងការអប់រំ ប៉ុន្តែ​ការអប់រំមិនមានតែក្នុងសាលាទេ នៅក្រៅសាលា រៀនមានការអប់រំច្រើនណាស់ (ខ្វះភាពសហការ ពីសហគម)
+ កត្តាសង្គម
- ការចូលរួមពីមជ្ឈដ្ឋានសង្គម ឬសហការជាមួយ សាលារៀន មានកម្រិតអំណាចនច្បាប់នៃសង្គម ចំពោះបញ្ហានេះនៅធូររលុង
- ការវាយលុកផ្នែកវប្បធម៌បរទេសយ៉ាងអណាធិប តេយ្យជាហេតុធ្វើឱ្យយុវជនភ្លើតភ្លើន អនុវត្តគ្មាន ដែនកំណត់
- ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន មិនបានជួយយកចិត្ត ទុកដាក់ក្នុងការអប់រំយុវជនតាមរយៈសិល្បៈ តន្រ្តី ពិសេសភាពយន្តអាសអាភាស ភាពយន្តដែលមាន ល្បិចឆក់ប្លន់ កាប់សម្លាប់ ចាប់ជំរិត សុទ្ធតែសាប ព្រោះនូវឥទ្ធិពលអាក្រក់ដល់យុវជន ។
+ កត្តាផ្ទាល់ខ្លួន
- ការសេពគប់មិត្តមិនល្អ
- គេចង់ស្វែងយល់ពីអ្វីដែលប្លែកក្នុងជីវិតរបស់គេ
- យុវជនខ្លួនឯងបណ្តោយខ្លួន ដោយការអូសទាញ តាមរយៈលុយកាក់ សម្ភារៈផ្សេង....
- យុវជនខ្លួនឯងអាងលើទ្រពសម្បត្តិ លុយកាក់ឪពុក ម្តាយ ឬអាងលើបុណ្យសក្តិផ្សេងៗ ក្នុងក្រុមគ្រួសារ
ខ. ខ្ញុំបាទមានវិធានការទប់ស្កាត់ដូចតទៅ ៖
- ត្រូវមានចំណេះ មានចំណេះចេះរស់នៅជាមួយគ្នា ប្រកបដោយគុណធម៌ខ្ពស់ មិត្តអប់រំមិត្ត ឱ្យពួកគេ ក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ដោយគោរព តាមដំបូន្មានរបស់ឪពុកម្តាយ ច្បាប់សង្គម និងលទិ្ធ ប្រជាធិតេយ្យឱ្យបានល្អ ។
- ខិតខំស្វ័យសិក្សា ស្វ័យអប់រំខ្លួន និងស្វែងយល់ពីអ្វី ដែលល្អ អ្វីដែលជៀសវាងគ្រប់ពេល​វេលាទាំងអស់
- ត្រូវរួបរួមពួតដៃគ្នាទប់ស្កាត់ និងវាយបកឱ្យទាន់ ពេលវេលានូវសកម្មភាពទាំងឡាយណាដែលមានបំ ណងបំផ្លិចបំផ្លាញសេចក្តីសុខសាន្តរបស់ប្រជាពល រដ្ឋយើង ពិសេសចូលរួមក្នុងការការពារ ថែរក្សា ខឿនអរិយធម៌របស់ជាតិឱ្យបានរុងរឿង គង់វង់ ។  
១៧/. ប្រទេសកម្ពុ ជា កំពុងអនុវត្តលទិ្ធប្រជាធិប តេយ្យសេរីពហុបក្ស ។
 ក. តើលទ្ធិប្រជាធិបតេយ្យមានអត្ថន័យដូចម្តេច ?
 ខ.​ តើលទិ្ធមានគោលការណ៍សំខាន់អ្វីខ្លះ ?
 ក. លទ្ធិប្រជាធិបតេយ្យ គឺជាលទិ្ធគ្រប់គ្រងរដ្ឋ ដោយ ប្រជាពលរដ្ឋ មានន័យថារាស្រ្តជាម្ចាស់នៃអំណាច ឬម្ចាស់នៃប្រទេសជាតិ ។ លទ្ធិនេះត្រូវបានគេបែង ចែកអំណាចរបស់រដ្ឋជាបីដាច់ពីគ្នា ដែលមានតុល្យ ភាពលើការត្រួតពិនិត្យគ្នាទៅវិញទៅមក រវាងអំ ណាចទាំងបីនោះ ហើយអំណាចទាំងបីនោះមាន ៖
- អំណាចនីតិបញ្ញតិ្ត
- អំណាចនីតិប្រតិបត្តិ
- អំណាចតុលាការ
ខ. លទ្ធិនេះមានគោលការណ៍សំខាន់ ៨ យ៉ាងគឺ
- ប្រជាពលរដ្ឋទាំងអស់ មានសិទ្ធិស្មើគ្នាចំពោះមុខ ច្បាប់និងការអប់រំ
- ប្រជាពលរដ្ឋគ្រប់រូបមានសេរីភាពក្នុងការ និយាយ ស្តី បង្កើតសមាគម និងមានសិទ្ធិពេញទីខាងជំនឿ សាសនា ។
- ប្រជាពលរដ្ឋមានសិទ្ធិរួមប្រជុំ ធ្វើបាតុកម្ម ឬញ្ញតិ ដោយសន្តិវិធី
- ប្រជាពលរដ្ឋមានសេរីភាព ក្នុងការបញ្ចេញមតិ យោបល់របស់ខ្លួន សេរីភាពខាងសារព័ត៌មាន និង សេរីភាពខាងការបោះពុម្ពផ្សាយ
- ការគ្រប់គ្រងត្រូវផ្អែកតាមច្បាប់ ដែលយកទៅអនុ វត្តលើប្រជាពលរដ្ឋ រដ្ឋាភិបាល និងស្ថាប័នរដ្ឋ
- សភា និងរដ្ឋាភិបាលត្រូវកើតឡើងដោយការបោះ ឆ្នោតទៀតទាត់តាមកាលកំណត់ ការបោះឆ្នោតម្តង ៗ ត្រូវមានពហុគណបក្សនយោបាយចូលរួម ហើយបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និង ជាសំងាត់ ។
- ប្រជាពលរដ្ឋទំាងពីរភេទមានសិទ្ធិបោះឆ្នោត និង ឈរឈ្មោះជាតំណាងរាស្រ្ត
- អំណាចតុលាការត្រូវតែឯករាជ្យ  ពោលគឺជំរះក្តី ឬកាត់ក្តីដោយយុត្តិធម៌
     ដូច្នេះ កត្តាទាំងអស់ខាងលើនេះ ដែលធ្វើឱ្យលទ្ធិ ប្រជាធិបតេយ្យ រីកចម្រើនស្ទើរពាសពេញពិភព លោក 
១៨/. តើយុវជនអាចក្លាយជាមេដឹកនាំ ត្រូវមានលក្ខ ណៈសម្បត្តិដូចម្តេចខ្លះ ? ចូរពន្យល់ ។
   យុវជនដែលអាចក្លាយជាមេដឹកនាំបានទៅអនា គតត្រូវមានលក្ខណៈសម្បតិ្ត ដូចតទៅ ៖
- មានសុខភាពល្អ កាយសម្បទាមាំមួន មិនពិការ អវយវណាមួយឡើយ គ្មានជំងឺប្រចាំកាយធ្ងន់ធ្ងរ និងគ្មានបញ្ហាខាងសសៃប្រសាទនោះទេ ។
- មានសម្បទាល្អ អាចបំពេញកិច្ចការស្រាវជ្រាវបាន គ្រប់មធ្យោបាយ តាមផ្លូវចិត្ត បញ្ញា និងសម្ភារៈ ទៅ តាមលទ្ធភាព ។
- មានភាពឈ្លាសវៃ ចេះស្គាល់កាលៈទេសៈ ចេះបត់ បែនតាមសភាពការណ៍
- មានចំណេះដឹងសមស្របតាមតម្រូវការសង្គម និង បទពិសោធន៍គ្រប់កាលៈទេសៈ
- មានសមត្ថភាពអាចជំនួសរៀមច្បង ឬមនុស្ស ចាស់បានយ៉ាងល្អប្រសើរ
- មានគុណធម៌ សីលធម៌ស្មោះត្រង់ ឧត្តមគតិ មន សិកាការងារ គិតប្រយោជន៍រួមជាធំ ឧស្សាហ៍ព្យា យាមតស៊ូ អំណត់ សុទិដ្ខិនិយម
- សាមគ្គីទូលំទូលាយ ទំនាក់ទំនងល្អក្នុងក្រម សង្គម ចេះចាត់ចែងមនុស្សឱ្យសមតាមសមត្ថភាព តួនាទី ចំណង់ចំណូលចិត្តរបស់ពួកគេ
- ចក្ខុវិស័យទូលំទូលាយល្អ មើលឃើញវែងឆ្ងាយ មានវិធានការទប់ស្កាត់ទាន់ពេលវេលា នូវអ្វីដែល បានកើតឡើង
- ចេះដោះស្រាយទំនាស់ និងបញ្ជៀសសង្គ្រាម ស្គាល់ទុក្ខធុរៈសមាជិក
- ចេះគោរពច្បាប់ អនុវត្តច្បាប់បានល្អ ក្លាហាន ឆន្ទះមោះមុត ហ៊ានទទួលខុសត្រូវ ចេះអារកាត់ យុត្តិធម៌
- មានសុភវិនិច្ឆ័យ និងវិភាគគ្រប់ជ្រុងជ្រោយ មានគំ និតរិះគិត អធ្យាស្រ័យល្អ
- មានទេពកោសល្យក្នុងការដឹកនាំ មានគំនិតផ្តួច ផ្តើម និងគំនិតបង្កើតថ្មី ចេះរៀបចំផែនការបានល្អ ម៉ឺងម៉ាត់ ម៉ត់ចត់ និងមានតម្លាភាព
   ដូច្នេះ យុវជនដែលបានបំពេញលក្ខណៈដូចខាង លើនេះ នឹងក្លាយទៅជាមេដឹកនាំដ៏ល្អម្នាក់ ។
១៩/. ដូចម្តេចដែលហៅថា ការអប់រំ ? តើការអប់រំ មានអត្ថប្រយោជន៍អ្វីខ្លះដល់មនុស្សម្នាក់ៗ ?
  ក. អត្ថន័យនៃពាក្យអប់រំ
      ចំពោះបញ្ញតិ្តនៃពាក្យអប់រំ មានអត្ថន័យខុសៗ គ្នា អាស្រ័យទៅតាមទស្សនៈមនុស្សម្នាក់ៗ ។ គេ សន្មត់អត្ថន័យប្រៀបបាននឹងគ្រាប់ពេជ្រមួយគ្រាប់ ដែលមើលឃើញពីទិសខុសៗ គ្នា ពោលគឺអត្ថន័យ នៃពាក្យអប់រំខុសគ្នា ទៅតាមធម្មជាតិរបស់មនុស្ស​បរិស្ថានមនុស្ស ភាពខុសគ្នានៃការរស់នៅ ភាពខុស គ្នានៃទ្រឹស្តី និងការអនុវត្តន៍ តែគេរកឃើញន័យរួម នៃអត្ថន័យអប់រំ គឺទាក់ទងជាជីវិតនៃការរស់នៅ របស់មនុស្សម្នាក់ៗ ។
    ឧ. គ្រូបង្រៀនយល់ថា ការបង្រៀនជាមុខរបរ របស់គេអាចចិញ្ចឹមជីវិតបាន ដែលខុសពីអាជីវករ ដែលបានគិតថា ការទាក់ទាញអតិថិជនអោយទិញ របស់របររបស់គេ គឺជាការចិញ្ចឹមជីវិត ។
    ដូច្នេះអត្ថន័យអប់រំ គឺជាការបណ្តុះបណ្តាល ឬជា ការណែនាំដល់បុគ្គលម្នាក់ៗ ទាំងក្នុងសាលា និង ក្រៅសាលា ដើម្បីបុគ្គលនោះមានការប្រែប្រួលទំាង ចំណេះដឹង បំណិន សីលធម៌រស់នៅ សុខភាព និង រូបកាយ ដើម្បីឆ្ពោះទៅរកការរីកចំរើន ហើយក្លាយ ទៅជាមនុស្សថ្លៃថ្នូរម្នាក់នៅក្នុងសង្គម ។
  ខ. អត្ថប្រយោជន៍នៃការអប់រំចំពោះសង្គមជាតិ
    មនុស្សម្នាក់ៗ ដែលជាសមាជិកក្នុងសង្គមតែងតែ ទទួលបាន ដូចខាងក្រោមនេះ ៖
  - មនុស្សម្នាក់ៗ ទទួលបានចំណេះដឹង ទាំងចំណេះ ដឹងផ្នែកវប្បធម៌ ចំណេះដឹងផ្នែកបច្ចេកទេសវិទ្យា សាស្ត្រ
  - មនុស្សម្នាក់ៗ ទទួលបានចំនាញ វិជ្ជាជីវៈសម្រាប់ ដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃឳ្យមានសេចក្តីថ្លៃថ្នូរក្នុងសង្គមនឹងគេដែរ ។
  - ជួយមនុស្សម្នាក់ៗ ឳ្យមានសីលធម៌ល្អប្រសើរក្នុង សង្គម ចេះរស់នៅរួមគ្នាក្នុងសង្គម
  - មនុស្សម្នាក់មានសុខភាពមាំមួន អាយុយឺនយូរ សម្រាប់បន្តការរស់នៅ
  - ការអប់រំបានជួយឳ្យគ្រួសារនីមួយៗ មានការរីក ចម្រើនទាំងផ្នែកការរស់នៅ សីលធម៌ បំបាត់អំពើ ហិង្សាក្នុងគ្រួសារ កសាងតែសុភមង្គល.......។ល។
      ចំពោះសង្គមជាតិវិញជួយឳ្យ ៖
  - មានធនធានមនុស្សគ្រប់គ្រាន់ សម្រាប់អភិវឌ្ឍន៍ ប្រទេសជាតិ
  -កសាងសនិ្តភាព សុវត្ថិភាព ស្ថេរភាព នយោបាយ  គោរពសិទិ្ធមនុស្ស លទិ្ធប្រជាធិបតេយ្យ
  -បង្កើតរបកគំហើញផ្នែកវិទ្យាសាស្ត្រជាបន្តបន្ទាប់   
  - បង្កើតឳ្យមានការបង្រួបបង្រួមជាតិ ដោះស្រាយ តាមសន្តិវិធី ចេះសាមគ្គីទូលំទូលាយតាមរយៈធម៌ ខន្តី ការយោគយល់គ្នា និងសន្តោសប្រណីចំពោះ មនុស្សជាតិដូចគ្នា
  - ទាញយកបរិស្ថានជុំវិញខ្លួនមកបម្រើឳ្យមនុស្ស ជាតិ និងសង្គមតាមរយៈការអប់រំ
 -បង្កើតឳ្យមានចំណងសាមគ្គីជាតិរវាងជាតិសាសន៍  និងជាតិសាសន៍ ក្នុងចំណោមជាតិ ក៏ដូចជាអន្តរ ជាតិ
 - អាថ៌កំបាំងទាំងឡាយក្នុងសង្គមជាតិ ត្រូវបានរក ឃើញតាមរយៈការអប់រំ
 - បំបាត់ការរើសអើងជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សំបុរនៅក្នុងសង្គមជាតិ
 ដូច្នេះ ការអប់រំពិតជាមានសារប្រយោជន៍ច្រើន យ៉ាងនៅក្នុងសង្គមជាតិបច្ចុប្បន្ន ក៏ដូចជាអនាគត ។

No comments:

Post a Comment